抖阴社区

Ep34:???????????

612 55 3
                                    


     
      ថ្ងៃថ្មីឈានមកដល់គ្រប់គ្នាហាក់ស្រស់ស្រាយសប្បាយចិត្តជាងរាល់ដងឯមិត្តៗក៏ត្រឡប់ទៅវិញបណ្តីរៗបន្ទាប់ពីបានមកមើលម៉ាក់របស់នាយហើយរឿងគ្រប់យ៉ាងបានបញ្ចប់។យ៉ុនហ្គីទៅធ្វើការងារធម្មតាចំណែកលោកយូស៊ីននិងលោកប៉ុងប្យូលក៏នៅកៀកកើយប្រពន្ធៗមិនទៅណាដល់ពេលឪពុកម្តាយស្វីតចំណែកកូនវិញបែរជាអង្គុយមើលទាំងមានក្តីសុខផងពេបមាត់ផងព្រោះលោកប្តីទៅធ្វើការចោលអត់មានអ្នកស្វីតជាមួយដូចពួកគាត់។
        "ថ្ងៃនេះទុកកូនទៅផ្សារម្នាក់ឯងប៉ានិងម៉ាក់ចំណាយពេលផ្អែមល្ហែមជាមួយគ្នាចុះ"ដោយសារពួកគាត់ទើបនឹងត្រូវគ្នាដូច្នេះហើយគេមិនចង់រំខានណាមួយគេទៅផ្សារញឹកញាប់ណាស់ហើយក៏ឈៀងទៅលេងបងៗនៅហាងផង។
        "ធ្វើបែបនោះមិចនឹងបាន ចាំម៉ាក់ទៅកំដរកូន"
        "មិនអីទេម៉ាក់ កូនចង់ទៅលេងបងៗផង ម៉ាក់កុំបារម្ភអី"នាយតូចញញឹមស្រស់អោយពួកគាត់ទុកចិត្តមុននឹងចាកចេញទៅដោយមានអ្នកបើកឡានជូនទៅ។
       "បងឃើញទេដោយសារតែពួកយើងកូនសុខចិត្តទៅផ្សារម្នាក់ឯង"
       "ក៏មកពីកូនចង់ឃើញពួកយើងមានក្តីសុខត្រូវរ៉ូវគ្នាវិញនោះអី?ក្រែងជាបំណងកូនមិនអ៊ីចឹង?"ម្នាក់ៗនិយាយពីបានថ្នមប្រពន្ធធ្វើដូចនៅកម្លោះ តែថាមកពីពេលពួកគាត់នៅកម្លោះក៏មិនសូវជាបានផ្អែមល្ហែមមានរឿងរកាំរកូសរហូតទើបពេលនេះចង់សុំពេលផ្អែមល្ហែមអោយបានច្រើនទាន់កូនបើកឱកាសអោយ។
       "បើនិយាយទៅមកពីពួកយើងចាស់ៗនេះហើយទើបកូនគេមានអារម្មណ៍បែបនេះ"
       "អូនកុំពិបាកចិត្តអី អតីតកាលមិនល្អគួរតែបំភ្លេចសំខាន់ពេលនេះគ្រួសារយើងជួបជុំគ្នា កំហុសសុទ្ធតែជាកំហុសបង បងទទួលស្គាល់តែគ្រប់យ៉ាងវាក៏ហួសទៅហើយបកក្រោយមិនបានទេមានតែកែប្រែបច្ចុប្បន្នអោយល្អ បងសន្យាថានឹងមើលថែអូននិងកូនអោយបានល្អ"លោកប៉ុងប្យូល
        "បងក៏ដូចគ្នា បើសិនជាកាលនោះពួកយើងចេះគិតជាងនេះម៉្លេះក៏មានក្តីសុខយូរណាស់មកហើយ"លោកយូស៊ីន
       "អូនថាបានហើយឈប់រំលឹកទៅ"លោកស្រីអ៊ូលហ៊ីញញឹមតិចៗដាក់ពួកគេកុំអោយមានអារម្មណ៍ខុសបន្តព្រោះនិយាយទៅក៏មានតែរឿងសោកស្តាយស្តារឡើងវិញមិនបានតើបន្តនិយាយពីអតីតកាលធ្វើអី?ក្រែងពេលនេះពួកគេកំពុងសប្បាយចិត្តហើយតើ? និយាយនាំតែសៅហ្មងចិត្តអីទេបញ្ចប់កប់វាចោលទៅ។

???????????? Billionaire???( Completed?? )Where stories live. Discover now