"អរគុណតែមួយម៉ាត់?" នាយតូចជ្រួញចិញ្ចើមភ្លាម
ពេលឮនាយនិយាយ រួចតើនាយចង់បានអ្វីក្រៅពីអរគុណ?ចំណែក Yoongi ធ្វើមិនដឹងតែបែរថ្ពាល់អោយ
Jimin មើលហើយក៏ចង់អោយយល់ពីគោលបំណងដែរ។"ថើ-ថើបមែនទេ?"ចង់អោយគេថើបថ្ពាល់នាយឬ?នៅតុអាហារនឹងមែនទេ?ខ្មាសគេណាស់ខ្លួនមិនធ្លាប់ថើបនរណាពីមុនមកផង។
"......."នាយនៅតែមិនមាត់ហើយបែរថ្ពាល់ទៅដដែលទើបរាងតូចបិទភ្នែកដកដង្ហើមអោយបានធូរបន្តិចបេះដូងគេលោតញាប់ពេកទៅមានអារម្មណ៍ថាភ័យខ្លាំង។
"ហ្ហឹម!"ពេល Jimin អោនទៅនាយស្រាប់តែបែរមកទើបបបូរមាត់ទាំងពីរប៉ះគ្នាបានដៃអ្នកខាងនោះថើបគ្មានខ្វល់ថានរណាមើលមកឬក៏លួចមើលទេសំខាន់នាយគឺធំជាងគេក្នុងផ្ទះនេះនរណាហ៊ានក្អក?សំខាន់នាំគ្នាអោនមុខមិនហ៊ានមើលឡើយតែអ្នកលួចមើលឡើងភ្លឹកអស់ម្នាក់ៗ។
"លោកលេងខូច"ពេលដកបបូរមាត់ Jimin ក៏ពេប
មាត់ដាក់នាយហើយទើបបន្ទោសដែលនាយលេងខូច
គេ បែរថ្ពាល់តែងាកមុខមកអោយគេជាប់អន្ទាក់ថើបមាត់ទាល់តែបាន។"មានបានលេងខូចឯណាមកពីឯងថើបមាត់យើងតើ"
Yoongi សើចបន្តិចពេលឃើញគេពេបមាត់តវ៉ាទើបនាយក៏ធ្វើជាតបទម្លាក់កំហុសអោយនាយតូចវិញ។"មកពីលោកបែរមកនឹង!!"
"អឹប!បានហើយដល់ម៉ោងយើងទៅធ្វើការហើយសឺតៗ
គេងក្នុងបន្ទប់កុំរពឹសចាំយើងត្រឡប់មកវិញយល់ទេ?"
Yoongi លើកបីគេរួចទើបនិយាយហើយថើបគ្មានខ្វល់
ដើរឡើងទៅបន្ទប់ខាងលើវិញធ្វើមិនដឹង។"សុំចេញក្រៅបានទេ?"
"ចេញមកលេងក្រៅបានតែកុំចេញក្រៅផ្ទះបើយើងមិនអនុញ្ញាតិឮទេ?"
"ដឹងហើយ"ទោះគេចេញឬក៏រត់ក៏នាយតាមចាប់មកវិញដែរដូច្នេះគេងតែក្នុងបន្ទប់មួយមុខបានហើយណាមួយគេ
ក៏អស់កម្លាំងណាដៗស់ដែរចាំនាយត្រឡប់មកយករបស់
ឆ្ងាញ់អោយគេញាំវិញល្អជាង។មកដល់បន្ទប់វិញនាយក៏ដាក់អោយនាយតូចគេងអោយស្រួលប៉ុន្តែអ្នកខាងនោះមិនទាន់ចង់គេងទើបនាយអោយគេអង្គុយផ្អែកខ្នងលេងទូរស័ព្ទពេលនាយចេញទៅត្រូវតែគេង។

YOU ARE READING
???????????? Billionaire???( Completed?? )
Romance???????????????????????????????????!! Yoonmin BL Yoongi Top By:Jack 20/12/23