抖阴社区

Episode12:??????????????????????

429 48 0
                                    

រំលងដល់ពេលព្រឹកយ៉ុនហ្គីក៏មកបន្តរលក់នំនៅក្នុងហាងតាមធម្មតា លើកនេះក៏មានភ្ញៀវមកមិនតិចដែរគឺច្រើនលើសពីធម្មតាទៅទៀត ជុងគុកវិញក៏ហត់មិនស្ទើរដែរព្រោះថេយ៉ុងគេមិនស្រួលខ្លួនទើបមិនបានជួយរត់តុអោយជុងគុក បន្ទាប់ពីរួចរាល់ហើយនាយកម្លោះក៏ដើរមកមើលថេយ៉ុងនៅល់សាឡុងហួសកន្លែងឆុងកាហ្វេបន្តិច
« ឯងយ៉ាងម៉េចហើយថេយ៍?! »ជុងគុកយកដៃទៅស្ទាបថ្ងាសថេយ៉ុងតិចៗបំណងចង់ដឹងថាកម្ដៅគេមានថយខ្លះឬអត់ ម្សិលមិញប្រហែលមកពីគេញ៊ាំការ៉េមច្រើនពេកទើបវាឡើងកម្ដៅបែបនេះ គេធ្លាប់តែនៅវាំងមិនដែលញ៊ាំការ៉េមទើបបានជាពេឦចេញមកក្រៅគេបានញ៊ាំម្ដងក៏សរុបតែម្ដងទៅ
« ខ្ញុំមិនអីទេលោកសម្រាកខ្លះទៅលោកហត់ហើយ »ថេយ៉ុងនិយាយទាំងបើកភ្នែកមិនរួចព្រោះគ្មានកម្លាំង គេក្ដៅខ្លួនខ្លាំងថែមទាំងផ្ដាសាយទៀតផងបែបនេះហើយទើបបានជាគេគ្មានកម្លាំង
« ចាំយើងជូតខ្លួនអោយឯង ពេលនេះហាងបិទសម្រាកហើយឯងកុំបារម្ភអីបារម្ភតែខ្លួនឯងទៅក្ដៅខ្លួនមិនទាន់បាត់ទេ »ជុងគុកយកប្រដាប់ស្ទង់កម្ដៅទៅដាក់នៅស្ទង់កម្ដៅរបស់ថេយ៉ុងហើយជុងគុកក៏មិនភ្លេចយកកន្សែមសើមមកផ្ដិតជូតខ្លួនអោយថេយ៉ុងដែរ គេចង់នាំថេយ៉ុងទៅពេទ្យដែលតែគេមិនព្រមព្រោះណាមួយគេខ្លាចរំខានដល់ការលក់របស់នាយទើបគេមិនព្រមទៅ
« នេះកុំដកចេញឭទេមួយសន្ទុះទៀតយើងមកមើលឯងវិញ »ដោយសារតែគេត្រូវទៅលាងកែវបង្ហើយទើបពូតកន្សែងមួយដាក់លើថ្ងាសថេយ៉ុងមុននឹងរត់ទៅលាងចានបន្តរទៀត មុននេះគេស្ទាបខ្លួនថេយ៉ុងដែរគឺឃើញថាវានៅក្ដៅដូចនេះហើយទើបគេសុខចិត្តយកកន្សែងនេះមកដាក់នៅលើថ្ងាសថេយ៉ុងដើម្បីអោយវាចុះកម្ដៅខ្លះ បន្ទាប់ពីរួចហើយគេក៏ដើរមកមើលនាយល្អិតវិញដោយយកប្រដាប់ស្ទង់កម្ដៅនោះមកមើល
« មិនថយកម្ដៅទេយើងគិតថាគួរជូនឯងទៅពេទ្យទើបបាន អាយ៉ុនបិទទ្វាហាងទៅយើងជូនថេយ៉ុងទៅមន្ទីពេទ្យ »មិនស្ដាប់ពាក្យតវ៉ារបស់ថេយ៉ុងនោះទេគេត្រូវតែជូនក្មេងម្នាក់នេះទៅពេទ្យអោយទាល់តែបានព្រោះកម្ដៅគេក្ដៅណាស់មិនថយអោយត្រជាក់នោះទេដូចនេះត្រូវយកទៅពេទ្យ
« លោកកុំអីលោកនៅលក់បន្តរទៅខ្ញុំមិនអីទេបន្តិចទៀតខ្ញុំអាចថយកម្ដៅវិញហើយកុំបារម្ភអំពីខ្ញុំអី »រាងល្អិតចាប់ដៃគេយ៉ាងណែនក្នុងបំណងសុំអង្វរគេ ព្រោះនាយពិតជាមិនចង់ទៅពេទ្យពិតមែនមិនមែនកុហកទេហើយណាមួយវាក៏ពិបាកដែរបើសិនជាបិទហាងម៉ោងថ្មើរនេះវាអាចនឹងខាតគ្រឿងដែរជុងគុកបានធ្វើសម្រាប់ថ្ងៃនេះមិនអាចទុកដល់ស្អែកបានទេ ដូចជាគុជនំសល់ក្នុងទូរនឹងទឹកកកបើគេទៅគេនឹងទុកវាចោលហើយវានឹងខាតជាមិនខានទេ
« មិនបានទេសុខភាពឯងសំខាន់ជាងរបស់ទាំងនោះទៅទៀតទោះខាតប៉ុន្មានក៏យើងមិនខ្វលដែលសំខាន់ពេកនេះយើងបារម្ភអំពីឯងច្រើនជាង »ពាក្យសម្ដីរបស់គេធ្វើអោយថេយ៉ុងញញឹមអៀនព្រោះមិននឹកស្មានថានៅមានមនុស្សម្នាក់ដែលចាំលះបង់ជួយគេគ្រប់បែបយ៉ាងហើយម្នាក់នោះគឺជាជុងគុកនេះឯង
« នៅអោយស្ងៀមទៅយើងបីឯងទៅពេទ្យ យ៉ុនហ្គីមើលហាងផងរៀបចំរួចទៅផ្ទះយើងមុនទីនេះសោ »ជុងគុកបោះសោផ្ទះអោយយ៉ុនហ្គីមុននឹងលើកបីនាយល្អិតសម្ដៅទៅខាងក្រៅហាងដើម្បីហៅតាក់សុីជិះទៅមន្ទីពេទ្យ
« លោក...ខ្ញុំរងាណាស់ »នៅក្នុងឡានដោយសារតែអ្នកបើកឡានបើកម៉ាសុីនត្រជាក់ខ្លាំងពេកទើបគេរងា ជុងគុកទាញគេយកមកអោបយ៉ាងណែនដោយបីគេអោយគេងនៅក្នុងដើមទ្រូងខ្លួនមុននឹងងាកទៅប្រាប់អ្នកបើកតាក់សុីអោយបន្ថយម៉ាសុីនត្រជាក់
« លោកជួយបន្ថយម៉ាសុីនត្រជាក់ផង »ជុងគុកបញ្ជាក់អោយអ្នកបើកតាក់សុីបន្ថយម៉ាសុីនត្រជាក់ហើយគេក៏ព្រមបន្ថយម៉ាសុីនត្រជាក់ព្រោះមើលទៅអ្នកម្ខាងទៀតត្រជាក់ឡើងដល់ថ្នាក់ស្លេកមាត់ទៅហើយ រំលងទៅអស់មួយសន្ទុះធំគេក៏មកដល់មន្ទីពេទ្យ ជុងគុកបីថេយ៉ុងយកទៅដាក់នៅក្នុងមន្ទីពេទ្យហើយក៏រៀបរាប់អំពីជំងឺរបស់ថេយ៉ុងអោយលោកគ្រូទេព្យបានស្ដាប់ហើយគាត់ក៏ចាប់ផ្ដើមពិនិត្យជំងឺរបស់គេ
« គេគ្រាន់តែផ្ដាសាយបន្តិចបន្តួចតែដោយសារតែគេឃ្លុំខ្លួនបែបនេះទើបធ្វើអោយកម្ដៅគេឡើងក្ដៅខ្លាំង »លោកគ្រូពេទ្យនែ៎នាំអោយគេបានដឹងថាមកពីគេជាអ្នករុំខ្លួនឯងទើបបានជាគេក្ដៅខ្លាំងមិនមែនមកពីកម្ដៅវាកើនឡើងខ្លួនឯងទេ ហើយគាត់ក៏ឆ្លៀតបន្តោងសេរ៉ូមបន្ថយកម្ដៅអោយគេផងដែរ ជុងគុកនៅអង្គុយចាំគេរហូតដល់អស់សុីរ៉ូមសឹមជួយបីគេយកចេញពីមន្ទីពេទ្យសម្ដៅទៅឡានតាក់សុីហើយត្រឡប់ទៅផ្ទះវិញ
« គ្រាន់ធូរខ្លះឬនៅ? »ជុងគុកសួរនាំទៅកាន់អ្នកម្ខាងទៀតហើយគេក៏ងក់ក្បាលបញ្ជាក់ថាគេលែងអីហើយណាមួយបន្ទាប់ពីអស់សេរ៉ូមនោះមកគេបានដឹងថាគេធូរជាងមុនឆ្ងាយណាស់មុននេះកម្ដៅក្នុងខ្លួនគេក្ដៅងំដូចភ្លើងតែពេលនេះក៏ត្រជាក់ខ្លួនស្រេប
« ទៅដល់ផ្ទះឯងទៅសម្រាកចុះណាកាងារចាំយើងជាអ្នកធ្វើសម្រាកសិនទៅណាពេលណាឯងគ្រាន់ស្រួលខ្លួនចាំមកជួយយើង »ជុងគុកយកដៃទៅអង្អែលក្បាលថេយ៉ុងតិចៗក្នុងបំណងអោយគេសម្រាកព្រោះធម្មតាក្មេងម្នាក់នេះមិនចេះមានពេលសម្រាកនោះទេគឺតែងតែខំប្រឹងធ្វើកាងាររហូតដល់អស់ទើបសម្រាកទោះហាមយ៉ាងណាក៏គេមិនស្ដាប់
« អុឹមខ្ញុំដឹងហើយ »គេងក់ក្បាលផ្ងក់ៗយល់ព្រមតាមជុងគុកនិយាយព្រោះពេលនេះនាយគ្មានកម្លាំងនោះទេដូចនេះត្រូវការសម្រាកខ្លះទើបបានបើខំប្រឹងធ្វើតរទៀតគេខ្លាចអស់កម្លាំងរឹតតែខ្លាំង
« ល្អពេលសម្រាកមិនស្រួលត្រង់ណាហៅយើងចាំយើងទៅមើលឯង »ជុងគុកបញ្ជាក់បន្ថែមព្រោះក្មេងនេះឈឺកម្ររឈឺណាស់បើឈឺក៏ឈឺយូរដែរមិនងាយជានោះទេហើយណាមួយទៀតសោតគឺអោយតែឈឺក្មេងនេះមិនប្រាប់នាយតែម្ដងបែបនេះហើយទើបបានជានាយបញ្ជាក់គេអោយច្បាស់ខ្លាចក្រែងគេសង្ងំដល់វាឈឺធ្ងន់
« ខ្ញុំដឹងហើយ »គេញញឹមតបទៅជុងគុកវិញ គេដឹងហើយមិនបាច់ប្រាប់ក៏គេដឹងដែរណាមួយបន្ទាប់ពីសង្ងំអោយឈឺធ្ងន់ហើយគេលែងហ៊ានសង្ងំតរទៀតដែរព្រោះខ្លាចឈឺថែមលើសពីមុន គេរាងហើយលែងសង្ងំអោយឈឺទៀតហើយ
« កុំបានតែមាត់ចូលទៅគេងទៅកុំតរវ៉ាច្រើនពេក »ជុងគុកដេញអោយគេចូលទៅសម្រាកបន្ទាប់ពីពួកគេបានចូលមកដល់ក្នុងបន្ទប់សម្រាក ថេយ៉ុងញញឹមហើយក៏ងក់ក្បាលដើរចូលទៅសម្រាកក្នុងបន្ទប់បាត់ទុកអោយជុងគុកជាអ្នកអង្គុយគិតលុយរួចសឹមមកលាងកែវដែលសេលសល់ពីហាងទាំងមានយ៉ុនហ្គីជួយផងដែរ
« យើងមានរឿងមួយប្រាប់ឯងវាជារឿងដែកយើងប្រុងនឹងនិយាយតាំងពីម្សិលមិញម្លេះ »គេលើករឿងនោះមកនិយាយបន្ទាប់ពីឃើញថាថេយ៉ុងបានចូលទៅក្នុងបន្ទប់សម្រាកយូរណាស់ហើយក៏ប្រហែលជាគេគេងលក់បាត់ផងក៏មិនដឹង
« រឿងអ្វីនិយាយមកយើងចាំស្ដាប់យើងចង់ដឹងតាំងពីម្សិលមិញម្លេះតែឯងមិនប្រាប់យើង »ជុងគុកសម្លក់មុខយ៉ុនហ្គីបំណងបញ្ជាក់ថានាយកំពុងខឹងគេដែលមិនព្រមប្រាប់រឿងនោះតាំងពីម្សិលមិញព្រោះនាយអន្ទះសារចង់ដឹងតាំងពីម្សិលមិញមកម្លេះតែបែរជាលើកវាយកមកនិយាយថ្ងៃនេះវិញ
« រឿងនោះគឺវាបែបនេះ ម្សិលមិញយើងជួបមិត្តរបស់ថេយ៉ុងនៅក្នុងផ្ទះបាយយើងមិនបានដឹងថាគេជាឆ្មាទេយើងខំចាប់គេថើប តែគេក៏ស្ដីអោយយើងហើយគេនិយាយថាគេអាយុ30ឆ្នាំគេថាបើមិនជឿរងចាំមើលខ្លួនឯងទៅហើយយើងក៏គិតថាថេយ៉ុងអាយុ30ឆ្នាំដូចគ្នាធម្មតាមិត្តគ្នាមិនអាចមានម្នាក់អាយិប្អូនឬបងគ្នានោះទេ »មែនហើយពាក្យគេនិយាយត្រូវធម្មតាមិត្តមិនអាចមានម្នាក់អាយុច្រើនជាងគេបាននោះទេវាអាចនឹងមិនជិតស្និទយ៉ាងហោចណាស់ក៏អាយុបងប្អូនគ្នាតែ2_3ឆ្នាំមិនដល់10ឆ្នាំទេ
« ឯងកុំសូវគិតច្រើនពេកវាមិនអាចទៅរួចទេគេអាចនឹងកុហកឯងផងក៏មិនដឹង បើសិនជាថេយ៉ុងអាយុ30ឆ្នាំមែននោះយើងនឹងហៅគេថាលោកពូមិនខានទេហើយយើងក៏លែងចាត់ទុកគេជាសង្សារក្នុងចិត្តទៀតដែរគឺជាលោកពូវិញ »គេសើចហួសចិត្តហើយក៏លើកជាឧទាហរណ៍ថាបើសិនជាថេយ៉ុងអាយុ30ឆ្នាំពិតមែនគេនឹងហៅថេយ៍ថាលោកពូព្រោះថេយ៍អាយុបងគេច្រើនណាស់គេមិនចាត់ទុកថាវាជាអារម្មណ៍ស្នេហាទៀតនោះទេ
« ពិតមែនហ្ហេស?អោយតែឯងហ្នឹងគោរពពាក្យសម្ដីទៅតែយើងគិតថាគេមិនកុហកទេតាមមើលទៅវាបែបនឹងមែនចរិកពួកគេចាស់ទំណាស់ »យ៉ុនហ្គីនៅតែប្រកែកថាគេជឿលើរឿងនោះបំផុតគេមិនជឿនោះទេបើសិនជារឿងនោះជាការកុហក ចរិកពួកគេទាំងពីរពិតជាចាស់ទំខ្លាំងណាស់គេពិតជាបានឃើញបែបនោះពិតមែនជាពិសេសគឺថេយ៉ុងចរិកគេចេញមកបែបថ្លៃថ្នូរហាក់ដូចជាមនុស្សចេញមកពីខ្សែរស្រឡាយស្ដេចមានអំណាចថ្លៃថ្នូរលាយឡំគ្នាហើយជីមីនក៏មិនខុសពីថេយ៉ុងដែរទាំងមានអំណាច ទឹកមុខដូចជាមនុស្សអត្មានិយមផ្ដាច់ការបំផុត គេពិតជាតាមមិនទាន់ពួកគេមែន។
__

????????????????????????????Where stories live. Discover now