« លោកយ៉ាងម៉េចហើយ? » គេយកដៃទៅស្ទាបលើដើមទ្រូងរបស់យ៉ុនហ្គី ឈាមរបស់គេមិនមែនពណ៌ក្រហមទេវាក្លាយទៅជាពណ៌ខ្មៅដោយសារតែវេទមន្តក្នុងកាំបិតនោះតែវាគួរអោយស្ដាយជីមីនមិនអាចជួយគេបានទេព្រោះនាយគ្មានវេទមន្តអាចជួយយ៉ុនហ្គីទេ
« ខ្ញុំ...ខ្ញុំមិនអីទេឯងចេញទៅវិញទៅប្រយ័ត្នហួសពេល » គេដេញអោយជីមីនចេញបើសិនជាយាយធ្មបម្នាក់នោះមកវិញគេប្រាកដជាអាចនៅរារាំងដំណើរបានគេមិនចង់អោយជីមីនត្រូវរបួសដូចជាគេនោះឡើយដូចនេះហើយបានជាគេដេញជីមីនចេញ ពីនេះគេឈឺណាស់ចុកណាស់ នាងម្នាក់នោះជាអ្នកមានមន្តអាគមចុកប៉ុណ្ណឹងហើយចុះទម្រាំតែគេវិញនោះ?
« មិនបានទេខ្ញុំធ្វើអោយលោកមានរបួសចាំខ្ញុំព្យាបាលលោកចុះ » ជីមីនលើកអៀវយ៉ុនហ្គីអោយជិះលើកខ្នងនាយ កម្លាំងនាយខ្លាំងគ្រាន់បើទើបអាចលើកយ៉ុនហ្គីរួច គេអៀវយ៉ុនហ្គីដើរចេញពីទីនេះទៅព្រៃវេទមន្ត គេមិនអាចហៅរថយន្តជិះបានទេព្រោះព្រៃវេទមន្តនៅជ្រុងស្ងាត់ហើយគេខ្លាចមានមនុស្សស្គាល់ពីសាវតាពិតរបស់គេ ដើរបានប្រហែល5គីឡូយ៉ុនហ្គីចាប់ផ្ដើមអស់កំដៅខ្លួនតែជីមីនគេមិនបានដឹងនោះទេ
« យើងស្រឡាញ់ឯង » គេខ្សឹបក្បែត្រចៀកជីមីនតិចៗខណៈកម្ដៅក្នុងខ្លួនក៏ចាប់ផ្ដើមថយរហូតដល់ត្រជាក់ដូចទឹកកកហើយក៏ទន់ខ្លួនល្អូក គេដាច់ដង្ហើមចំពេលដែលជីមីនដើរដល់ច្រកផ្លូវចូលព្រៃល្មម
« លោក?លោកៗងើបឡើងខ្ញុំនាំលោកមកដល់កន្លែងព្យាបាលហើយលោក » នាយទម្លាក់គេទៅលើការ៉ូតិចៗរួចក៏លើកដៃទះថ្ពាល់គេដាស់គឹអោយក្រោកតែហាក់ដូចជាមិនបានការព្រោះគេពេលនេះសល់តែរូបកាយទទេរប៉ុណ្ណោះ
« លោកក្រោកឡើង » ជីមីនចាប់ផ្ដើមហូរទឹកភ្នែកហាក់ដូចជាសោកស្ដាយនូវកំហុសមុននេះ គេព្យាយាមដាស់យ៉ុនហ្គីដែរតែហាក់ដូចជាគ្មានប្រយោជន៍
« សុំទោស » គេអោនមុខចុះយំមិនចង់ចេញពោលពាក្យសុំទោសទៅកាន់គេដោយមិនអស់ចិត្ត រាងកាយរបស់គេក៏ចាប់ផ្ដើមរលាយម្ដងបន្តិចៗរហូតដល់បាត់ពីទីនោះទើបនាយប្រលែងទឹកភ្នែកមកទាំងអស់ ខ្សែចំណងនិស្ស័យរបស់គេនិងយ៉ុនហ្គីក៏រលាយបាត់ដូចគ្នា ឃើញទេវាបាត់ដោយគេមិនចាំបាច់បង្ខំវាបាត់យ៉ាងងាយៗ ក្រែងនាយចង់អោយវាបាត់ណាស់ហ្ហេសហេតុអីមកអង្គុយយំមិនអស់ចិត្តនឹងខ្លួនឯងបែបនេះ?ពេលឃើញថាជាប់ខ្សែនិស្ស័យជាមួយគេម្នាក់នោះក្រែងឯងព្យាយាមគ្រប់បែបយ៉ាងដើម្បីស្រាយវាចេញមែនទេ?ចុះពេលនេះវាចេញហើយមកយំសោកបោកខ្លួនអ្វី?
« មុននេះបើខ្ញុំដឹកដៃលោកមកខាងមុខក៏គ្មានរឿងបែបនេះកើតឡើងដែរ » គេរើសយកខ្សែ.កបណ្តោងបេះដូងរបស់យ៉ុនហ្គីមកពាក់វាជារបស់ចុងក្រោយដែលយ៉ុនហ្គីបានទុកអោយគេដូចនេះគេត្រូវរក្សាវាអោយបានល្អ
« ខ្ញុំធ្វើខុសដាក់លោកទៀតហើយ » គេអង្អែលបណ្តោងបេះដូងនោះស្រាលៗសឹមបោះជំហានទៅមុខសម្ដៅចេញពីព្រៃនេះ គេនឹងសងសឹកអោយយ៉ុនហ្គីបើទោះបីជាគេដឹងហើយថាព្រលឹងរបស់យ៉ុនហ្គីបានរលាយបាត់ទៅហើយដោយសារកាំបិតដែលបានចាក់យ៉ុនហ្គីវាជាកាំបិតរំលាយវិញ្ញាណ គេគ្មានវេទមន្តឯណាជួយយ៉ុនហ្គីបាននោះឡើយដូចនេះគឺមានតែសោកស្ដាយតែប៉ុណ្ណោះ។
គេដើរទាំងគ្មានកម្លាំងកំហែងសម្ដៅទៅផ្ទះរបស់ជុងគុក ពេលចូលមកដល់ក៏ធ្វើអោយគេស្ទើរតែគាំងបេះដូងស្លាប់គឺដោយសារតែសម្រស់របស់ថេយ៉ុងនៅពេលនេះ
« ហេតុអីក៏ឯងក្លាយទៅជាបែបនេះ? » គេសួរទៅថេយ៉ុងខណៈដៃក៏លើកទៅអង្អែលមុខថេយ៉ុងតិចៗ ស្បែកគេគ្រឺមៗយាធ្លាក់
« គឺបណ្ដាសារទៀតហើយយើងមិនដឹងថាលើកបេះដោះវាបែបម៉េចនោះទេ » ថេយ៉ុងពេបមាត់ហាក់គ្មានសង្ឃឹម គេថាគេមិនចង់ទៅរាជវាំងវិញព្រោះមិនចង់រញេរញ៉ៃជាមួយស្រីម្នាក់នោះតែចុងក្រោយស្រីនោះក៏មករញ៉េរញ៉ៃជាមួយនាយវិញទាល់តែបាន
« ឯងមានដឹងថាបណ្ដាសារនេះសោះបែបម៉េចទេ? » ជុងគុកច្រតចង្កេះសួរជីមីនយ៉ាងទំនង ជីមីនក្រវីក្បាលតតាត់អោនក្បាលអោនក្បាលជង្គង់យ៉ាងកំសត់
« មានរឿងអីឯងមើលទៅដូចជាស្រងូតស្រងាត់ខ្លាំងម្លេះ? » ថេយ៉ុងគេស្គាល់ជីមីនជាងនណារទាំងអស់ដូចនេះហើយគេអាចដឹងភ្លាមៗបានថាជីមីនកំពុងតែមានវិប្បដិសារីលើរឿងអ្វីមួយ
« គឺយ៉ុនហ្គីគេស្លាប់ហើយ ឯងស្គាល់កាំបិរំលាយវិញ្ញាណទេ?គេចូលទៅជួយយើងដល់ក្នុងគុកហើយយាយកញ្ចាស់នោះបានយកកាំបិតចាក់ចូលបេះដួងរបស់គេដូចនេះគេក៏រលាយខ្លួនបាត់ទាំងវិញ្ញាណ » គេដឹងកំហុសអោបក្បាលជង្គង់និយាយទាំងសម្លេងអណ្ដើកអណ្ដកព្រោះវាហាក់បីដូចជាឈឺចុកចាប់នៅទ្រូងខាងឆ្វេងនេះខ្លាំងណាស់ឈឺដោយគ្មានមូលហេតុ
« គេ...គេស្លាប់? » ជុងគុកគាំងមិនស្ទើរដែរគេសួរបន្ថែមទៅជីមីនទាំងសម្លេងញ័រៗហើយជីមីនក៏ងក់ក្បាលបញ្ជាក់គេក៏មិនចង់អោយមានរឿងបែបនេះដែរនិយាយត្រង់ចុះគេក៏កំពុងតែខូចចិត្តដែរ មិនមែនគេធម្មតាឯណា
« ចុះហេតុអីឯងរត់ចោលគេ? » ថេយ៉ុងសម្រួលសួរមិត្តដោយសម្លេងធម្មតាមិនមែនគេមិនខឹងទេតែគេជាមនុស្សមានហេតុផលដូចនេះគេត្រូវសួរជីមីនរកហេតុផលអោយច្បាស់សិនថាមានរឿងអ្វីហេតុអីបានជាគេរត់ចោលយ៉ុនហ្គី
« ហ្អឹកៗពេលនោះយើងគិតអីមិនចេញទើបរត់ចោលគេយើងមិននឹកស្មានថាវាមានរឿងបែបនេះទេ យើងខំប្រឹងអៀវគេយកទៅព្យាបាលនៅព្រៃវេទមន្តដែលតែពីយើងដលរទៅខ្វះតែ2ជំហានទៀតដល់គេក៏និយាយថាគេស្រឡាញ់យើងតែពេលយើងចូលទៅដល់ក្នុងយើងដាក់អោយគេដេកស្រួលបួលទើបយើងដឹងថាគេដាច់ដង្ហើមបាត់ហើយ » ជីមីនរៀបរាប់ទាំងអណ្ដកអណ្ដើកអោយថេយ៉ុងស្ដាប់ គេខុសដែលបានធ្វើបែបនេះដាក់យ៉ុនហ្គីគេក៏បានដឹងខ្លួនថាខុសសូមកុំខឹងគេអីគេមិនមានចេតនានោះទេ
« យ៉ុនហ្គីគេមិនដែលនិយាយពាក្យស្រឡាញ់ទៅកាន់អ្នកណាម្នាក់ទេគេជាមនុស្សបេះដូងថ្មតែមនោសញ្ចេតនារបស់គេក៏មិនអន់ដែរ គេមិនធ្លាប់មានសង្សារនោះទេតាំងពីមុនមក ឯងជាមនុស្សទីមួយហើយដែលគេនិយាយថាស្រឡាញ់ទាំងដែលមិនសូវស្គាល់ឯងច្បាស់ សូម្បីតែយើងមិត្តជិតស្និទក៏មិនដែលឭពាក្យថាស្រឡាញ់ចេញពីមាត់គេផង » នាយហាក់ដូចជាហួសចិត្តព្រោះមនុស្សដែលយ៉ុនហ្គីស្រឡាញ់បែរជាជីមីនហើយគេមើលទៅក៏ហាក់បីដូចជាអត្មានិយនមិនបានបំពេញក្ដីស្រឡាញ់អោយយ៉ុនហ្គីនោះឡើយហេតុអីគេភ្នែកស្អុយទៅស្រឡាញ់ជីមីនម្នាក់នោះទៅវិញ?
« សុំទោសខ្ញុំមិនបានដឹងថាគេជាមនុស្សស្មោះត្រង់ ដោយសារសម្ដីនឹងទឹកមុខរបស់គេខ្ញុំបែរជាវាយតម្លៃថាគេជាមនុស្សអាក្រក់ » គេពេបមាត់អោនមុខចុះពោលសុំទោសញ័រមាត់និយាយត្រង់ចុះគេពិតជាអត្មានិយមពិតមែននៅពេលនេះអត្មានិយមបំផុត
« បានហើយជុងបានហើយ » គេចូលមកទាញពួកគេចេញពីគ្នាពេលនេះមិនមែនជាពេលឈ្លោះគ្នាទេតែជាពេលដែលត្រូវកម្ចាត់ស្រីធ្មប់ម្នាក់នោះចេញទៅវិញទេ
« ហុឹស » ជុងគុកដកដង្ហើមចោលមួយហុឹសដកខ្លួនទៅអង្គុយលើពូកទាំងទឹកមុខមាំព្រោះខឹងដែលជីមីនធ្វើបែបនេះដាក់យ៉ុនហ្គី កែវភ្នែករបស់គេប្រែជាក្រហមដូចជាកល់រកយំអ្នកណាមិនចង់យំបើមិត្តដែលតែងតែរាប់អានគ្នាជិតស្និតបែរជាមានម្នាក់ត្រូវស្លាប់បែបនេះ?វាលឿនពេកហើយគេមិនអាចទទួលយកវាបានទេ ពួកគេធ្លាប់តែស្រឡាញ់គ្នាដូចបងប្អូនបើបាត់ម្នាក់សល់ម្នាក់បែបនេះតើអោយនាយរស់យ៉ាងណា?
« ជុង~បងកុំទាន់ពិបាកចិត្តពេកអីអូននឹងរកមធ្យោបាយជួយអោយគេរស់ឡើងមកវិញបងកុំពិបាកចិត្តពេកអីណា » ថេយ៉ុងចូលទៅអោបលួងលោមគេ នាយដឹងថាគេពិបាកចិត្តព្រោះនាយនិងជីមីនក៏ជាមិត្តដែលមានមនោសញ្ចេតនាជ្រាលជ្រៅដូចជាជុងគុកនិងយ៉ុនហ្គីដែរដូចនេះគេអាចយល់
« ពិតមែនហ្ហេស?អូនពិតជាអាចជួយអោយយ៉ុនហ្គីរស់មកវិញបានហ្ហេស? » ជុងគុកអរព្រឺតចាប់ដៃថេយ៉ុងអង្រួនសួរតាមបែបមនុស្សសប្បាយចិត្តនោះអី
« ពិតមែនហើយអូនអាចជួយបាន » ថេយ៉ុងញញឹមអោបជុងគុកយ៉ាងណែនដើម្បីស្នាមញញឹមរបស់ជុងគុកគេអាចធ្វើបានគ្រប់យ៉ាង ជីមីនសម្លឹងមកមុខថេយ៉ុងទាំងទឹកមុខមិនសូវស្រួលគេមិនដឹងនោះទេវិធីជួយយ៉ុនហ្គីតែគេដឹងថាវាពិបាកបំផុតព្រោះគ្រាន់តែជួយមនុស្សស្លាប់មានរាងកាយវាពិបាកខ្លាំងណាស់ហើយចុះបើជួយមនុស្សគ្មានេូបរាងបែបនេះវាពិបាកយ៉ាងណាទៅ?
« បងអរគុណអូនច្រើនហើយថេយ៉ុង » គេសប្បាយចិត្តហើយគេក៏ភ្លេចគិតថាថេយ៉ុងជាមនុស្សធម្មតាមិនមែនមនុស្សដែលមានគ្រួសារតាំងពីបុរាណកាលមកដូចជីមីននោះឡើយ បែបនេះហើយវិធីជួយយ៉ុនហ្គីគេអាចនឹងជួយមិនបានទេតែហេតុអីក៏ថេយ៉ុងធានាយ៉ាងមុតមាំថាគេអាចជួយបាន?មានអ្វីជម្រុញគេពីក្រោយតើមែនទេ?
«[...] គេជាមនុស្សធម្មតាហេតុអីអាចជួយយ៉ុនហ្គីបាន?ឬក៏គេដោះដូរអ្វីមួយដើម្បីទៅជួយ?ហេតុអីខ្ញុំមិនដឹងអំពីវិធីជួយសោះបែបនេះ » ជីមីនពេបមាត់ហាក់មិនដឹងថារកវិធីអីសម្រាប់ជួយយ៉ុនហ្គីគ្រួសារគេមានវិធីវេទមន្តអូមអាមនេះតាំងពីបុរាណគេនៅតែជួយមិនបានចុះត្រង់ថេយ៉ុងត្រឹមជាស្ដេចធម្មតាហេតុអីអាចជួយបាន?
____

YOU ARE READING
????????????????????????????
Historical Fiction? ??????????????????????????????????????????????????????????????????????? ? ?????????:?????????