យ៉ុនហ្គីរត់ចុះពីឡានទាំងតក់ស្លុតរត់ចូលទៅក្បែរឡានឆេះតែមិនអាចទៅកៀកពេកព្រោះវាក្តៅខ្លាំងណាស់
សភាពឡានឆេះសណ្តោសណ្តៅទម្រាំឡានទឹកមកដល់វាប្រហែលជាឆេះអស់ហើយ។
"ជីមីន"យ៉ុនហ្គីហាក់ចាប់ផ្តើមគ្រប់គ្រងខ្លួនឯងលែងបានព្រោះស្រាប់តែលេចរូបភាពជីមីនកំពុងតែឆេះនៅក្នុងភ្លើង វាដុតចិត្តនាយអោយឈឺទឹកភ្នែកកូនប្រុសស្រក់មកទាំងមិនខ្មាសអៀនបម្រុងចូលទៅតែសាងហូរត់មកឃាត់ចាប់ទាន់កុំអីនាយអាចនឹងត្រូវភ្លើងឆេះក៏ថាបាន។
"ចៅហ្វាយកុំអី!!ចៅហ្វាយ"
"លែងយើង!!ជីមីននៅក្នុងនោះ ឯងលែងយើងទៅ!!!"
"អត់ទេចៅហ្វាយ បើចៅហ្វាយកើតអីម្នាក់ទៀតអោយខ្ញុំដោះស្រាយជាមួយលោកស្រីលោកប្រិសយ៉ាងមិច?"
"តែប្រពន្ធយើងនៅក្នុងនោះ!!!"យ៉ុនហ្គីស្រែកទាំងតឹងសរសៃកភ្នែកក្រហមច្រាលហាក់ដូចត្រូវបានគេជ្រែកសាច់ជាបំណែក ជីមីនជាជីវិតរបស់នាយ បើអត់ពីគេតើនាយអាចរស់នៅបានដោយរបៀបណា?កុំឃាត់គេអីសុំអង្វរជីមីនរបស់គេនៅខាងក្នុង។
"កុំចូលទៅអីចៅហ្វាយឡានទឹកមកដល់ហើយ"
"ទម្រាំពន្លត់អស់គេឈឺស្លាប់ហើយលេងយើង!!!"ទាំងឡានទឹកទាំងមនុស្ស ទាំងប៉ូលីស អ្នកសារព័ត៌មានមកព្រោងព្រាតរីឯក្រុមគ្រួសារនាំគ្នាមកតាមផ្លូវទាំងយំសោកពិសេសលោកស្រីហានស៊ូ គាត់ស្ទើរតែសន្លប់ទៅហើយចុះទម្រាំបានឃើញព័ត៌មានទៀតតើនឹងទៅជាយ៉ាងណា?
ទោះយ៉ុនហ្គីប្រឹងរើយ៉ាងណាក៏ទៅមិនបានព្រោះមានកូនចៅក៏ដូចជាប៉ូលីសចូលមកឃាត់ថែមឃាំងមិនអោយគេចូលទៅបានព្រោះវាអាចនឹងគ្រោះថ្នាក់ដោយទាំងគេទៀត។យ៉ុនហ្គីបានត្រឹមតែលត់ជង្គង់ភ្លាំងភ្លឹកទឹកភ្នែកហូរសម្លឹងទៅឡានដែលឆេះមិនឈប់ ក្នុងទ្រូងខ្លោចផ្សារមិនដឹងថាប្រឈមជាមួយគ្រួសារយ៉ាងមិចទេព្រោះតែនាយមើលថែគេមិនបានល្អ។
"យ៉ុន តើយ៉ាងមិចហើយកូន?"
"បងថាកូនកំពុងស្លុតអូនកុំទាន់សួរអី"សាងហូបានប្រាប់ពីរឿងគ្រប់យ៉ាងធ្វើអោយគ្រប់គ្នាតក់ស្លុតជាពិសេសហានស៊ូនិងប៉ុងប្យូលព្ងោះទើបនឹងបានជួបកូនបែរជាជួបរឿងបែបនេះទៅវិញ គ្រាន់តែស្តាប់រួចហានស៊ូសន្លប់ក៏អោយគ្រូពេទ្យដែលមកជួយសង្រ្គោះ។ម្នាក់ៗបានត្រឹមស្រស់ទឹកភ្នែកឈឺចាប់មិននឹកស្មានថាមានរឿងនេះកើតឡើងហើយអ្នកដែលកាន់តែគួរអោយអាណិតទៀតនោះគឺយ៉ុនហ្គី នរណាហៅនរណានិយាយអីក៏មិនខ្ចីឆ្លើយគិតតែសម្លឹងទៅឡានដែលឆេះខ្មៅនោះមួយមុខគត់។
ព័ត៌មានល្បីសុះសាយដែលធ្វើអោយមិត្តៗដែលទើបនឹងហោះទៅក្រៅប្រទេសនាំគ្នាឡើងយន្តហោះមកវិញទាំងបារម្ភ។ជុងហ្គុកបានខលមកតែគ្មាននរណាលើកទើបខលទៅសាងហូទើបបានដឹងរឿងដូចគេមានអារម្មណ៍មិនខុស ចាំមើលនាយជាអ្នកចាត់ការផ្ទាល់ដៃ ធ្វើអោយវាវេទនាសងសឹកជំនួសមិត្ត។បើដឹងថាពេលនោះវាមិនស្លាប់គេបង្ហើយបាត់ហើយតែចុងក្រោយធ្វើអោយបាត់បង់មនុស្សជាទីស្រលាញ់ទាល់តែបាន។
"ចៅហ្វាយ លោកជុងហ្គុកចង់ជួប"ដោយសារចៅហ្វាយមិនព្រមទទួលទើបសាងហូដាក់ខ្លួនយកទូរស័ព្ទដាក់ក្បែរដើម្បីអោយឮសម្លេងជុងហ្គុក
《ឯងនិយាយជាមួយយើងមក យើងគិតថាលើកនេះជាល្បិចវាទេឯងកុំជឿអោយសោះ!លើកមុនវាអាចបំភ័ន្តភ្នែកយើងបានរឿងអីលើកនេះវាមិនអាច?មនុស្សដូចអាស៊ុងកាងវាពូកែលេងល្បិចណាស់ពិសេសវាដឹងចំណុចខ្សោយឯងទៀតវានឹងធ្វើស៊ីផ្លូវអារម្មណ៍ឯងមិនខាន!ទុកវាអោយយើងចាត់ការយើងមិនជឿថាវាព្រមងាប់ក្នុងឡាននឹងទេ!》
《ឯងតាំងសតិបន្តិចទៅ វាចង់ពង្វក់ឯងប៉ុណ្ណោះ!》
"ខ្ញុំក៏គិតដូចលោកជុងហ្គុកដែរចៅហ្វាយ ស៊ុងកាងវាមានល្បិចច្រើនណាស់ចៅហ្វាយកុំងាយចាញ់បោកវា"យ៉ុនហ្គីស្ងាត់មួយសន្ទុះ ពិតមែនហើយឬមួយមកពីនាយចិត្តទន់ពេក?ព្រោះតាំងតែពីមានជីមីនមកគេប្រើអារម្មណ៍ស្រលាញ់ច្រើនហេតុនេះទើបគេដូចជាចង់បាក់ស្បាតចំពោះហេតុការណ៍មុននេះទាំងដែលនាយជាមនុស្សរឹងមាំ។
《ស្តាប់យើងអោយច្បាស់ ចាំយើងទៅដល់ពួកយើងគិតគ្នាតែពេលនេះបណ្តោយអោយគ្រប់យ៉ាងវារលូនតាមផែនការវាសិនទៅចាំមើលតែរឿងស្ងប់ វាឃើញឯងកើតទុក្ខនោះវានឹងមានផែនការបំបាក់ស្មារតីឯបន្តហើយ》
"ឯងមកដល់ម៉ោងប៉ុន្មាន?"គ្រាន់តែយ៉ុនហ្គីតបទាំងកូនចៅនិងជុងហ្គុកញញឹមឡើងមកព្រោះតាមស្តាប់សំឡេងច្បាស់ណាស់គឺឃោរឃៅ។
《ម៉ោង7យប់នេះ!ឯងប្រយ័ត្នផង ជុំវិញឯងប្រហែលជាមានគ្នាវាបង្កប់មើលរាល់សកម្មភាពឯងដូច្នេះធ្វើជាសោកសៅរហូតទាល់តែចាត់ការរួចរាល់យើងនឹងអោយហាវតឺស៊ើបជីកឫសវាឯងកុំភ័យ》
"បើមនុស្សរបស់យើងបាត់បង់ជីវិតមែន ស៊ុងកាងទុកអោយយើងចាត់ការ"
《ហ្ហឹស!យើងរងចាំឯងឈរលើផ្លូវជាមួយយើងជានិច្ចអាសម្លាញ់》
ក្រោយពីបញ្ចប់ការសន្ទនាតាមទូរស័ព្ទយ៉ុនហ្គីក៏បន្តធ្វើតាមសម្តីជុងហ្គុកហើយវាក៏ពិតមែន នាយសង្កេតឃើញមនុស្សប្លែកមុខមុននឹងប៉ូលីសចូលឆែករកមើលបែរជាគ្មានសាកសពធ្វើអោយគ្រប់គ្នា ខ្លះឆ្ងល់ ខ្លះយំសោកអាណិតព្រោះគិតថាសាកសពឆេះអស់ប៉ុន្តែយ៉ុនហ្គីបែរជាញញឹមចុងមាត់ វាពិតដូចជាសម្តីជុងហ្គុកមែនថាស៊ុងកាងវាមានចេតនាបំបាក់ស្មារតីនាយ វាមិនអាចឆេះអស់ឡើយសាកសពមនុស្សទោះភ្លើងខ្លាំងក៏ដោយ។
"លោកមីន ពួកយើងរកឃើញឆ្អឹងនឹងក្រណាត់ដែលឆេះនេះរួមទាំងទូរស័ព្ទជារបស់ជនរងគ្រោះ"ប៉ូលីសរកឃើញគ្រាន់តែបង្ហាញតែគាត់ទុកសិនព្រោះត្រូវដំណើរការក្តីនៃការស្លាប់មនុស្សក្នុងឡាននេះ។
"សូមលោកប៉ូលីសជួយចាត់ការផង ចៅហ្វាយខ្ញុំគាត់នៅមិនទាន់ទទួលយកបានសុំទោសផង"
"មិនអីទេចូលរួមរំលែកទុក្ខផង"ឮថាជាប្រពន្ធរបស់គេមើលទៅប្រហែលឈឺចាប់ខ្លាំង មនុស្សមានអំណាចដូចនាយបែរជាជួបរឿងបែបនេះមើលទៅសត្រូវនាយមិនអន់ទេហ៊ានដល់ថ្នាក់សម្លាប់ប្រពន្ធគេ។

YOU ARE READING
???????????? Billionaire???( Completed?? )
Romance???????????????????????????????????!! Yoonmin BL Yoongi Top By:Jack 20/12/23