抖阴社区

Episode13:????????????????????????????????

395 49 0
                                    

ថេយ៉ុងលួចស្ដាប់នៅជ្រុងនោះក៏លួចសើចរហឹស 30ហ្ហេស?នាយអាយុទើបតែ19ឆ្នាំនេះទេចំនែកជីមីនក៏ទើបតែ20នៅឆ្នាំនេះដែរ មិននឹកស្មានថាប្រុសម្នាក់នេះឆោតឆាប់ជឿអាល្អិតមីនដល់ថ្នាក់នេះទាល់តែសោះហើយ បន្ទាប់ពីសើចអស់ចិត្តហើយគេក៏ដើរទៅសម្រាកក្នុងបន្ទប់របស់គេវិញទាំងទឹកមុខនៅជាប់ស្នាមញញឹមជាប់ព្រោះហាក់ដូចជាកំពុងតែហួសចិត្តជាមួយមនុស្សខ្លះដែលហាក់ដូចជាជឿគេទាំងស្រុង។
លុះមកដល់ក្បាលល្ងាចជុងគុកក៏ចូលមកជូតខ្លួនអោយគេហើយសំខាន់លើកនេះក្រណាត់សើចទឹកខ្លាំងមែនទេនតើគេមានបំណងអ្វីនឹង?
« លោកធ្វើស្អីនឹងក្រណាត់សើចឡើងអៀចលោកចង់យកមកធ្វើឃាតខ្ញុំមែនទេ? »គេយកក្រណាត់សើមជូតលើមុខថេយ៉ុងខ្លាំងៗប្រហែលជាគេចង់ដឹងថាថេយ៉ុងលាបម្សៅកម្រាស់ប៉ុន្មានតឹកបានជា30ឆ្នាំហើយនៅតែខ្ចីញេញនិងក្មេងល្ហក់បែបនេះ?
« អត់មានអីទេមកពីយើងឃើញថាខ្លួនឯងនៅក្ដៅទើបចង់ជូតអោយវាត្រជាក់ជាងនេះ »គេសើចមិនសមយកក្រណាត់ទៅពូតទឹកចេញវិញសឹមយកមកជូតខ្លួនអោយថេយ៉ុងថ្នមៗហើយក៏ឆ្លៀតបែររកមើលថាត្រង់ណាមានស្នាមជ្រឺជ្រួញតែចង្រៃអីមុខថេយ៉ុងគ្មានស្នាមជ្រួញសូម្បីតែមួយសរសៃរស្បែកឡើងតឹងណែនតែម្ដងហើយ
« ក្ដៅអី?កម្ដៅខ្ញុំចុះមកធម្មតាវិញហើយម៉េចមិនស្ទាបមើល? »ថេយ៉ុងបានចិត្តទាញដៃអាវទម្លាក់អោយឃើញស្មាសខ្ចីញេញធ្វើអោយជុងគុកហាក់ជ្រួលជ្រឺមតែខំប្រឹងទប់អារម្មណ៍កុំអោយជ្រួលជ្រើមរួចងាកមកស្ទាបទ្រូងថេយ៉ុងពិតមែនចង់ដឹងថាគេត្រជាក់ឬក៏នៅ
/ ដឹបដាក់ៗ /
សម្លេងបេះដូងលោតដឹបដាក់ៗធ្វើអោយជុងគុកបានដឹងថាគេកំពុងតែអៀនខ្លួន ក្រែងមុននេះជាអ្នកប្រើរអោយនាយស្ទាបទេតើចុះពេលនេះស្ទាបហើយមកអៀនអ្វី?
« អៀនយើងមែនទេ? »គេធ្វើជាសួរទាំងបានឃើញហើយថាមុខថេយ៉ុថឡើងក្រហមតែគេពិតជាចង់ដឹងទើបធ្វលជាសួរ ថេយ៉ុងយកដៃខ្ទប់មុខងាកមុខចេញធ្វើអោយគេហាក់អស់សំណើចរួចតាមមើលមុខនាយផងដែរ
« មិនបានអៀនទេលោកកុំចេះតែនិយាយផ្ដេសផ្ដាស់ »ថេយ៉ុងខាំបបូរមាត់ដកដៃជុងគុកចេញរួចទាញអាវមកបិទហើយបិទភ្នែកធ្វើសង្ងំជាគេងទាំងទ្រូងញាប់ញ័រព្រោះកំពុងតែអៀនមិនទាន់បាត់
« បើអៀនក៏ប្រាប់ថាអៀនមកយើងមិនស្ដីអោយឯងនោះទេ មុខក្រហមដូចផ្លែប៉ោមទៅហើយបើថាមិនអៀនទៀតឯងដូចជាកុហកយើងហើយ »ជុងគុកសើចមិនសមព្រោះគេដឹងថានាយថេយ៉ុងកំពុងតែកុហកគេ បើអៀនក៏ប្រាប់ថាអៀនមកនាយមិនថាអ្វីទេតែហេតុអីចាំបាច់លាក់បាំងនាយធ្វើអ្វីទៅណ៎?ឬក៏អៀនពេកមិនហ៊ាននិយាយ
« អត់បានអៀនទេគ្រាន់តែមុននេះភ័យព្រោះលោកបានដាក់ដៃនៅលើទ្រូងរបស់ខ្ញុំ »ថេយ៉ុងនៅតែប្រកែកព្រោះញេមិនចង់អោយជុងគុកបានដឹងអំពីអារម្មណ៍គេទៅកាន់នាយនោះទេបើទោះបូជាយ៉ាងណាក៏ដោយគេត្រូវតែលាក់រឿងនេះមិនអោយនាយបានដឹងទេ
« ក្រែងឯងជាអ្នកអោយខ្ញុំស្ទាបទេតើហេតុអីក៏អៀន? »ជុងគុកអស់សំណើចសួរនាំទៅគេបន្ថែមចំនែកគេក៏ខាំបបូរមាត់សម្លក់មកនាយដូចគ្នាបំណងមើលទៅដូចជាគ្រឺតក្នាញ់នាយខ្លាំងណាស់អញ្ចឹង គ្រាន់តែនិយាយពិតទេតើតើមានអីត្រូវខឹងគេទៅណ៎?
« ខ្ញុំនិយាយលេងទេតែលោកធ្វើពិតមែនបែបនេះហើយទើបខ្ញុំអៀនឈប់គិតវែងឆ្ងាយទៅកុំយល់ច្រឡំលើខ្ញុំច្រើនពេកឆឺស »គេអោបដៃងាកមុខចេញសែនជ្រេញបេញជាមួយនឹងចរិកប្រុសគម្រក់ចនម្នាក់នេះ គេនិយាយលេងទេតើចាំបាច់មកធ្វើវាមែនទែនធ្វើអី?
« អាវ៎?ចុះយើងស្មានតែឯងចង់អោយវាកើតមែនទើបយើងទៅស្ទាបឯងបែបនេះតែឯងបែរជាគិតថាយើងចង់កេងចំណេញលើឯងទៅវិញ? »ជុងគុកគេអាចដឹងថាថេយ៉ុងកំពុងគិតអ្វី ជាអ្នកប្រើរអោយនាយប៉ះដល់ពេលនាយប៉ះមកថានាយចង់កេងចំណេញលើខ្លួបទៅវិញ គិតអ្វីហ្នុង?ក្រែងនាយធ្វើតាមបញ្ជារទេតើហ្នឹង?មានទៅខុសអីឯណាគ្រាន់ធ្វើតាមអ្វីដែលគេបានបញ្ជារ?មានតែថេយ៉ុងទេភ័យឡើងដល់ថ្នាក់គិតថាគេចង់កេងចំណេញលើខ្លួននោះ ចំមែនហើយចម្លែកៗ
« អាវ?!ចុះបើលោកមកស្ទាបតាមពាក្យខ្ញុំនិយាយធ្វើអី?ខ្ញុំនិយាយចោលហ្នឹងខំប្រឹងស្ទាបធ្វើអ្វី? »ថេយ៉ុងខាំបបូរមាត់ដាក់គេហើយក៏សួរគេតបវិញ ខំស្ទាបធ្វើអ្វីបើនាយមិនអោយស្ទាបផងនោះនាយគ្រាន់តែនិយាយលេងទេតើ ប្រុសម្នាក់នេះថានាយចម្លែកតែជាក់ស្ដែងប្រុសម្នាក់នេះចម្លែកជាងនាយទៀតហ្ហមិនធម្មតានោះទេ
« ទៅៗយើងចាញ់ឯងហើយអាល្អិតគីមយើងឈប់ថាខ្លួនឯងឈ្នះហើយឯងឈ្នះទៅចុះអញ្ចឹងដើម្បីឯងសប្បាយចិត្តឈ្នះចុះ »ជុងគុកសើចរហឹសពេលឃើញគេប្រកែកជាមួយខ្លួនទាំងមុខចង់យំប្រកែកមីនឈ្នះគេតែចង់យំ?ក្មេងអឺយក្មេង
« ឆឺសត្រូវតែបែបនេះហើយលោកមិនត្រូវឈ្នះខ្ញុំរហូតនោះទេ »ថេយ៉ុងអៅបដៃញញឹមនានអំនួតត្រូវហើយជុងគុកមិនត្រូវឈ្នះគេរហូតនោះទេមិនត្រូវទេ
« ក្បាលខូចណាស់ឯងនេះថេយ៉ុង »ជុងគុកយកដៃញីថ្ពាល់គេតិចៗហាក់អស់សំណើចនឹងគេជាខ្លាំងហាឡើងមកសុទ្ធតែថាខ្លួនមិនអាចឈ្នះញេ លេងក្រឡាលើសម្បើមណាស់ក្បាលខូចណាស់យើងនឹងចង់តែឈ្នះគេប្រើរគ្រប់ល្បិចកល់
« ខ្ញុំបែបនេះហើយលោកច្រណែនឬ?បើច្រណែនឈ្លោះអោយឈ្នះខ្ញុំមក »គេងើបកពើងទ្រូងឌឺដងដាក់ជុងគុកក្នុងនាមជាអ្នកឈ្នះ បើក្បាលខូចយ៉ាងនេះងក់ងរច្រើនយ៉ាងនេះច្រឡឺមយ៉ាងនេះអ្នកណាដាច់ចិត្តអោយចាញ់ទៅហ្ហ?ហើយនៅធ្វើចរិកខ្លាំងចង់អោយនាយឈ្លោះអោយឈ្នះទៀតហ្ហេស?ចំមែនហើយក្មេងម្នាក់នេះចូលចិត្តលេងភ្នាល់ដល់ថ្នាក់នឹងផងឬ?ហាហាពិតជាគួរអោយអស់សំណើចណាស់ក្មេងកម្ជិលម្នាក់នេះចូលចិត្តលេងភ្នាល់ មាឌតូចល្អិតតែមកតរវ៉ាចង់ឈ្លោះជាមួយនាយអ្នកមាឌធំស្រួលមិនស្រួលវត័តែមួយដៃក្មេងនេះប៉ើងដល់ណាណីបាត់ទៅហើយមិនបាច់មកឈ្លោះជាមួយនាយនោះទេ
« កុំមកសើចខ្ញុំបបួលលោកឈ្លោះណាមិនឮទេឬ?បើលោកបានឈ្លោះជាមួយខ្ញុំលោកមានសំណាងបំផុតហើយព្រោះគ្មានមនុស្សម្នាក់ណាអាចឈ្លោះជាមួយខ្ញុំបាននោះទេ »ថេយ៉ុងអោបដៃញញឹមយ៉ាងគំនួចឌឺដងផ្លែផ្កាដាក់ជុងគុកហើយជុងគុកក៏អោបដៃសម្លឹងមកគេទាំងមុខស្មើរដូចគ្នា ហៃយ៉ាគេនឹងជាស្អីបានជាគ្មានមនុស្សហ៊ានឈ្លោះជាមួយ?អីក៏ហំហានសម្បើមម្លេះណ៎?
« បានហើយយើងមិនឈ្លោះជាមួយឯងទេតែយើង... »គេហក់ទៅសង្រ្គប់ប្រឡែងលេងជាមួយថេយ៉ុងដូចជ្រូកពុលណាមួយថេយ៉ុងគេមិនចេះទប់សំណើចផងក៏សើចឭៗឡើងដល់ខាងក្រៅផ្អើលទាំងយ៉ុនហ្គីទៀតផង
« ដល់ហើយលោកអឺយលោកក្បាលប៉ុនចានអស់ហើយនៅប្រឡែងគ្នាស្រែកឡើងផ្អើលផ្ទះ2_3 »យ៉ុនហ្គីច្រតចង្កេះរអ៊ូងូវៗទាំងខ្លួនកំពុងឈរនៅមុខផ្ទះបន្ទប់របស់ជុងគុក មើលចុះៗកោតចេះមកប្រឡែងគ្នាស្រែកខ្លាំងៗបែបហ្មឹងទៅហើយលោកអឺយលោកមិនចេះទប់សម្លេងខ្លះទាល់តែសោះហើយ មិនកោតអាណិតដល់ចិត្តតាចាស់ម្នាក់នេះទាល់តែសោះ
« ហឺយអាជុងអឺយអាជុងមុននេះសុទ្ធតែនិយាយថាបើសិនជាថេយ៉ុងអាយុ30មែនគេនឹងហៅថេយ៉ុងពូតែពេលនេះមិនទាម់ដឹងចម្លើយផងគេទៅប្រឡែងដូចឆ្កែឆ្កួតជាមួយថេយ៉ុងបាត់ »គេក្រវីក្បាលហួសចិត្តជាមួយអតិចរិករបស់មិត្តខ្លួនម្នាក់នេះ ចរិកគេគឺរួសរាយបែបនេះពីកំណើតបើអោយគេកែក៏ពិបាកដែរតែមិនអីទេបណ្ដោយតាមនឹងខ្លះទៅចុះសង្ឃឹមថាគេនឹងដឹងថាអ្វីជាអ្វីព្រោះចរិករបស់គេនៅក្មេងនៅឡើយទេមិនទាន់ចាស់ចិត្តគំនិតនោះទេ។
មុខរបររបស់ជុងគុកក៏ចេះតែវិវត្ត័ពីមួយថ្ងៃទៅមួយថ្ងៃរហូតគេបានបើកសាខាមួយកន្លែងទៀតដោយមានជួលបុគ្គលិកគ្រប់គ្រងចំនែកខាងប៉ាម៉ាក់របស់គេក៏ដូចគ្នាចម្ការទំពាំងបាយជូររបស់គេក៏កាន់តែធំទៅៗប្រមូលផលបានច្រើនប្រាក់កម្រៃក៏ច្រើនលែងខ្វះខាតដូចពីមុនទៀតហើយ ចំនែកចំណងទាក់ទងរបស់ថេយ៉ុងនិងជុងគុកក៏កាន់តែស្និទស្នាលជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ
« ល្អដែលទេបើសិនពួកយើងទាក់ទងគ្នា? »គេនិយាយទាំងអឹមអៀនខណៈដៃកំពុងតែកាន់ទុយយូរបាញស្រោចផ្កានៅមុខហាង ថេយ៉ុងឭហើយងាកមើលមុខគេម៉ក់ៗហាក់មិនយល់អំពីសំណើររបស់គេ
« មិនបាច់ក៏បានដែលមុននេះចាត់ទុកថាឯងស្ដាប់ច្រឡំចុះ »ជុងគុកសើចមិនសមយកដៃអេះកញ្ជឹង.កខ្វោកៗតាមបែបមនុស្សអៀនប្រៀន
« ក៏បានតែខ្ញុំចង់ប្រាប់លោកថាខ្ញុំមានអាយុ30ឆ្នាំអាយុបងលោកច្រើនណាស់ »គេនិយាយទាំងធ្វើមុខស្មើរៗជុងគុកបើកភ្នែកធំៗហាក់មិនជឿព្រោះវាជាការពិត
« ហាហាខ្ញុំនិយាយលេងទេកុំធ្វើមុខដូចជាភ្ញាក់ផ្អើលពេកទៅមើលខ្ញុំព្រមក៏បានដែរ យើងចាប់ផ្ដើមទាក់ទងគ្នាចាប់ពីស្អែកនេះទៅៗ »ថេយ៉ុងញញឹមលឹបភ្នែកទទួលទំនាក់ទំនងមួយនេះធ្វើអោយជុងគុកសប្បាយចិត្តក្រៃលែង អញ្ចឹងពាក្យថាគេអាយុ30នោះជាពាក្យកុហកទេឬ?ដូចនេះគេអាចសប្បាយចិត្តបានហើយសប្បាយចិត្តខ្លាំងបំផុត។

????????????????????????????Where stories live. Discover now