抖阴社区

Episode8:?????????????????!

603 62 0
                                    

បន្ទាប់ពីស្រែកអោយពីរនាក់នោះហើយពួកគេក៏ស្ងាត់រួចងាកមកមើលមុខរបស់ ជុងគុក ព្រមគ្នារាងក្រាស់សម្លកើគេទាំង2នាក់នោះដលើថ្នាក់សឹងកប់កន្ទុយភ្នែកមុននឹងចាប់ផ្ដើមដោះបណ្ដាសារអោយ ថេយ៉ុង ស្នាមថើបរបស់គេពិតជាមានប្រយោជន៍មែនសុខៗក ថេយ៉ុង ក៏វិញមកសភាពដើមចំនែក ថេយ៉ុង ក៏អាចមានដំណកដង្ហើមមកវិញ
« ហុឹម? »ថេយ៉ុង បើកភ្នែកសន្សឹមៗសម្លឹងមុខមនុស្សពីរនាក់ដែលបានសម្លឹងមកពួកគេ គេស្ទុះងើបសឹងបាក់.កងាកមើលជុំវិញនោះទាំងភិតភ័យ
« ឯងអស់អីហើយ ថេយ៍ មើលចុះស្លឹកត្រចៀករបស់ឯងលែងមានទៀតហើយ?? »ជុងគុក ចង្អុលទៅស្លឹកត្រចៀករបស់ ថេយ៉ុង វាលែងមានចំនែកចង្កូមក៏លែងមានទៀតដែរតែចង្រៃអីនៅកន្ទុយហេតុអីបានជាវានៅ?
« ចុះកន្ទុយហេតុអីវាមិនបាត់?? »ជីមីន ទាញសៀវភៅមកបែកឆែករកមើលទាំងមួលម៉ៅស្លឹកត្រចៀកចង្កូមបាត់អស់ហើយហេតុអីកន្ទុយមិនបាត់?វាចង់នៅដល់ពេលណាទៀតហ្នឹង? គេឆែករហូតដល់កន្លែងនោះរួចក៏ស្រែកមួយវ៉ាស់ព្រោះសន្លឹក់នោះត្រូវរហែកបាត់ទៅហើយនៅសល់លឹមៗតែអក្សរមួយតួរប៉ុណ្ណោះតែមិនដឹងមួយតួរនោះចង់មានន័យថាយ៉ាងម៉េចនោះទេ ចុងក្រោយកន្ទុយនោះក៏មិនអាចធ្វើអោយវាបាត់
« ហឺយចំមែនហើយមកដាច់អីចំសន្លឹកមួយនេះ? »យ៉ុនហ្គី ហាក់មួលម៉ៅខុសគេខុសឯងចោទសួរទៅ ជីមីន ទាំងមុខម៉ូវ ជីមីន ខាំបបូរមាត់សម្លក់គេហាក់មិនពេញចិត្តព្រោះប្រុសម្នាក់នេះរករឿងគេមិនលោះថ្ងៃសោះហើយ
« ចុះអ្នកណាទៅដឹងបើវាដាច់គឺដាច់ហើយមកសួរខ្ញុំធ្វើស្អី?ខ្ញុំនឹងគ្រូរទាយដឹងថាវាដាច់មែនទេ?សៀវភៅនេះតាំងពីបុរាណមកម្លេះប្រហែលវាដាច់តាំងពីជំនាន់ណាមួយក៏មិនដឹង »គេប្រមូលភាពក្លាហ៊ានហាស្ដីអោយទៅ យ៉ុនហ្គី ច្រែតៗព្រោះខឹងជាមួយនឹងចរិកឥតរបៀបរបស់គេហើយក៏ដើរចេញពីទីនោះបាត់ទៅ យ៉ុនហ្គី ងាកមកមើលមុខ ថេយ៉ុង ទាំងឆ្ងល់ព្រោះគេមិនបានដឹងថា ជីមីន ប្រកាន់ខ្លាំងដល់ថ្នាក់នេះ គេនិង ថេយ៉ុង ខុសគ្នា ថេយ៉ុង មិនចេះប្រកាន់ខ្លួនទេបើទោះបីជាគេជាកូនស្ដេចក៏ដោយតែសម្រាប់ ជីមីន គេជាកូនមន្រ្តីគេប្រកាន់គេមិនចូលចិត្តអោយអ្នកណាមកនិយាយវាយស្មើរជាមួយគេបែរនេះក្រៅពី ថេយ៉ុង នោះទេគេមិនចូលចិត្តអាចនិយាយបានថាគេចិត្តចង្អៀតក៏បានតែវាជាចរិករបស់គេស្រាប់មិនអាចបន្ទោសគេបានទេ
« គេជាមនុស្សប្រកាន់ច្រើនចាំខ្ញុំនៅគេមកហាងកាហ្វេអោយញឹកញាប់ហើយលួងព្យាយាមលួងលោមគេផងគេមិនចេះខឹងងំដូចភ្លើងទេ »ថេយ៉ុង បន្ថែមព្រោះគេចង់អោយប្រុសម្នាក់នេះលួង ជីមីន បើទោះបីជាគេមិនដឹងថាអ្នកណាខុសថ្វីក៏គេមិនអាចកាត់ជើងអ្នកដទៃខុសពីមិត្តគេដែរ
« អាវ៎?ហេតុអីក៏បែបនេះ?ក្រែងគេក៏មានចំនែកខុសដែរមិនអ៊ីចឹងមិនមែនខុសតែខ្ញុំមួយឯណា? »សម្ដីរបស់ យ៉ុនហ្គី ធ្វើអោយរាងល្អិតលើកដៃទះក្បាលហួសចិត្តមិនស្ទើរទេ
« លោកមើលមកខ្ញុំចុះឋានៈខ្ញុំខ្ពស់ជាងគេឆ្ងាយណាស់ខ្ញុំនៅតែតាមលួងលោមគេចុះបើលោកឋានៈទាបជាងគេដែលនោះគ្រាន់តែលួងគេបន្តិចអៅមិនបានទេហ្ហ? »គេចង់បញ្ជាក់ថាគេជាស្ដេចនៅតែតាមលួងលោក ជីមីន ចុះទម្រាំ យ៉ុនហ្គី រាស្រ្តធម្មតាគ្រាន់តែលួងលោម ជីមីន ក៏ពិបាកដែរឬ?តែពាក្យដែលគេបាននិយាយគឺមិនបានធ្វើអោយ យ៉ុនហ្គី យល់នោះទេគេបានត្រឹមឆ្ងល់ព្រោះមិនដឹងថាចង់បានប័យថាយ៉ាងម៉េចមើលទៅវាពិតជារញ៉េរញ៉ៃណាស់
« ឯងនិយាយយ៉ាងម៉េចខ្ញុំដូចជាមិនយល់អំពីពាក្យឯងបាននិយាយទាល់តែសោះ? »យ៉ុនហ្គី សួរនាំបែបមិនយល់ន័យ ថេយឮុង ខ្ជិលមាត់ច្រើនសឹមកេះអោយ ជុងគុក ជួយបីគេយកទៅផ្ទះវិញទាំងមាន យ៉ុនហ្គី ដើរតាមពីក្រោយហើយទ្រនិចនាឡិការក៏វិលមកម៉ោង10ព្រឹកដដែរព្រោះបណ្ដាសារបានដោះហើយនៅឡើយតែ ជីមីន ទេនៅមិនទាន់បានដោះបណ្ដារសាព្រោះគេមិនដឹងថាអ្នកណាសាកសមជាមួយគេនោះអី ពួកយើងអាចងាកមកមើលដឹងបានថាសន្លឹកដែលរហែកនោះគឺមិនបានទៅណាឆ្ងាយទេដោយឃ្លានោះសរសេរថា
« បណ្ដាសារបានដោះចេញនៅសល់តែកន្ទុយបើចង់ដោះវាចេញដរាបណាអ្នកទាំងសងខាងត្រូវរួមភេទជាមួយគ្នាមិនថាប្រុសឬប្រុសគ្នាឯងក៏ដោយអោយតែបានដោះបណ្ដាសារទី1បាននោះហើយជាគូរព្រេងត្រូវសម្រេចដោះបណ្ដារសារទី2របស់អ្នកចេញ »ហើយពួកយើងអាចឃើញថានៅកូនដៃរបស់ ជុងគុក និង ថេយ៉ុង មានចងខ្សែរអំបោះមួយជាមួយគ្នាដោយពួកគេមិនអាចមើលឃើះបិះទេនេះបានបញ្ជាក់ថាពួកគេជាគូរព្រេងដែលទេវតាកំណត់អោយមកជួបគ្នាក្នុងជាតិនេះហើយជាប្ដីប្រពន្ធនិងគ្នាក្នុងជាតិនេះបែបនេះហើយបានជា ជុងគុក មិនអាចដើរទៅណាឆ្ងាយបានពី ថេយ៉ុង ខ្សែរអំបោះក្រហមចងផ្គួបពួកគេអោយនៅជិតគ្នារហូតដល់អស់ជីវិតរាងខ្លួន ចុះបើមួយជាកូនស្ដេចមួយជារាស្ត្រសាមញ្ញតើពួកគេអាចរស់នៅជាមួយគ្នាបានយ៉ាងម៉េចទៅ?
«[...] កុំទាន់ឆ្ងល់ដល់ពេលនោះបន្តិចទៀតពួកអ្នកនឹងបានដឹងហើយថារឿងនឹងទៅជាយ៉ាងណាបន្តរទៀតពេលដែល ជុងគុក បានដឹងថា ថេយ៉ុង គឺជាកូនស្ដេចឋានៈពួកគេខ្ពស់ខុសគ្នាដូចម្នាក់ជាកង្កែបម្នាក់ជាព្រះចន្ទ័មែនតែគ្មានអ្នកណាផ្ដាច់ខ្សែរអំបោះនិស្ស័យដែលទេវតាបានចងផ្គួបអោយពួកគេនោះបានជាដាច់ខាតមានតែពួកគេខ្លួនឯងព៉ុណ្ណោះដែលត្រូវតែររ់មកជួបគ្នាដោយសារតែការរឹតទាញរបស់ខ្សែរអំបោះក្រហមនេះ ពួកគេកាន់តែរើចេញពីគ្នាវាកាន់តែរឹតទាញពួកគេមកជួបគ្នា »គេនិយាយហើយក៏ញញឹមរលាយខ្លួនចេញពីទីនោះបាត់គ្មានអ្នកណាដឹងថាគាត់ជាអ្នកណាឡើយខណៈនោះដៃរបស់ យ៉ុនហ្គី ក៏មានចងខ្សែរអំបោះក្រហមនោះដែលតែមិនដឹងថាគូរគេជាអ្នកណានោះទេចំនែក ជីមីន ក៏មានហើយមិនដឹងថាគូរជាអ្នកណាដូចគ្នាព្រោះពួកគេហាក់ដូចជានៅឆ្ងាយពីគ្នា ជីមីន អាចមើលខ្សែរអំបោះនោះឃើញព្រោះគេជាប្រភេទសាវតាបិសាចខុសអីតែ ថេយ៉ុង មើលមិនឃើញព្រោះគេបានដោះបណ្ដារសារទៅជាមនុស្សបានសម្រេចហើយ។
មកដល់ផ្ទះវិញ ថេយ៉ុង តែងតែសួរនាំគេរកស្រីម្នាក់នោះតែគេថានាងបាត់ស្រមោលឆឹងបាត់ទៅហើយមិនដឹងថាទៅណានោះទេ ព្រឹកថ្ងៃថ្មី យ៉ុនហ្គី សម្រេចលក់នំនៅក្នុងហាងកាហ្វេរបស់ ជុងគុក តែម្ដងម្នាក់ៗហាក់ស្វះស្វែងជាមួយកាងារណាស់រហូតឈានដល់ម៉ោង3ល្ងាចក៏ដល់ពេលរៀបចំបិទហាងហើយពេលនោះផងដែរ ជីមីន ក៏បើកទ្វាហាងចូលមកតែចង្រៃអីពេលគេដោះវែនតាចេញគេបានឃើញខ្សែនិស្ស័យរបស់ ជុងគុក ជាមួយនិង ថេយ៉ុង ចងជាប់គ្នាតែអ្វីដែលរឹតតែហួសចិត្តនោះគឺចំណងខ្សែរនិស្ស័យរបស់គេជាប់ជាមួយអាបុិសម្បុលដូចគ្រាប់អង្ករនោះ?!!!ហេតុអីទៅជាបែបនេះ?នាយស្អប់គេខ្លាំងណាស់
« អាយ៎!!!!! »ជីមីន ស្រែកមួយទំហឹងរួចរត់ទៅខាងក្រៅវិញសម្ដៅទៅរថយន្តអង្គរក្សរបស់គេរួចបញ្ជារអោយបើកទៅភូមិគ្រឹះវិញទាំងខឹងខឹងដែកនាយត្រួវជាគូរនិស្ស័យជាមួយប្រុសចម្កួតនោះវាពិតជាគួរអោយខឹងខ្លាំងណាស់!! យ៉ុនហ្គី យកដៃអេះក្បាលខ្វោកៗមិនយល់ន័យពេលឃើញ ជីមីន រត់ចេញទៅវិញតែគេមិនបានឃើញ ជីមីន រត់ឡើងឡាននោះទេ
« គេប្រហែលជាអៀនលោក »ថេយ៉ុង បានដៃចាក់បន្ថែមទៀតនាំអោយ យ៉ុនហ្គី ឡើងចិញ្ចើមធ្វើមុខមិនយល់ន័យ អៀនខ្ញុំ?!ខ្ញុំបានធ្វើអ្វីអោយគេអៀនទៅហេតុអីក៏គេអៀនខ្លាំងម្លេះ? ជុងគុក ជូតការ៉ូបណ្ដើរក្រវីក្បាលសើចបណ្ដើរហាក់អស់សំណើចជាមួយនឹងពាក្យដែល ថេយ៉ុង បាននិយាយមុននេះចេះទៅកុហក យ៉ុនហ្គី ទៅកើតតាមពិតគេមើលដឹងថា ជីមីន មិនបានអៀន យ៉ុនហ្គី អ្វីទេគេរត់ចេញនេះគឺដោយសារតែគេស្អប់ យ៉ុនហ្គី ទៅវិញនោះទេបើ ថេយ៉ុង និយាយបែបនេះទៅហើយគេចាំមើលថាមានរឿងអ្វីកើតឡើងនៅពេលបន្ទាប់ទៀត បុរសម្នាក់សម្លឹងមកកាន់ពួកគេទាំង4ទាំងលួចអស់សំណើចហើយគាត់ក៏គ្មានអ្នកណាផ្សេងក្រៅពីប្រុសម្នាក់ដែលយើងបានឃើញនៅពេលយប់មុននេះបោះទេបុរសម្នាក់ដែលបានដឹងថាអ្នកណាខ្លះមានខ្សែរនិស្ស័យជាមួយគ្នានោះអី។
ជីមីន អង្គុយកាន់ខ្សែរអំបោះនោះទាំងទឹកមុខដូចចង់យំគិតចុះគិតឡើងនាងក៏នឹកឃើញថាចុះបើសិនជានាងផ្ដាច់វាចេញនោះ?តើវាអាចទៅរួចដែរទេ?គិតហើយគេក៏ស្ទុះងើបយកកន្រ្តៃមកកាត់ខ្សែរនោះចេញតែវានៅតែមិនដាច់រឹងមាំអីក៏រឹងយ៉ាងនេះ
« ហ៊េមៗ »ខណៈនោះដែលបុរសម្នាក់នោះក៏ចូលមកក្នុងបន្ទប់គេអង្គុយនៅលើកៅអីយ៉ាងហំហាន
« យ៉ាងម៉េចលោក?អាងតែជាទេវតាចេះតែដើរចងខ្សែរនិស្ស័យអោយគេបែបនេះឬក៏យ៉ាងម៉េច? »ពេលគេចូលមកដល់នាយល្អិតបានដៃស្រែកស្ដីអោយផាំងៗព្រោះគេស្គាល់ប្រុសម្នាក់នេះច្បាស់ណាស់ថាជាអ្នកណាហើយគេនេះហើយជាអ្នកផ្សំផ្គុំអោយមនុស្សម្នាមានគូរចំនែកគេក៏ដូចគ្នាតែពេលនេះគឺទុក្ខធំគូរចង់មនុស្សដែលគេមិនចូលចិត្តមិនមែនធម្មតាទេគឺស្អប់សឹងតែជីកដានជើងចោល។

????????????????????????????Where stories live. Discover now