抖阴社区

Ep39: ?????????????????!

551 58 1
                                    


      យ៉ុនហ្គីបាននាំជីមីនមកជាមួយប៉ុន្តែនាយមិនទាន់អោយអ្នកផ្ទះឃើញភ្លាមដែរគឺលាក់អោយគេនៅក្រោយខ្នងសិន។គ្រាន់តែនាយដើរចូលផ្ទះក៏ឃើញថាចាស់ៗនៅជុំគ្នា ប្រហែលមកលេងហើយក៏លួងលោមចិត្តគ្នាហ្នឹងឯង តាំងតែពីជីមីនបានសម្លាប់ម្នាក់ៗសោកសៅរស់នៅជាមួយភាពឈឺចាប់ សោកស្តាយរហូតទាល់តែមួយខែទើបអាចឈប់យំនឹកជីមីនបានប៉ុន្តែក៏នៅតែនឹកកូនមិនឈប់។ម៉ាក់ប៉ាជីមិនសម្រេចចិត្តទៅនៅផ្ទះវិញហើយក៏នឹងឧស្សាហ៍មកលេងមករំលឹកអនុស្សាវរីយ៍បើទោះគ្មានវត្តមានកូនក៏ដោយ។

      "អា៎វ!យ៉ុន កូនមកវិញហើយមែនទេ?"យ៉ុនហ្គីបានខលប្រាប់គាត់ថាគេងនៅខនដូមិនបានមកផ្ទះ លោកស្រីអ៊ូលហ៊ីយល់ចិត្តព្រោះដឹងថាកូននឹកប្រពន្ធដូចជាគាត់នឹកដូច្នោះដែរ។

      "បាទកូនមិនអីទេ ជម្រាបសួរលោកប៉ា អ្នកម៉ាក់"

      "ចាស៎!កូនមិនអីមែនទេ?"ហានស៊ូញញឹមដាក់កូនប្រសារ សួរនាំព្រោះគិតថាគេទៅគេងក្រៅព្រោះអាចនឹងនឹកឃើញជីមីន គាត់យល់ចិត្តព្រោះពួកគេស្រលាញ់គ្នាតាំងពីគាត់និងកូនមិនទាន់ស្គាល់គ្នា។
 
     "ខ្ញុំមិនអីទេ អ្នកគ្រប់គ្នាកុំបារម្ភអី"

     "ឃើញកូនស្រស់ស្រាយជាងមុនម៉ាក់សប្បាយចិត្តហើយ"

      "គឺថាកូននាំមនុស្សម្នាក់មកជាមួយ"

      "???"

      "អ្នកណា?"លោកយូស៊ីនដើរមកសួរនាំព្រោះគិតថាកូនប្រុសចង់នាំអ្នកណាមកជំនួសកូនប្រសារគាត់ បើទោះដំបូងធ្លាប់ស្អប់តែក្រោយមកគាត់ស្រលាញ់ជីមីនចាត់ទុកដូចកូនម្នាក់ដាច់ខាតគាត់មិនអោយកូនគាត់ក្បត់កូនប្រសារគាត់បានទេ។

      "អូនចេញមកបានហើយ"ជីមីនដែលលបលួចមើលចាំស្តាប់ពីចម្ងាយគ្រាន់តែឮក៏ចេញមកភ្លាម ទាំងដែលដំបូងនៅក្រោយខ្នងតែពេលភ័យក៏សុំនៅខាងក្រៅសិនចាំនាយហៅគេចាំគេទៅ។គ្រប់គ្នាសម្លឹងរួមទៅមាត់ទ្វារដែលមានវត្តមានជីមីនដើរចូលមកទាំងមុខញឹមៗមិនសូវសមព្រោះភ័យតែអារម្មណ៍និងបេះដូងបញ្ជាក់អោយមានអារម្មណ៍កក់ក្តៅហាក់ដិតដាមក្នុងចិត្តថាធ្លាប់បានរស់នៅទីនេះ។

???????????? Billionaire???( Completed?? )Where stories live. Discover now