ទីក្រុងសេអ៊ូលពេលនេះកំពុងតែទទឹកជោគជាំដោយទឹកភ្លៀងព្រោះនេះជារដូវភ្លៀងធ្លាក់ នៅលើដងផ្លូវតូចមួយនេះហាក់មិនអំណោយផលសោះឡើយព្រោះមានជង្ហុកថែមទាំងមានភក់ទៀតផងតែនាយកម្លោះវ័យ20ឆ្នាំរូបនឹះរត់យ៉ាងលឿនស្លេវមិនបារម្ភអំពីសុវត្តិភាពរបស់ខ្លួនឯងនោះទេព្រោះឯកសារទាក់ទងនឹងការឡើងនិយាយពន្យល់គឺនៅក្នុងកាតាបគេបើសិនវាសើមនោះគេប្រាកដជាមានរឿងធំមិនខានទេព្រោះគេជាមេក្រុមហើយឯកសារមួយៗគឺធ្វើឡើងមកមួយអាទិត្យឯនោះបើគេហ៊ានធ្វើអោយសើមប្រាកដជាធ្វើម្ដងទៀតនោះគេប្រាកដជាហួសពេលយកអោយគ្រូរមិនខានទេ រត់បានមួយសន្ទុះគេក៏ឈប់ហើយបោះបីជំហានថយក្រោយវិញ
« ម៉េវ »សម្លេងស្រទន់របស់ឆ្មាតូចធ្វើអោយគេត្រូវឈប់ហើយអង្គុយចោងហោងមើលវា វាត្រូវទទឹកទឹកភ្លៀងដោយសារតែវាមានតែឡាំងមួយប៉ុណ្ណោះសម្រាប់ទ្រទ្រង់ហើយពេលនេះឡាំងក៏សើមវាក៏សើម
« អ្នកណាអីក៏ចិត្តដាច់ធម៌មេត្តាម្លេះយកគ្នាមកបោះចោលនៅកន្លែងចោលសម្រាមបែបនេះ?ចុះបើវាត្រូវឆ្កែខាំវិញនោះយ៉ាងម៉េចទៅ? »ជុងគុក ខាំមាត់ច្រតចង្កេះស្ដីអោយអ្នកគ្មានធម៌មេត្តាយកកូនឆ្មាតូចមកបោះចោលនៅកន្លែងចោលសម្រាមហើយក៏រឹតតែហួសចិត្តដែលចោលគ្នាទាំងមានរបួសនៅលើជើង
« ជុជុ ឈាមជើងឡើងដាមទៅហើយកូនឆ្មាតូច »នាយលើកដៃទៅជូតឈាមអោយកូនឆ្មានោះតិចៗដើម្បីអោយវាបានជាសះស្បើយ
«[...] ឈាមប៉ុណ្ណឹងវាមិនងាប់ទេ »ថេយ៉ុង ធ្វើមុខដូចជ្រេញខំប្រឹងរើចេញពីដៃគេតែមិនអាចព្រោះគេត្រូវប្រុសម្នាក់នេះចាប់ជាប់ទៅហើយ បន្ទាប់ពីលាងរបួសអោយឆ្មាជម្លើយនេះហើយគេក៏ដោះសម្លៀកបំពាក់ចេញប្រុងនឹងចូលទៅមុជទឹក ថេយ៉ុង ក្រឡេកភ្នែកទៅចំសាច់ដុំកង់ៗរបស់គេធ្វើអោយនាយចាប់ផ្ដើមមិនស្រួល ថេយ៉ុង ខំទប់រហូតដល់ ជុងគុក ចូលដល់ខាងក្នុងបន្ទប់ទឹកទើបគេបង្ហាគសាវតាពិតរបស់គេតែត្រចៀកនិងភ្នែកធ្មេញនៅតែជាឆ្មាដដែរគ្រាន់តែរូបរាងកាយមនុស្ស
« នេះខ្ញុំ? »ថេយ៉ុង យកដៃស្ទាបថ្ពាល់ខ្លួនឯងហើយក៏ញញឹមសប្បាយចិត្តព្រោះនឹកស្មានថាខ្លួនឯងវិញមកសភាពដើមវិញតែពេលក្រឡេកទៅឃើញកញ្ចក់គេក៏ស្រែកមួយពេញទំហឹងតែម្ដងដោយសារតែវាខុសពីការគិត
« អាយ៎!!!! »គេស្រែកហើយក៏វិលមកជាឆ្មាវិញសម្រែករបស់គេមុននេះធ្វើអោយ ជុងគុក រហ័សទាញកន្សែងមកស្លៀកហើយរត់មករកប្រភពសម្លេងតែអ្វីៗគឺដូចពីមុនដដែរគ្មានអ្វីខុសប្លែកទេ
« មុននេះមានរឿងអ្វី? »ជុងគុក យកដៃអេះក្បាលខ្វោកមិនយល់ថាមុននេះមានរឿងអ្វីអោយប្រាកដហេតុអីក៏ឭសូរសម្លេងស្រែកមួយទំហឹងហើយក៏ស្ងាត់ទៅវិញ?
« ចំមែនហើយបិទភ្លើងសិនមិនបានទេ »គេគិតថាប្រហែលមានករណីឃាតកម្មនៅខាងក្រៅទើបស្ទុះទៅទាញវាំងននបង្អួចបិទហើយក៏បិទភ្នែកទុកតែភ្លើងពណ៌ពងមាន់លឹមៗដើម្បីផ្លាស់សម្លៀកបំពាក់ហើយក៏ទៅបិទភ្លើងនោះវិញសឹមសរសៀចូលទៅក្នុងភួយទាំងញ័រខ្លួនតតាត់
«[...] ចំមែនហើយប្រុសម្នាក់នេះគ្រាន់តែសម្លេងស្រែកប៉ុណ្ណឹងសោះក៏ភ័យដែរ?ចាំមើលពេលណាមួយធ្វើបាបអោយណាណីតែម្ដងអោយតែបុិនខ្លាចពេក »ថេយ៉ុង ញញឹមមានអំណួតក្រោមចម្កូមដ៏សែនស្រួច។
ម៉ោង11:50នាទីយប់ ថេយ៉ុង ហក់ចុះតាមបង្អួចសម្ដៅទៅកន្លែងណាមួយក៏មិនដឹងគ្រានើតែវាក៏រាងឆ្ងាយពីកន្លែងរបស់ ជុងគុក រស់នៅហើយទីនោះជាព្រៃម្យ៉ាងពោពេញទៅដោយពន្លឺពណ៌ស្វាយ ឈានជើងចូលដល់ខាងក្នុងភ្លាមរូបរាងកាយគេក៏វិលមកសភាពដើម រាងល្អិតដើរសម្ដៅទៅរកជ្រុងកណ្ដាលព្រៃរួចក៏ឈប់ គេជាបុត្រាតែមួយអង្គឯងរបស់ស្ដេចក្នុងប្រទេសនេះ គេក្លាយទៅជាបែបនេះដោយសារតែបណ្ដាសាររបស់មាតាចុងគេ នៅពេលគេក្លាយជាឆ្មាក៏ត្រូវពួកទាហ៊ានយកមកបោះចោលនៅទីនេះហើយពិសេសនោះគេវាជាបញ្ជាររបស់ម្ដាយគេផ្ទាល់តែម្ដងហើយគេក៏រឹតតែមិនអាចវិលទៅវាំងវិញបាន
« ផាកជីមីន?ឯងនៅឯណា »ថេយ៉ុង ដើរជុំវិញទីនោះស្វែងរកវត្តមានមិត្តសម្លាញ់ ខណៈនោះឆ្មាសម្បុលពណ៌សភ្នែកពណ៌ប្រាក់ក៏បានចូលមកដល់ហើយគេក៏ក្លាយទៅជាមនុស្សមានរូបរាងតូចច្រឡឹងមិនខុសពី ថេយ៉ុង ប៉ុន្មានទេ គេជាកូនរបស់លោកចៅហ្វាយខេត្តមីនហើយគេក៏ត្រូវបណ្ដាសាបិសាចមួយនេះជាមួយមិត្តរបស់គេផងដែរតែឪពុកគេអាចនឹងស្គាល់គេបែបនេះហើយទើបគេមិនពិបាកដូច ថេយ៉ុង ចំនែកឪពុកគេក៏មិនហ៊ាននិយាយរឿងមួយនឹះអោយអ្នកណាដឹងក៏រឹតតែមិនហ៊ានជួយ ថេយ៉ុង ព្រោះខ្លាចមានទោសស្លាប់មួយគ្រួសារ
« យើងមកដល់ហើយឃើញទេទាន់ការណាត់ល្អណាស់ »នាយនិង ថេយ៉ុង មិនដែលប្រកាន់គ្នានោះទេបែបនេះហើយទើបពួកគេអាចស្និទស្នាលនិងគ្នាទល់ដល់ពេលនេះចំនែកបិតារបស់ ថេយ៉ុង ក៏មិនបានហាមឃាត់រឿងមិត្តភាពរបស់ពួកគេទាំងពីរដែរ
« ល្អហើយបើយឺតជាងនេះយើងប្រាកដជាប្រហារជីវិតឯងចោលមិនខានទេ »មុនថ្ងៃដែល ថេយ៉ុង ក្លាយជាឆ្មាគឺពួកគេទាំង2នៅជិតគ្នាស្រាប់ដូចនេះពួកគេណាត់គ្នាមកជួបនៅទីនេះហើយទីនេះក៏ក្លាយទៅជាព្រៃវេទមន្តនាម៉ោង12យប់តាមការតំណរតរគ្នាកាលសម័យបុរាណតែមនុស្សសម័យបច្ចុប្បន្នមិនបានជឿលើវានោះទេ
« អួយ៎ខ្លាច »ជីមីន ធ្ចើជាញ័រខ្លួនចំប្រក់យកដៃទប់ដើមទ្រូងពោលពាក្យថាខ្លាចឌឺដងទៅមិត្តសម្លាញ់ ថេយ៉ុង ច្រតចង្កេះខាំមាត់គ្រឺតក្នាញ់ជាមួយអាល្អិតមីនកាន់តែខ្លាំង
« បានហើយឈប់ឆ្កួតទៅ!យើងមកនេះមានរឿងមួយមកប្រាប់ឯង ចង់ដឹងមួយណា?មានពីរគឺដំណឹងល្អនិងអាក្រក់ »ថេយ៉ុង ច្រតចង្កេះសម្លឹងមុខមិត្តសម្លាញ់សឹមដាក់សំណើរអោយគេរើស ជីមីន យកដៃអូសលើចង្ការតិចៗបែបរកនឹកសឹមលើកដៃចង្អុលទៅខាងឆ្វេង
« ដំណឹងល្អមុនមក »ថេយ៉ុង ងាកតាមមើលសឹងបាក់.កតែឭចម្ល់យចេញមកសឹងបាក់ចង្កេះផឹស ចុះបើនិយាយគ្មានកាយវិការទៅថី?ចាំបាច់លាយឡំកាយវិកាមករកស្អីដែរ?
« វើយឯងនេះ!! »ថេយ៉ុង ខាំមាត់គ្រឺតក្នាញ់ជាមួយអាល្អិតមីនសឹមយកដៃទៅបន្ធូរជាយ.កអាវដោយសារតែវាដូចជាតឹងខុសពីរាល់ដង ពេលនេះគេស្ថិតក្នុងសម្លៀកបំពាក់បុត្រារបស់ស្ដេច
« និយាយឬមិននិយាយឥឡូវនេះ? »ជីមីន លើកចិញ្ចើមម្ខាងចងជាខ្សែរបូរចោទសួរទៅនាយកម្លោះ ថេយ៉ុង នាយល្អិត ថេយ៍ ក្របួចបបូរមាត់មិនពេញចិត្តសឹមបង្ហើបរឿងដែលគេចង់និយាយនោះចេញមកដោយខានមិនបាន
« រឿងគឺវាបែបនេះ ប្រុសម្នាក់នោះរើសយើងពីក្នុងឡាំងយកទៅចិញ្ចឹមយើងចាប់អារម្មណ៍ឃើញថាគេមិនសម្បូរអាហារញ៊ាំប៉ុន្មាននោះទេបើកទូរទឹកកកមកឃើញតែពងទានៅក្នុងទូរឃើញសុទ្ធតែមី យើងអាចស្មានដឹងថាគេជាកូនអ្នកមានឋានៈតូចទាបទើបបែបនេះ ពេលនេះយើងអាណិតគេយើងចង់អោយឯងជួយយើងរឿងមួយ »ជីមីន ឭគេប្រើរអោយជួយក៏ខំប្រឹងផ្ទៀងត្រចៀកចាំស្ដាប់
« ជួយទៅទិញគ្រឿងអាហារអោយយើងយ៉ាងម៉េចក៏ដោយយកមកអោយយើងនៅម៉ោង9ព្រឹកចន្លោះម៉ោងនេះគេមិននៅផ្ទះទេ »ដោយសារ ជីមីន គេអាចគ្រប់គ្រងធាតុជាឆ្មារបស់គេបានទើប ថេយ៉ុង ចង់ពឹងលើគេរឿងមួយនេះ ជីមីន យកដៃចង្អែលចង្ការតាមទម្លាប់សឹមងក់ក្បាលយល់ព្រមនូវសំណើរមួយនេះភ្លាមៗណាមួយវាមិនខាតបង់អីទេត្រឹមតែចេញទៅទិញអាហារយកមកអោយមិត្តតែប៉ុណ្ណោះ
« ឯងគិតចង់សងគុណគេម្ដងបន្តិចៗដោយវិធីនេះមែនទេ? »រៀបចេញទៅវិញ ជីមីន ក៏សួរម្ដងទៀតចំនែកនាយល្អិតក៏ងក់ក្បាលបញ្ជាក់ថាគេសងគុណដោយវិធីមួយនេះ ជីមីន បានត្រឹមដកដង្ហើមធំហើយសម្របតាមមិត្តតែប៉ុណ្ណោះ
« មែនហើយតោះបំបែកគ្នាទៅជិតអស់ពេលវេលាហើយ »ដោយសារតែឈានចូលម៉ោង12:30នាទីអ្វីៗក៏វិលមកសភាពដើមដូចនេះពួកគេត្រូវតែបំបែកគ្នាទៅកន្លែងរាងខ្លួន។
ពេកព្រឹកក៏បានឈានមកដល់ ថេយ៉ុង គេមិនអាចភ្ញាក់ទាន់ ជុងគុក នោះទេព្រោះ ជុងគុក ត្រូវចេញទៅធ្វើការតាំងពីព្រឹកម៉ោង5:30នាទីម្លេះណាមួយផ្ទះគេឆ្ងាយពីកន្លែងធ្វើការគេទៅដោយថ្មើរជើងដូចនេះទើបប្រញ៉ាប់ចេញទៅទាំងព្រលឹមស្រាងៗ
« ហុឹម?គេទៅបាត់ហើយហ្ហេស? »ថេយ៉ុង ប្រែក្លាយជាមនុស្សតែនៅមានចង្កូមមានត្រចៀកឆ្មានិងកែវភ្នែកពណ៌បៃតង គេជាឆ្មាសម្បុលខ្មៅដូចនេះហើយនណារក៏មិនចង់យកមកចិញ្ចឹមដោយយកលេសថាជាឆ្មានាំសំណាងអាក្រក់តែសំណាងធំហើយដែលមាន ជុងគុក យកគេមកចិញ្ចឹមបើមិនអ៊ីចឹងគេប្រាកដជាស្លាប់ ណាមួយខាងគ្រួសារមីនក៏មិនហ៊ានយកគេទៅចិញ្ចឹមដោយសារមាតាចុងរបស់គេដាក់បំម្រាមហាមមិនអោយចិញ្ចឹមឆ្មាសម្បុលខ្មៅបើហ៊ានល្មើសប្រាកដជាស្លាប់
« ទៅលឿនម្លេះ?គេទៅរៀនឬក៏ទៅណាវិញ? »ថេយ៉ុង ងើបចុះពីលើពូកដើរសម្ដៅទៅបន្ទប់ទឹកនាយប្រើច្រាស់ដុសធ្មេញរបស់ ជុងគុក ហើយក៏ប្រើរសាប៊ូដុសខ្លួនរបស់គេផងដែរ រំលងដល់ម៉ោង9 ជីមីន ក៏មកដល់ទាំងមានកាន់ថង់អាហារមកសំពីងសំពោងផងដែរ អាហារទាំងអស់ត្រូវរៀបយ៉ាងត្រឹមត្រូវដាក់ក្នុងទូរហើយគេក៏ចេញទៅវិញនៅសល់តែ ថេយ៉ុង ប៉ុណ្ណោះនៅក្នុងផ្ទះបាយ កាងារចង្ក្រានចានឆ្អាំងគឺគេចេះគ្មានចន្លោះដោយសារតែគេបានរៀនពីម្ដាយគេកាលនៅរស់ណាមួយបិតាគេក៏មិនបានហាមរឿងមួយនេះគឺមានតែសម្របតាមគេប៉ុណ្ណោះ។

YOU ARE READING
????????????????????????????
Historical Fiction? ??????????????????????????????????????????????????????????????????????? ? ?????????:?????????