6ខែកន្លងផុតទៅ~~ពេលវេលាចេះតែកន្លងដល់ទៅ6ខែទៅហើយប៉ុន្តែយ៉ុនហ្គីនៅតែមិនទាន់អាចរកឃើញជីមីនទៀត ពួកគេចាប់បានតែដានរបស់ស៊ុងកាងប៉ុណ្ណោះ ឯស៊ុងកាងឆ្លាតណាស់ព្រោះគេតាមពួកគេមកច្រើនឆ្នាំពិសេសជុងហ្គុកដែលនាយឆ្លងកាត់រឿងអស់ទាំងនេះមករាប់មិនអស់ហេតុនេះទើបស៊ុងកាងមកវិញជាមួយការប្រុងប្រយ័ត្ន អោយតែពូកគេចាប់ដានបានដឹងតែបន្លំទៅគ្រប់កន្លែងអោយកូនចៅជុងហ្គុកតាមរកឡើងវីវក់មកអស់6ខែដោយមានតែតម្រុយតែមិនដែលបានជួបមនុស្សផ្ទាល់។
"ចៅហ្វាយពួកគេចាប់បានទីតាំងវិមានហើយ"
"ជម្លៀសកូនចៅចេញ ទុកតែមនុស្សបីបួននាក់យាមបានហើយកុំអោយវាសម្លាប់គ្នាយើងអស់ច្រើន"
"រួចចុះអ្នកប្រុសជីមីននោះ?"
"ហ្ហឹស!បើវារកឃើញហើយទោះបន្តលាក់ក៏គ្មានបានការដែរ បណ្តោយទៅយ៉ាងណាយើងក៏បានចាក់មនោគមន៍ដាក់ក្មេងនោះបានខ្លះៗដែរ"
"ប៉ុន្តែចៅហ្វាយ បើពួកគេនៅក្បែរគ្នាយូរការចងចាំនឹងឆាប់មានឡើងវិញណាទាន"
"យ៉ាងណាក៏អាចធ្វើអោយវាឈឺបានច្រើនខែដែរ ចាំយូរបន្តិចសឹមចាត់ការចាប់គេមកវិញ ពេលនេះសុវត្ថិភាពយើងសំខាន់ជាង"
"បាទ"
ក្រឡេកមកជុងហ្គុកនិងយ៉ុនហ្គីកំពុងនាំគ្នាធ្វើដំណើរមកវិមានរបស់ស៊ុងកាងដែលលាក់ខ្លួននៅរាងឆ្ងាយពីក្រុងថែមទាំងនៅក្រោយផ្លូវចូលទៅជ្រៅទៀត ពិតជាពូកែលាក់ពិតមែនពួកគេតាមឡើងកន្លះឆ្នាំទើបចាប់ទីតាំងបាន ធ្វើអោយជុងហ្គុកត្រូវហត់ឡើងចុះចិន-កូរ៉េញឹកញាប់ដល់ថ្នាក់ត្រូវអោយប្រពន្ធសម្រាកនៅកូរ៉េកុំអោយពិបាកចុះឡើងជាមួយនាយ។
"ចៅហ្វាយវាដឹងខ្លួនហើយ"ហាវតឺមើលទីតាំងស្រាប់តែផ្លាស់ទៅកន្លែងផ្សេង
"ចាំយើងខលអោយសាងហូទៅតាមទីតាំងនោះ"
"ផ្ញើរទីតាំងមកទូរស័ព្ទយើងមក"ពួកគេរៀបចំចាត់ចែងរួចក៏នាំគ្នាបន្តទៅអោយឆាប់ដល់វិមាននោះថាតើនៅមានអ្នកណាទៀតជួនកាលជីមីនអាចនឹងនៅទីនោះតែបើសិនប្តូរទីតាំងនាយក៏ត្រូវទៅមើលវិមាននោះថានៅសល់អ្នកណាខ្លះដែរ។

YOU ARE READING
???????????? Billionaire???( Completed?? )
Romance???????????????????????????????????!! Yoonmin BL Yoongi Top By:Jack 20/12/23