យ៉ុនហ្គីថើបក្រញិចទាល់តែបបូរមាត់នាយតូចច្អាបឈាមទើបព្រមដកអោយជីមីនយំងាកមុខចេញទើបយ៉ុនហ្គីបានតែខាំមាត់ទាញខ្សែក្រវ៉ាត់ពាក់អោយរួចទើបចេញទៅ។តាមផ្លូវជីមីនតែងលួចដៀងមើលរបួសរបស់នាយដែលគេបានចាក់ លួចខាំមាត់តិចៗមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួនសោះក្រែងពួកគេមិនធ្លាប់ស្គាល់គ្នាហើយជាសត្រូវប្តី ចុះហេតុអីគេទៅមានអារម្មណ៍បែបនេះជាមួយនាយ?តើគេកំពុងមានអារម្មណ៍ថាកំពុងក្បត់ប្តីខ្លួនឯងឬ?តែថាអារម្មណ៍ដែលគេនៅជាមួយនាយវាកក់ក្តៅហើយសុវត្ថិភាពជាងនៅជាមួយស៊ុងកាងទៀតតើមានរឿងអី?ជីមីនគ្រវីក្បាលព្រិចភ្នែកញាប់ៗព្រោះខ្លាចថាខ្លួនឯងត្រូវនាយពង្វក់ដូចស៊ុងកាងបានប្រាប់។ យ៉ុនហ្គីបើកឡាននាំជីមីនមកខុនដូរជំនួសអោយទៅភូមិគ្រឹះព្រោះមិនទាន់ចង់អោយអ្នកផ្ទះឃើញនោះទេខ្លាចមានរឿងច្របូកច្របល់ណាមួយជីមីនមើលទៅដូចជាមិនស្គាល់នាយ មិនមែនសម្តែងព្រោះបើជួបនាយ ជីមីនច្បាស់ជារត់មកអោបនិងសុំជំនួយមិនខានណាមួយខានជួបគ្នាយូរដែរហើយ ច្បាស់ជាមានរឿងអីកើតឡើងចំពោះគេមិនខាន នាយត្រូវដឹងអោយច្បាស់សិនសឹមនាំគេទៅផ្ទះជួបគ្រួសារវិញ។"ចុះមក"មកដល់ខុនដូយ៉ុនហ្គី ចុះពីឡានតែជីមីនមិនព្រមចុះនៅអង្គុយអោបដៃនៅលើឡានធ្វើមិនដឹង ទើបយ៉ុនហ្គីដើរមកឡានម្ខាងទៀតមុននឹងបើកទ្វារប្រាប់អោយគេចុះប៉ុន្តែជីមីននៅតែអោបដៃថែមទាំងងាកមុខទៅម្ខាងទៀត។យ៉ុនហ្គីខាំធ្មេញបន្តិចមុននឹងអោនចូលទៅទាញខ្សែក្រវ៉ាត់ចេញមុននឹងលើកបីគេចេញមក។
"ចង់ធ្វើអីដាក់ខ្ញុំចុះ!!!"ជីមីនរើវាយយ៉ុនហ្គីគ្មានដកដៃ វាយផងស្រែកទាំងបិទភ្នែកផង តែទោះស្រែកដល់យំខ្លួនឯងទៀតក៏យ៉ុនហ្គីនៅមុខមាំមិនដាក់គេចុះដដែល។
"ស៊ុងកាងជួយអូនផងហឺៗៗ អាមនុស្សអាក្រក់ដាក់យើងចុះអ្ហាយ!!!"ជីមីនស្រែកទាល់តែដល់បន្ទប់តែអ្វីដែលធ្វើយ៉ុនហ្គីកាន់តែខឹងគឺជីមីនហៅតែឈ្មោះស៊ុងកាងមិនឈប់នាយស្រកៀរត្រចៀកចង់តែសម្លាប់អាចង្រៃនោះទេ តើវាបានធ្វើអីលើប្រពន្ធនាយមិចក៏គេទៅជាបែបនេះ?!

YOU ARE READING
???????????? Billionaire???( Completed?? )
Romance???????????????????????????????????!! Yoonmin BL Yoongi Top By:Jack 20/12/23