ជុងគុក យកអាកូនឆ្មាជម្លើយរបស់គេទៅផ្ទះវិញខណៈឆ្មាមួយក្បាលនោះគិតតែពីអោបដៃសម្លក់មកគេមិនឈប់ឈរ
« មើលស្អី?យើងសង្ហារពេកមែនទេ? »ជុងគុក គំហកសួរនាំទៅ ថេយ៉ុង ខណៈក្មេងម្នាក់នោះគិតតែពីក្របួចបបូរមាត់សម្លក់មកគេមិនឈប់
« ជឿជាក់ជ្រុល »ថេយ៉ុង អោបដៃនឹងទ្រូងងាកមុខចេញហាក់ដូចជាខ្ពើមសម្លឹងមុខរបស់ប្រុសម្នាក់នោះ សារភាពតាមត្រង់គេពិតជាជ្រេញជាមួយចរិកប្រុសម្នាក់នេះខ្លាំងណាស់
« មកពីសង្ហារបានយើងជឿជាក់មិនមែនមុខមិនសង្ហារហើយខំប្រឹងជឿជាក់ដូចអ្នកដទៃឯណា? »ជុងគុក ដាក់គេអោយអង្គុយនៅលើសាឡុង បបូរមាត់តូចច្រមេចពណ៌ស៊ីជំពូរគិតតែពីរអ៊ូមិនបាត់បន្ទាត់ពីបានឭពាក្យដ៏មហាសែនជឿជាក់របស់គេហើយនោះ
« មុខដូចប៉ែលសោះខំជឿជាក់ទៅណាទៀតទេ »ថេយ៉ុង មហាសែនជ្រេញជាមួយចរិកដ៏សែនជឿជាក់របស់គេជាខ្លាំង មុខដូចប៉ែលសោះនៅមកប្រកែកថាខ្លួនសង្ហារទៀតពិសេសនោះគឺជឿជាក់ខ្លាំងតែម្ដងមិនធម្មតាទេ
« មុខដូចប៉ែលយ៉ាងម៉េច?សង្ហារលំដាប់នឹងហើយឯងភ្នែកស្អុយទេឬយ៉ាងម៉េចមើលឃើញមុខយើងដូចប៉ែលនោះ? »ជុងគុក លាតអាវដៃវែងរបស់ខ្លួនដល់គន្លាក់ដៃសឹមយកដៃច្រតចង្កេះចោទសួរទៅអ្នកចំពោះមុខទឹកខឹងក្រេវក្រោធ តែមិនមែនខឹងក្នុងន័យគុំគួនទេគឺខឹងក្នុងន័យឌឺដងគ្នាទៅវិញទេ
« ដូចប៉ែលសោះខំអឺយខំគ្មានអ្នកណាសរសើរលោកទេកុំខំពេក »ថេយ៉ុង នៅតែប្រកាន់ភ្ជាប់ថាគេមុខដូចប៉ែលជានិច្ចមិនព្រមឈប់ ជុងគុក លើកចិញ្ចើមចងជាខ្សែរបូរហាក់មិនពេញចិត្តជាមួយនិងសម្ដីរបស់ ថេយ៉ុង
« ប្រយ័ត្នថ្ងៃណាមួយលង់ស្នេហ៍អាមុខប៉ែលនេះទៅ »ជុងគុក ញញឹមមានអំនួតបន្ទាប់ពីបាននិយាយធ្វើអោយគេតបខ្លួនលែងរួច ចំនែក ថេយ៉ុង ខាំបបូរមាត់ងើបឈរស្រែកតបទៅគេវិញយ៉ាងលឿន
« បើពិភពលោកនេះនៅរស់តែលោកមួយខ្ញុំសុខចិត្តនៅកម្លោះចាស់ក៏មិនលង់ស្រឡាញ់លោកឯងនោះដែល »ថេយ៉ុង ក្របួចបបូរមាត់ឆ្លើយតបទៅគេវិញយ៉ាងដាច់អង្ហការគិតៗទៅក្មេងម្នាក់នេះពិតជាក្បាលរឹងខ្លាំងណាស់នៅពូកែរឌឺដងទៀតផង
« ចាំសម្ដីឯងទុកអាឆ្មាជម្លើយចាំមើលថាអ្នកណាជាអ្នកលង់ចូលក្នុងរណ្ដៅស្នេហាមួយនេះមុន ឆឺស!! »គេនិយាយហើយក៏ដើរចេញ គេកំពុងតែព្យាយាមកុហកខ្លួនឯងទេឬ?ក្រែងគេក៏បានដឹងហើយថានៅមុននេះពេលដែលបានឃើញឆ្មានេះបង្ហាញសាវតាពិតគេពិតជាកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ឆ្មាមួយក្បាលនេះហើយតែគេនៅតែប្រកែកនៅតែមានៈចង់ធ្វើអ្នកឈ្នះលើក្មេងម្នាក់នោះបើទោះបីជាយ៉ាងណាក៏គេត្រូវតែឈ្នះជានិច្ច
« ឆឺស!!ខ្ញុំចាំទុកស្រាប់ហើយ »គេក៏មិនចេះចាញ់ដូចគ្នាដូចនេះគេត្រូវតែចាំទុកជានិច្ច រំលងដល់ថ្ងៃស្អែក ជុងគុក ក៏ទៅរកជួលកន្លែងណាមួយដើម្បីបើកធ្វើជាហាងកាហ្វេសម្រាប់ខ្លួនឯង ទាំងមាន ថេយ៉ុង ជាអ្នកជួយរៀបចំប្លង់ឌីសាយហាងអោយមើលទៅស្រស់ស្អាត លុយមួយចំនួនដែលគេយកទៅបើកហាងកាហ្វេនេះក៏បានអស់ចំនែកបុគ្គលិកក៏គ្មានគឺមានតែពួកគេ2នាក់ប៉ុណ្ណោះចំនែកកន្លែងធ្វើការក៏ ជុងគុក លែងទៅដែលគឺនៅរវីរវល់ក្នុងហាងគេចំនែកហាងក៏មិនទាន់បានជួលបុគ្គលិកអីដែលព្រោះមិនទាន់ហ៊ានខ្លាចខ្វះលុយអោយគេ
« ខ្ញុំគិតថាចង់យកឯងទៅធ្វើជាអ្នកឆុងកាហ្វេវិញឯងចេះទេ? »ជុងគុក ចោទសួរទៅ ថេយ៉ុង ព្រោះឃើញថាការងារអ្វីផ្សេងៗគេចេះចុះបើអោយឆុងកាហ្វេគេចេះទេ?
« ខ្ញុំចេះទេតើមិនល្ងង់ទេគ្រាន់តែឆុងកាហ្វេប៉ុណ្ណឹងនោះវាមិនពិបាកទេ »នាយសម្លក់មុខ ជុងគុក ថ្មែរព្រោះសម្ដីគេសួរមកនាយហាក់បីដូចជាចាត់ទុកថានាយជាមនុស្សមិនចេះអីទាល់តែសោះ
« អើចេះក៏ចេះទៅចាំបាច់សម្លក់មុខយើងធ្វើស្អី? »ជុងគុក រាងភាំងបន្តិចពេញបានឃើញភ្នែកក្មេងម្នាក់នោះសម្លក់មកគេហៃយ៉ាចុះបើចេះៗទៅថីចំបាច់សម្លក់?គេគ្រាន់តែសួរទេតើ
« បើថាចង់ប្រើរក៏និយាយមកមិនបាច់បង្វែរដានទេខ្ញុំមិនចូលចិត្តន័យបញ្ឆិត »ថេយ៉ុង លើកចិញ្ចើមម្ខាងចងជាខ្សែរបូរចោទសួរទៅកាន់ ជុងគុក វិញបើថាចង់ប្រើរក៏ប្រាប់ថាចង់ប្រើរមកនាងមិនហាមទេតែហេតុអីមិននិយាយនៅមកសួរនាំបង្វែរដានអោយនាងកាន់តែខឹងទៅវិញ
« ចង់ប្រើរនឹងហើយមានអីទៀត មកពីគ្មានបុគ្គលិកធ្វើការនៅក្នុងហាងនេះទើបយើងចង់អោយឯងធ្វើជាអ្នកឆុងកាហ្វេចំនែកយើងអ្នករត់តុ យ៉ាងម៉េចដែល?? »ជុងគុក ចោទសួរទៅគេម្ដងទៀតក្រែងលោគេមិនបានពេញចិត្តជាមួយនឹងយោបល់របស់នាយតែគេបែរជាងក់ក្បាលទទួលយកទៅវិញ
« ក៏បានតែលុយលោកយកទាំងអស់ចុះខ្ញុំសុំអោយតែមានកន្លែងសម្រាកនិងអាហារពេញ3ពេលក្នុងមួយថ្ងៃទៅបានហើយ »ថេយ៉ុង សម្លឹងមើលមុខគេចោទសុំគេត្រង់ៗចំនែកគេក៏ងក់ក្បាល រួចក៏លា ថេយ៉ុង ចេញទៅរកទិញឯកសណ្ឋានសម្រាប់ហាងកាហ្វេរបស់ពួកគេហើយថែមទាំងរកអ្វីមកបិទបាំងភ្នែកនិងត្រចៀករបស់គេទៀតផង។
រំលងដល់ថ្ងៃស្អែកហាងកាហ្វេនៅមិនទាន់បានបើកដំណើរការព្រោះម្ចាស់ហាងទាំងពីររវល់រៀបចំខ្លួន
« ឈប់ៗពាក់បែបនេះ »គេយកស្លឹកត្រចៀកឆ្មាក្លែងក្លាយគ្មានប្រហោងមើលទៅដូចជាតុក្កតាមកពាក់នៅពីលើត្រចៀកពិតរបស់ ថេយ៉ុង ព្រោះអាមុនគឺដូចជាពិតៗតែអានេះគឺគ្រាន់តែមើលទៅដូចតហរចៀកជ័រចំនែកភ្នែករបស់ ថេយ៉ុង គឺគេពាក់លែនពណ៌ខ្មៅបើមិនពាក់ភ្នែកគេនឹងចេញពណ៌បៃតងនាំអោយមានអ្នកសង្ស័យមិនខានទេចំនែកកន្ទុយរបស់ ថេយ៉ុង វិញ ជុងគុក បានចាប់វាលើកទៅលើចូលតាមអាវរបស់ ថេយ៉ុង វិញដោយមិនអោយឃើញទម្រង់កន្ទុយនោះចេញមកទេចំនែកមាត់របស់គេគឺពាក់ម៉ាស់ដើម្បីជៀសវាងកុំអោយឃើញធ្មេញចង្កូម
« ប៉ុណ្ណឹងឯងអាចឆុងកាហ្វេបានហើយគ្មានអ្នកណាគេមើលឃើញសាវតាពិតរបស់ឯងទេ »ជុងគុក យកដៃទៅអង្អែលក្បាលឆ្មាកំហូចនោះតិចៗខណៈនាយកំពុងតែមានអារម្មណ៍ថាគ្រឺតក្នក់ក្នាញ់ជាមួយឆ្មាមួយក្បាលនេះជាខ្លាំង
« ដឹងហើយមិនបាច់បញ្ជាក់ក៏ខ្ញុំដឹងថាគ្មានអ្នកណាដឹងអំពីសាវតាពិតខ្ញុំដែល »នាយតបទៅ ជុងគុក វិញទាំងធ្វើមុខស្មើរៗនៅជាមួយ ជុងគុក មុខនាយគ្មានស្នាមញញឹមទាល់តែសោះ
« លក់ដូររៀនញញឹមខ្លះទៅបើធ្វើមុខមាំៗបែបនេះគ្មានអ្នកណាមកជួយទិញកាហ្វេឯងផឹកទេអាឆ្មាអឺយ »ជុងគុក លើកដៃទៅផ្ទាត់ថ្ងាស ថេយ៉ុង មួយដៃនាយមិនបានដឹងនោះទេថាគេជាកូនស្ដេចដូចនេះទើបនាយហ៊ានប្រហើនលេងជាមួយគេធ្ងន់ៗយ៉ាងបែបនេះ
« ខ្ញុំឈ្មោះ គីមថេយ៉ុង មិនមែនអាឆ្មានោះទេហៅអោយស្រួលបួលបន្តិចទៅលោក »ថេយ៉ុង ក្របួចមាត់មោនពេញចិត្តហាស្ដីអោយគេវិញផាំងៗនាំអោយគេហាក់អស់សំណើចជាមួយសម្ដីច្រែតៗរបស់ក្មេងនេះ
« អើៗ គីមថេយ៉ុង ក៏ គីមថេយ៉ុង ទៅយើងឈប់ឈ្លោះជាមួយឯងហើយតោះធ្វើការរបស់ឯងទៅយើងជាអ្នករត់តុ »ដោយសារតែគេធ្លាប់ធ្វើការជាអ្នករត់តុស្រាប់ទើបវាមិនពិបាកសម្រាប់គេ ម៉ោងរៀនរបស់គេគឺត្រូវប្ដូរមកពេលល្ងាចវិញព្រោះគេទុកពេលព្រឹកដល់កៀកល្ងាចដើម្បីនៅជួយលក់កាហ្វេ ថេយ៉ុង ចំនែកពេលល្ងាចគឺគេទៅតៀនដូចសព្វដង រំលងទៅមួយម៉ោងជាងហើយនៅតែមិនឃើញអ្នកណាចូលមកផឹកកាហ្វេនៅក្នុងហាងគេទាល់តែសោះ
« ហឺយហេតុអីគ្មានមនុស្សសោះបែបនេះ? »ជុងគុក ដកដង្ហើមធំហាក់ដូចជាកំពុងតែមិនសប្បាយចិត្តបន្ទាប់ពីគ្មានមនុស្សម្នាណាម្នាក់ចូលមកផឹកកាហ្វេក្នុងហេងរបស់ពួកគេ
« ខ្ញុំមានវិធី »ថេយ៉ុង ទាញអៀមដ៏សែនខ្ជីខ្ជូតនោះមកពាក់នៅលើខ្លួនរួចក៏បោះជំហានសម្ដៅទៅខាងក្រៅហាងហាក់ដូចជាកំពុងតែធ្វើអ្វីមួយអ៊ីចឹង បន្ទាប់មកពីបង្ហាញកាយវិកាខ្ជីខ្ជូតរបស់គេអូសទាញមនុស្សម្នាអោយចូលមកខាងក្នុងហាងនេះបានយ៉ាងងាយស្រួល កាងារបន្ទាប់ពី ជុងគុក ជាអ្នកឆុងកាហ្វេហើយគេជាអ្នករត់តុវិញម្ដង គ្មានអ្នកណាដឹងថាគេជាស្ដេចនោះទេដោយសារតែគ្រួសារគេបានលាក់មុខមាត់គេតាំងពីនៅតូចៗម្លេះទើបរឿងរ៉ាវទាំងអស់ហាក់ដូចជាគ្មានអ្នកណាបានដឹងឭ
« ម៉ាក់ៗគាត់ពិតជាគួរអោយស្រឡាញ់ណាស់ »ក្មេងកំហូចយកដៃទៅអង្អែលថ្ពាល់ ថេយ៉ុង តិចៗព្រោះគេពេលនេះពិតជាគួរអោយស្រឡាញ់ដូចជាឆ្មាអ៊ីចឹង
« ហិហិ អាល្អិតចង់ជិះលើស្មាពូទេ? »ថេយ៉ុង គេចូលចិត្តក្មេងបំផុតទើបគេអាចចូលមកនៅជិតក្មេងបាន ក្មេងតូចនោះងក់ក្បាលយ៉ាងលឿនស្ញេញចេញធ្មេញសរស្ញាចដាក់គេយ៉ាងគួរអោយស្រឡាញ់បំផុត ថេយ៉ុង ប្រឡែងលេងជាមួយក្មេងដល់ថ្នាក់ទុកអោយ ជុងគុក ជាអ្នកឆុងកាហ្វេនិងរត់តុផង គេវង្វេងសឹងតែដួលសន្លប់ព្រោះភ្ញៀវនៅពេលនេះគឺច្រើនខ្លាំងណាស់ចំនែក ថេយ៉ុង ក៏មិនបានងាកមកជួយគេដែលគឺមានតែនៅលេងវីវក់ជាមួយក្មេងទៅវិញ តែគេក៏មិនបានមាត់ព្រោះគេគិតថា ថេយ៉ុង ក៏ជាផ្នែកមួយដែលបានទាញភ្ញៀវចូលមកទីនេះផងដែលហើយគេក៏ហត់ខ្លាំងណាស់ដែលមិនមែនហត់តែគេម្នាក់ឯងនោះទេ គេព្យាយាមលួងលោមក្មេងចំនែកឯនាយគឺព្យាយាមរត់តុនិងបំពេញក្ដីត្រូវការរបស់ភ្ញៀវនីមួយៗ។

YOU ARE READING
????????????????????????????
Historical Fiction? ??????????????????????????????????????????????????????????????????????? ? ?????????:?????????