« ហេតុអីអូនទៅជាបែបនេះថេយ៉ុង?! » គេយ្ដៃទៅស្ទាបថ្ពាល់ដ៏សែនជ្រឺជ្រួញរបស់ថេយ៉ុងខណៈកែវភ្នែកចាប់ផ្ដើមរលីងរលោងចង់ដឹងថាហេតុអីបានជាគេទៅជាបែបនេះ?ស្បែកដ៏សម៉ត់រលោងបានក្លាយទៅជាស្បែកដ៏ជ្រឺជ្រួញបបូរមាត់ស្ងួតគ្មានជីវជាតិផ្ទៃមុខក៏ចាប់ផ្ដើមជ្រួញផងដែរ
« ហ្អឹកៗអូនមិនដឹងទេអូនមិនដឹងថាហេតុអីបានជាវាទៅជាបែបនេះទេ » គេយំខ្លាំងៗព្យាយាមថយខ្លួនចេញពីគេតែគេក៏ទាញនាយយកមកអោបយ៉ាងណែនទាំងទឹកភ្នែកដូចគ្នាមុនឬក្រោយថេយ៉ុងនិងគេគង់តែទៅជាបែបនេះដដែរតើគេទៅខ្វាយខ្វល់អំពីរឿងសម្រស់នៅពេលនេះធ្វើស្អី?
« វាប្រហែលជាបណ្ដាសារទៀតហើយ អូនកុំបារម្ភអីបងនឹងកាន់ដៃអូនឆ្លងកាត់បណ្ដាសារមួយនេះ » គេទាញនាយយកមកអោបក្នុងដើមទ្រូងហើយយកដៃទៅអង្អែលក្បាលនាយតិចៗអោយនាយហាក់មានអារម្មណ៍កក់ក្ដៅ សម្រស់វាជាគ្រឿងសម្អាងក្រៅខ្លួនតែសំខាន់បំផុតគឺអតចរិតចំនែករឿងលុយកាក់ក៏គ្រាន់តែជារបស់ជួយទំនុកបម្រុងនិងចិញ្ចឹមជីវិតគ្រឿងសម្អាងមាសប្រាក់ក៏ត្រឹមតែជាគ្រឿងដែលសម្រាប់តាំងលម្អខ្លួនប្រាណប៉ុណ្ណោះ ត្រូវការស្នេហ៍ពិតតែមិនបង្កើតស្នេហាពិតសម្រាប់ខ្លួនឯងតើវាអាចនឹងកើតឡើងមកបានយ៉ាងណាទៅ?បើម្នាក់ៗសុទ្ធតែស្រឡាញ់សម្លឹងឃើញផលប្រយោជន៍រាងខ្លួនដូចជាលុយកាកនិងសម្រស់វិញនោះ?វាមិនអាចទៅរួចទេបើសម្លឹងឃើញបែបនេះហើយចង់បង្កើតស្នេហ៍ពិតនោះ?
« ហ្អឹកៗបងនិយាយពិតមែនទេ? » គេសឹងតែមិនជឿសម្លឹងមើលផ្ទៃមុខរបស់ជុងគុកទាំងទឹកមុខមិនជឿ ជុងគុកងក់ក្បាលតិចៗអង្អែលក្បាលថេយ៉ុងស្រាលៗដូចគ្នា
« បងមិននិយាយអោយអូនជឿត្រឹមពាក្យសម្ដីទេតែបងធ្វើអោយអូនជឿថាវាជាការពិតតាមរយៈកាយវិការដែលបងបានធ្វើអោយអូនឃើញ » គេញញឹមសម្លឹងមុខថេយ៉ុងបញ្ជាក់អោយគេបានយល់ ថេយ៉ុងសម្លឹងមុខរបស់គេទាំងរំភើបចិត្តមិននឹកស្មានថាគេព្រមស្រឡាញ់នាយដោយមិនគិតអំពីរូបសម្រស់យ៉ាងនេះទាល់តែសោះ
« ហ្អឹកៗសង្ឃឹមថាពាក្យបងនិយាយជាពាក្យពិតទៅចុះ » គេញញឹមទាំងទឹកភ្នែកសម្លឹងទៅកាន់ជុងគុក និយាយអោយត្រង់ពេលនេះគឺគេកំពុងតែរំភើបចិត្តមិននឹកស្មានថាវាជាការពិតឬក៏កុហក
« ឈប់យំទៅ បើទោះបីអូនទៅជាយ៉ាងណាក៏អូននៅតឺស្អាតសម្រាប់បង...រូបសម្រស់គ្រាន់តែជារបស់ក្រៅខ្លួនតែប៉ុណ្ណោះតែសម្រាប់ចរិតអូនគឺវាស្អាតពេកហើយ បងគិតថាជាតិនឹះបងសំណាងណាស់ដែលបានស្គាល់អូនអូនស្អាតចរិតល្អឥតខ្ចោះអូនល្អពេកហើយ » គេគិតថាជាតិនេះគេមានសំណាងខ្លាំងណាស់មិននឹកស្មានថាគេអាចបានជួបជាមួយថេយ៉ុងដែលជាមនុស្សល្អសឹងតែគ្រប់10នោះទេ
« ចុះស្រីម្នាក់នោះ? » ដោយអត់មិនសួរមិនបានគេក៏ព្រមសួរបើលាក់ទុកទៀតគេតឹងទ្រូងស្លាប់មិនខានទេ ជុងគុកសើចយកដៃទៅអង្អែលក្បាលគេស្រាលៗ
« បងគ្រាន់តែបោកនាងយកលុយប៉ុណ្ណោះចំនែកនាងក៏បោកបងយកខ្លួនប្រាណដែេ បងហ៊ានស្បថថាបងមិនដែលមានអីៗជាមួយនាងទេស្នាមក្រេមដែលមានជាប់លើខ្លួនបងគឺនាងបានថើបតែបងបានលាងសាប៊ូស្អាតហើយណាមួយបងមិនដែលជ្រុលជ្រួសជាមួយនាងទេ បបូរមាត់បងគឺសម្រាប់អូនបេះដូងរបស់បងជូនអូនជាពិសេស » គេញញឹមស៊កដៃទៅអង្អែលលើខ្នងដៃថេយ៉ុងតិចៗដើម្បីអោយគេកាន់តែទុកចិត្ត ថេយ៉ុងងក់ក្បាលញាប់ស្អេកស្ទុះអោបគេយ៉ាងណែនហើយគេក៏អោបនាយដូចគ្នាតែទឹកមុខគឺបង្កប់ទៅដោយភាពភ័យខ្លាច តើមានរឿងអ្វីកើតឡើងទៅលើគេទៅបានជាគឹភ័យខ្លាចដល់ថ្នាក់នេះ?ទឹកមុខគេអាចបញ្ជាក់បានថាគេកំពុងតែដឹងរឿងសង្ងាត់អ្វីមួយទំនងជារឿងធំ។
ត្រឡប់ទៅកាលពីប៉ុន្មានម៉ោងមុន:
« នាង!!? » ជុងគុកចង្អុលមុខរបស់ស្រីម្នាក់នោះជាប់ខណៈគេបានឃើញថានាងបានផ្លាស់ប្ដូរខ្លួនអម្បាញ់មិញនេះគេដឹងបានភ្លាមថានាងគឺជាមនុស្សបំប្លែងខ្លួនហើយនាងក៏ជាអ្នកដែលបានសម្លាប់ថេយ៉ុងកាលពីមុនដែរ
« លោកដឹងហើយហ្ហេស?អញ្ចឹងខ្ញុំក៏ល្មមសម្លាប់លោកនៅពេលនេះដែរ » នាងញញឹមចុងមាត់លើកដៃប្រុងសម្លាប់គេចោលតែគេបែរជារត់ទាន់ដូចនេះហើយទើបគេមករកថេយ៉ុងព្រោះគេខ្លាចនាងមកសម្លាប់ថេយ៉ុងចោលនោះអីបែបនេះហើយទើបគេខំរត់ពីឆ្ងាយដើម្បីមកការពារថេយ៉ុងតែពេលមកដល់ធ្វើអោយគេស្ទើរប្រេះទ្រូងពេលឃើញថានាយកំពុងតែសង្ងំយំឡើងក្រហមភ្នែក គេមិនមែនប្រេះទ្រូងដោយសារសម្រស់ថេយ៉ុងឡើយគឺគេប្រេះទ្រូងដោយសារតែថេយ៉ុងយំទៅវិញទេ
ត្រឡប់មកបច្ចុប្បន្នវិញ:
គេលើកដៃទៅអង្អែលក្បាលថេយ៉ុងស្រាលៗតាមបែបមនុស្សកំពុងតែលួងលោមថេយ៉ុងដកដង្ហើមសឺតសតខណៈដៃកំពុងតែអង្អែលក្បាលគេស្រាលៗដើម្បីអោយគេបានធូរចិត្តខ្លះ
« ហ្អឹកៗអូនមិននឹកស្មានថាវាទៅជាបែបនេះទេបងមើលចុះអូនមិនស្អាតដូចមុនហើយក៏អាក្រក់មើលដែរ » គេយំសសឹកយកខ្នងដៃជូតទឹកទឹកភ្នែកចេញ ជុងគុកអោបគេដដែលដើម្បីបំពេញភាពកក់ក្ដៅអោយគេខណៈគេញញឹមទាំងទឹកភ្នែកអោបគេជាប់ដូចគ្នា
« កុំបារម្ភអីទោះជាយ៉ាងណាក៏ដោយបងនឹងបៅក្បែេអូនបែបនេះជានិច្ច » គេញញឹមដាក់ថេយ៉ុងយ៉ាងគួរអោយស្រឡាញ់ខណៈថេយ៉ុងកំពុងតែសម្លឹងមុខគេដូចគ្នា
« នៅជុំគ្នាល្អណាស់ណ៎!! » សម្លេងសើចបូករួមជាមួយសម្លេងគំហកខ្លាំងៗបានបន្លឺឡើងវាគ្មានអ្នកណាផ្សេងក្រៅពីស្រីចង្រៃម្នាក់នោះឡើយ ថេយ៉ុងរំកិលខ្លួនចូលទៅក្នុងដើមទ្រូងជុងគុកថែមទាំងអោបគេយ៉ាងណែនពេញដោយភាពភ័យខ្លាចខណៈពេលបានឃើញរូបរាងរបស់ម្ដាយចុងគេ
« កុំខ្លាចអីចាំបងជាអ្នកកាពារអូន » គេអោបថេយ៉ុងជាប់ក្នុងដើមទ្រូងខណៈនាងម្នាក់នោះចេះតែបោះជំហានចូលមករកពួកគេរហូតមិនឈប់ ថេយ៉ុងកាន់តែរំកិលចូលទៅជិតជុងគុកខណៈគេក៏អោបថេយ៉ុងយ៉ាងណែនដូចគ្នា គេមិនអាចធ្វើអ្វីនាងបានទេព្រោះគេគ្រាន់តែជាមនុស្សតូចទាប
« ហឺយ!!ហេតុអីក៏បែបនេះ? » នាងចាប់ផ្ដើមរលាយខ្លួនដោយមិនដឹងមូលហេតុ ខណៈនោះនាងក៏ដឹងភ្លាមថាវាបង្ករដោយជីមីនពេលនេះគេកំពុងតែបួងសួងអ្វីម្យ៉ាងដើម្បីរាំងផ្លូវរបស់នាង មិនចាំយូរនាងរហ័សបកទៅរកជីមីនវិញខណៈយ៉ុនហ្គីក៏លបលួចទៅតាមនាងដូចគ្នាដើម្បីជួយជីមីនគេអាចដឹងថានាងចាប់ជីមីនយកទៅបានដោយសារតែញ្ញាណពិសេសរបស់គេ គេមករកជីមីនដល់ក្នុងបន្ទប់សម្ងាត់គេពួននៅជ្រុងម្ខាងមិនអោយអ្នកណាមើលឃើញឡើយ
« ឯងចង់ងាប់ជំនួសពួកវាទាំងពីរមែនទេ?កុំភ័យដរាបណាយើងសម្លាប់ពួកវាទាំងពីររួចនោះយើងនឹងសម្លាប់ឯងតាមក្រោយជាមួយអាម្នាក់ទៀត សម្លាប់ពួកឯងអោយចូលទៅរស់នៅជាមួយគ្នានៅឋាននរកតែម្ដងដើម្បីកុំអោយពិបាកតាមរកគ្នាឬនឹកនាគ្នានោះអី » នាងសើចខ្លាំងៗសឹមយកដៃទៅចាប់ច្របាច់.កជីមីនតាមរយៈរនាំងគុក វាឡួរអោយអស់សំណើចណាស់នាងវាយគេឡើងទក់សាច់ទៅហើយគេនៅចង់តរដៃនៅមានកម្លាំងចង់រើបម្រាស់ទៀត
« នាងប្រាកដជាស្លាប់មុនពួកយើង ពេលណាមួយនាងនឹងស្លាប់ដោយសារតែអំណាចមួយនោះ » ជីមីនខាំបបូរមាត់ទប់កំហឹងខណៈមាត់គេពេលនេះក៏មានហូរឈាមដោយសារតែគេបានទទួលកម្លាំងវាយដំពីម្ដាយចុងរបស់ថេយ៉ុង
« រកតែកម្លាំងផ្ដាច់ច្រវ៉ាក់និងទម្លុះគុកចេញអោយបានសិនទៅមុបនឹងចង់តរដៃសម្លាប់យើងវិញ » នាងសើចខ្លាំងៗតាមបែបមនុស្សមានអំនួតលើខ្លួនឯងតែនាងមិនបានដឹងឡើយថានៅពីក្រោយនាងគឺមានយ៉ុនហ្គី
« ងាប់ទៅ!! » គេយកកូនកាំបិតនៅលើទីសការៈទំនងជាកាំបិតដែលមានមន្តអាគមយកមកចាក់ចំដើមទ្រូងរបស់នាងធ្វើអោយនាងចុកឆ្អល់ដួលទៅលើដីភ្លាមៗ
« ឯង!!អាចង្រៃពួកឯងលួចឆ្មក់យើង!! » នាងស្រែកខ្លាំងៗហាក់បីដូចជាកំពុងតែខឹងក្រេវក្រោធខណៈនាងកំពុងតែត្រូវរបួសយ៉ុនហ្គីក៏រហ៏សទាញសោក្បែនោះយកមកចាក់ដោះលែងជីមីនចេញ បន្ទាប់ពីបានរួចផុតពីគុកហើយជីមីនក៏ច្រានយ៉ុនហ្គីចេញបំណងចង់រត់ចេញពីទីនេះចោលយ៉ុនហ្គី
« ឯងប្រុងទៅចោលយើងមែនទេ? » យ៉ុនហ្គីសួរទៅកាន់គេទាំងទឹកមុខហាក់ដូចជាខូចចិត្ត គេខំប្រថុយគ្រោះថ្នាក់ដើម្បីចូលមកជួយជីមីនតែចុងក្រោយជីមីនបែរជាចង់រត់ចោលគេទៅវិញ
« លោកចងស្លាប់នៅទីនេះមែនទេ?ស្លាប់តែម្នាក់ឯងទៅខ្ញុំមិនស្លាប់ជាមួយលោកទេ » គេថាហើយក៏បោះជំហានជើងទៅមុខប្រុងនឹងរត់សម្ដៅទៅទ្វាតែហាក់បីដូចជាមិនអស់ចិត្តជាមួយយ៉ុនហ្គីទាល់តែសោះ ខណៈពេលដែលគេសម្លឹងមើលទៅជីមីនគេក៏ភ្លេចខ្លួនថាម្ដាយចុងថេយ៉ុងនាងមិនទាន់ស្លាប់នោះទេ
/ ជ្រឹប! /
កាំបិតមុតស្រួចជាកាំបិតដែលអាចរំលាយវិញ្ញាណមនុស្សបានបានយកទៅចាក់ទំលុះចំបេះដូងរបស់យ៉ុនហ្គីដូចគ្នាព្រោះវាគឺជាចំណុចសំខាន់ គេត្រូវដួលទៅលើដីយ៉ាងពេញជំហរដោយសារគេជាមនុស្សធម្មតាដូចនេះគេមិនអាចទ្រទ្រង់ជាមួយអាគមនខ្មៅរបស់កាំបិតមួយនេះបានឡើយ
« យ៉ុនហ្គី!! » គេរត់ចូលទៅរកយ៉ុនហ្គីខណៈនាងម្នាក់នោះក៏បាត់ខ្លួនដោយសារតែនាងភាសខ្លួនរកកន្លែងព្យាបាលរបួស សម្រាប់នាងជាអ្នកធ្វើកាំបិតនេះឡើងនាងស្រួលព្យាបាលតែសម្រាប់យ៉ុមហ្គីវិញគឺ100%គ្មានវិធីព្យាបាលគេនឹងស្លាប់ភ្លាមនៅទីនេះ!
___

YOU ARE READING
????????????????????????????
Historical Fiction? ??????????????????????????????????????????????????????????????????????? ? ?????????:?????????