抖阴社区

Episode4:???????????????

732 72 1
                                    

     ថេយ៉ុង មិនមាត់តែគេព្យាយាមគេចមុខចេញពីនាយជាម្ចាស់ព្រោះកំពុងតែងរងក់
     « ហៃយ៉ាអាឆ្មាអភិជន ខ្មើតណាស់អាឆ្មា »ជុងគុក សង្រ្គឺតជើងធ្មេញមួលម៉ៅជាមួយឆ្មាអភិជនមួយក្បាលនេះ ត្រីអ៊ាំងក៏មិនព្រមសុីនៅគេចមុខចេញដោយមិនដឹងមូលហេតុទៀតចំមែនហើយ ត្រីអ៊ាំងថ្លៃក៏ថ្លៃនៅឆ្ងាញ់ទៀតហេតុអីវាមិនសុី? គិតចុះគិតឡើង ជុងគុក ក៏យកត្រីអ៊ាំងនោះចេញទៅវិញបំណងយកវាទៅបេះឆ្អឹងចេញទុកតែសាច់សម្រាប់អាឆ្មាសម្អុយមួយក្បាលនេះ
      «[...] គេទៅណាទៀតហើយ? »ថេយ៉ុង អើត.កលើមៗចេញទៅមើលគេខណៈគេដើរផុតមាត់ទ្វាបាត់ទៅហើយទើបគេមិនអាចងាកមើលប្រុសម្នាក់នោះបានទៀត មួយសន្ទុះក្រោយ ជុងគុក ក៏មកវិញទាំងមានកាន់ចានមួយមកជាមួយផងដែលចំនែកត្រីគឺបានបេះស្អាតបាតអស់ហើយព្រោះគេគិតថាឆ្មាម្នាក់នេះខ្លាចត្រីទើបទៅបេះឆ្អឹងចេញហើយរៀបចំអោយយ៉ាងស្អាតបែបនេះ
     « អញ្ជើញពិសារទៅខ្មេវ »ជុងគុក ដាក់ចានបាយនៅលើតុថែមទាំងលើកអាឆ្មាកំហូចអោយមកអង្គុយនៅលើកៅអីបញ្ជារអោយគេញ៊ាំអាហារដែលខ្លួនបានធ្វើអោយរួចរាល់នោះ
     «[...] ហ្ហបែបនេះទើបទំនងបន្តិចមិនឆ្លាក់ឆ្អឹង »ថេយ៉ុង គេចាប់ផ្ដើមញ៊ាំវារហូតដល់អស់រួចក៏ងាកទៅផឹកទឹកដោះគោដែល ជុងគុក បានទុកអោយគេ។រំលងទៅប្រហែល2ថ្ងៃគេក៏វិលមកសេអ៊ូលវិញដោយសារមានការងារត្រូវធ្វើបន្ទាន់បែបនេះហើយទើបគេមិនអាចនៅយូរបាន
     « មកដល់ផ្ទះវិញហើយ »ជុងគុក លើកដៃពត់ខ្លួនពេញដោយភាពអស់កម្លាំងសឹមទម្លាក់ខ្លួនទៅលើពូកទាំងមិនទាន់បានផ្លាស់សម្លៀកបំពាក់ដោយសារតែហត់ទើបគេគិតចង់សម្រាកសិនចាំបាត់ហត់ចាំទៅរកសម្លៀកបំពាក់មកពាក់
     « មើលមុខស្អីដេកទៅ »ជុងគុក ងើបមកឈ្លោះគ្នាជាមួយឆ្មាចិញ្ចឹមរបស់ខ្លួនព្រោះឃើញថាវានៅតែមិនព្រមដេកគិតតែងើយមើលមុខគេទៅវិញ
     «[...] ឆឺស!!យូរៗទៅឈ្លោះគ្នាមិនលែងសូម្បីតែឆ្មាចំមែនហើយប្រុសជម្លើយម្នាក់នេះចាំមើលពេលណាខ្ញុំរួចខ្លួនពីបណ្ដាសាមកជាមនុស្សវិញខ្ញុំប្រាកដជាដាក់ទោសលោកអោយសម់នឹងទង្វើរដែលលោកបានធ្វើមកលើខ្ញុំមិនខានទេ »ថេយ៉ុង ខាំបបូរមាត់សម្លក់មុខប្រុសខ្វះក្រមសីលធម៍នោះមុមនឹងទម្រេតក្បាលដេកទៅលើពូករបស់ខ្លួនវិញទាំងអស់កម្លាំង ធ្វើដំណើរផ្លូវឆ្ងាយបែបនេះវាពិតជាហត់ខ្លាំងណាស់មិនថាឡើយសត្វឬមនុស្ស។
     រំលងដល់ពាក់កណ្ដាលយប់ ថេយ៉ុង ក៏ចេញទៅរក ជីមីន ដូចសព្វដងតែគេមិនបានដឹងឡើយថា ជុងគុក កំពុងតែលបដើរតាមពីក្រោយគេ តាមពិតមុននេះគឺ ជុងគុក គេបានភ្ញាក់ដឹងខ្លួនបន្ទាប់ពីលើសូរសម្លេងបើកបង្អួចដោយការសង្ស័យគេក៏ដើរទៅតាមឆ្មាមួយក្បាលនោះ ដើរហួសទៅរាងឆ្ងាយបន្តិចឆ្មាតូចក៏ហក់ចូលទៅក្នុងព្រៃចំនែក ជុងគុក ក៏ចូលលបតាមមើលគេរហូតដល់គេចូលដល់កណ្ដាលព្រៃ គេលួចលបនៅស្ងៀមមួយកន្លែងចាំមើលថានឹងមានអ្វីបន្តរទៀត
     « ហាច់ឆឺស!! »ថេយ៉ុង ក្រដាស់មួយទំហឹងរូចក៏ប្ដូររូបរាងមកជាមនុស្សតែត្រចៀកធ្មេញនិងភ្នែកគឺនៅតែជាឆ្មាដដែរ
     « ចង្រៃយ៎!! »ថេយ៉ុង ងើបឈរយកដៃបោសខ្លួនសឹមស៊ីរេឯកសណ្ឋានជាបុត្រស្ដេចរបស់ខ្លួនអោយស្អាត រូបរាងកាយតូចច្រឡឹងចង្កេះតូចមួយក្ដាប់សាច់សដូចសំឡីបបូរមាត់ទម្រង់បេះដូងពណ៌ផ្កាឈូកសម្រស់ស្រីសុំខ្មាស់ធ្វើអោយ ជុងគុក សម្លឹងមើលគេសឹងតែភ្លេចដកដង្ហើមទៅហើយ
      «[...] នេះបានន័យថាខ្ញុំរស់នៅជាមួយមនុស្សមិនមែនឆ្មាទេឬ?គេស្អាតខ្លាំងណាស់រូបរាងជាប្រុសមែនតែគេពិតជាស្រស់ស្អាតជាងស្រីមួយចំនួនទៅទៀត »ខណៈនោះដែលឆ្មាសម្បុលសមួយក្បាលក៏ចូលមកដល់គេក៏ប្រែក្លាយជាមនុស្សដូចគ្នា
     « យូរអឺយសែនយូរ!! »ថេយ៉ុង អោបដៃក្របួចមាត់មិនពេញចិត្តថែមទាំងរអ៊ូរទាំដាក់នាយជាមិត្តទៀតផង គេតែងតែមកអង្គុយចាំ ជីមីន មុនជានិច្ចគ្មានលើកណា ជីមីន មករងចាំគេមុននោះទេ
     « គ្រាន់តែមកអង្គុយចាំយើងសោះរអ៊ូអឺយរអ៊ូចុះកាលពីប៉ុន្មានថ្ងៃមុនយើងចាំឯងដល់ម៉ោង1យប់នោះយ៉ាងម៉េចវិញ? »ជីមីន អោបដៃខាំបបូរមាត់សម្លឹងមុខរបស់មិត្តសម្លាញ់
      « ប៉ុន្មានថ្ងៃមុននោះផ្សេងតែរាល់ដងយើងចាំឯងរហូតពេលនេះទើបឯងរងចាំយើង »ថេយ៉ុង អោបដៃពេបមាត់សម្លក់មុខទៅគេ ចំនែក ជីមីន ក៏អោបដៃខាំបបូរមាត់សម្លឹងមកគេដូចគ្នា
     « បានហើយឈប់ឆ្កួតទៅតោះមកនិយាយគ្នាអោយស្រួលបួលវិញ »ថេយ៉ុង យកដៃទៅវាយលើស្មាមិត្តសម្លាញ់តិចៗ
     « យើងប្រើរអោយឯងយកត្បូងមួយគ្រាប់មកអោយយើងឯងមានយកមកឬអត់? »ថេយ៉ុង ច្រតចង្កេះសួរនាំគេបន្ថែមខណៈនោះគេក៏ហុចត្បូងមួយគ្រាប់អោយទៅ ថេយ៉ុង វាតូចដូចលើកមុនតែលើកនេះគឺពណ៌ស្វាយ
     « អរគុណ!យើងទៅវិញសិនហើយឯងទៅវិញគួរណាប្រយ័ត្នប្រយែងតាមផ្លូវផង »ថេយ៉ុង ទទួលត្បូងចេញពីដៃរបស់ ជីមីន ហើយក៏ដើរចេញពីព្រៃនោះវិញសម្ដៅទៅផ្លូវចេញតែ...
     « លោក?! »ថេយ៉ុង គាំងឆ្កឹងមួយកន្លែងសម្លឹងមើលទៅប្រុសម្នាក់នោះទាំងភ័យបុកពោះផឹបៗ ហេតុអីគេនៅទៅនេះ?គេបានដឹងរឿងអ្វីខ្លះហើយ?គេមានបានដឹងថាគេជាឆ្មាសម្បុលខ្នៅនោះឬក៏អត់?
     « ភ្ញាក់ផ្អើលម្លេះឆ្មាកំហូច?លួចចេញមកទីនេះស្ងាត់ៗរហូតដល់យើងចាប់បានហើយ តោះទៅផ្ទះយើងវិញ »ជុងគុក និយាយធម្មតាចូលមកលើកបីឆ្មារូបរាងជាមនុស្សនោះប្រុងចេញទៅ
     « អាយ៎!!លោកដាក់ខ្ញុំចុះលោកចង់យកខ្ញុំទៅណាលែងខ្ញុំភ្លាមទៅលែងៗ »ថេយ៉ុង ប្រកាច់ខំប្រឹងរើចេញពីដៃគេតែមិនអាចព្រោះគេព្យាយាមអោបនាយជាប់មិនរបេះ
     « នៅអោយស្ងៀមទៅបើមិនចង់អោយយើងរំលោភឯងនៅទីនេះ »សម្ដីរបស់គេពិតជាបានផលមែននាយល្អិតសង្ងំស្ងៀមស្ងាត់មាត់ឆឹងមិនហ៊ានតបលើកដៃអោបកគេយ៉ាងណែនព្រោះខ្លាចធ្លាក់ ខណៈគេបីនាយជាប់ក្នុងដៃបោះជំហានទៅមុខសម្ដៅទៅផ្ទះវិញ ក្លិនភាយៗក្រអូបឆ្ងុយឆ្ងប់ធ្វើអោយនាយកម្លោះ ចនជុងគុក ហាក់រសាប់រសល់ជាមួយវានាយហាក់ដូចជាឈ្លក់វង្វេងជាមួយក្លិនមួយនេះខ្លាំងណាស់ចំនែក ថេយ៉ុង ក៏មិនព្រមប្រែខ្លួនអោយទៅជាឆ្មាវិញនោះទេគឺគេនៅតែជាមនុស្ស80%ឆ្មា20%ដដែរ
     « ឯងលាបអីខ្លួនក្រអូបម្លេះ? »អត់មិនបាន ជុងគុក ក៏ចោទសួរទៅគេទាំងទឹកមុខដូចជាចង់ដឹងក្មេងកំហូចក្របួចបបូរមាត់អោបដៃសម្លឹងមកផ្ទៃមុខរបស់គេទាំងទឹកមុខគួរអោយគ្រឺតក្នាញ់សឹមស្រដីលះៗទៅគេវិញយ៉ាងប្រហើន
     « គ្មានលាបស្អីទេគ្រាន់ដុះសាប៊ូដែលថ្លៃនិងក្រអូបជាងលោកយ៉ាងម៉េច? »ថេយ៉ុង អោបដៃបំប៉ោងថ្ពាល់សម្លឹងមើលទៅមុខរបស់អ្នកដែលបានបីខ្លួនពេញដោយភាពខឹងក្រេវក្រោធ
     « ហៃយ៉ាសម្ដីថ្លុះដែរទេតើនៀក៎?ចង់យ៉ាងម៉េចហាស៎អាឆ្មាជម្លើយ?ឯងចង់អោយយើងទុកឯងអោយដេកហាកខ្យល់ទីនេះមែនទេហ្នឹង? »ជុងគុក ក្របួចបបូរមាត់ចោទសួរទៅក្មេងម្នាក់នោះបន្ថែមព្រោះនាយពិតជាកំពុងតែខឹងជាមួយនឹងសម្ដីលះៗគ្មានការគិតរបស់ក្មេងម្នាក់នេះខ្លាំងណាស់
     « យ៉ាក៎?!ចង់យ៉ាងម៉េចជាមួយខ្ញុំ?លោកចង់បំបោះបង់ខ្ញុំចោលមែនទេ?ចុះយកខ្ញុំមកចិញ្ចឹមធ្វើអី?ទុកខ្ញុំនៅគំនរសម្រាមនោះវិញទៅ »ថេយ៉ុង បើកក្រឡើតជំទាលថាអោយគេញែតៗធ្វើអោយគេលើកដៃញីសៀតផ្កាទាំងតានតឹងចិត្ត
     « បានទេតើ »ជុងគុក ញញឹមសមចិត្តបីគេសម្ដៅទៅគំនរសម្រាមបំណងពញ្ញាក់ក្មេងអោយភ័យស្លន់ស្លោ
     « អាយ៎!!អត់ទេៗកុំបោះខ្ញុំចោលអីខ្ញុំសុំទោសខ្ញុំខុសហើយណាលោកម្ចាស់សង្ហារខ្ញុំខុសហើយកុំបោះខ្ញុំចោលអីនៅក្រៅរងាណាស់ឃ្លានក៏ឃ្លាបគ្មានអ្នកណាគេពេញចិត្តឆ្មាសម្បុលខ្មៅដូចជាខ្ញុំនេះទេ ណា៎ៗលោកម្ចាស់ណាខ្ញុំសន្យារថាមិនស្រែកតវ៉ាជាមួយលោកម្ចាស់នោះទេណា៎ៗ »គេធ្វើភ្នែកកូនឆ្មាដក់តំណក់ទឹកភ្នែកតិចៗពេបមាត់ពេប.កអង្វរ.កអ្នកជាលោកម្ចាស់ខ្លួនខណៈគេអោបដៃសម្លឹងមករកនាយទាំងដាច់ធម៌មេត្តាបំផុត ( សម្ដែង )
     « ហ្អឹកៗសុំអង្វរណា៎លោកម្ចាស់ចង់អោយខ្ញុំធ្វើអីក៏បានដែលសូមតែកុំទុកខ្ញុំចោលនៅទីនេះទៅបានហើយណា៎ៗ »គេលើកដៃសំពះអង្វរកគេដើម្បីអោយគេអាណិតអាសូរមកខ្លួន ពាក្យអង្វររបស់គេគឺចេញពីចិត្តពិតៗមិនកុហកបោកបន្លំទេតែមនុស្សចាស់ខ្លះទេដែលជាអ្នកបន្លំដោយធ្វើខ្លួនដូចជាខឹងទៅលើក្មេងម្នាក់នេះខ្លាំងណាស់អ៊ីចឹង
     « អឹម.... »គេធ្វើជានឹកគិតទាឱងដែលដឹងការពិតហើយថាគេមិនអាចទុកអោយឆ្មានេះនៅម្នាក់ឯងបានទេតែគេកំពុងតែចង់ធ្វើអោយឆ្មានេះភ័យទើបសម្ដែងជាសម្រេចចិត្តថាទុកឬក៏យកទៅវិញ
     « ហ្អឹកៗឬលោកចង់ទុកកូនឆ្មាដ៏សែនខ្ជីខ្ជូតម្នាក់នេះចោល?អាណិតខ្ញុំទៅណាយកខ្ញុំទៅតាមទៅណាខ្ញុំសុំអង្វរ ហ្អឹកៗ »ថេយ៉ុង យំផងសំពះអង្វគេផងដើម្បីអោយគេអាណិតហើយព្រមយកខ្លួនទៅតាម ជុងគុក ញញឹមសប្បាយចិត្តពេញឃើញចរិកក្រមេចក្រមិលរបស់ក្មេងម្នាក់នេះទើបព្រមបីគេដើរបកក្រោយវិញសម្ដីទៅផ្លូវដដែលហើយក៏សម្ដៅទៅផ្ទះ គេញញឹមបង្កប់ដោយល្បិចពេលនឹកឃើញនូវល្បិចថ្មីមួយ។

????????????????????????????Where stories live. Discover now