លោកស្រីអ៊ូលហ៊ីសើចបន្តិចទើបមកដឹកដៃគេទៅផ្ទះបាយដើម្បីធ្វើម្ហូបកុំអោយគេនៅអៀននឹងអ្នកគ្រប់គ្នាទៀត។"កូនចេះធ្វើអ្វីខ្លះ?"មកដល់គាត់ក៏សួរនាំឮមកថាធ្លាប់ធ្វើការងារមិនដឹងថាគេចេះធ្វើអ្វីខ្លះ គាត់ចង់បង្រៀនគេធ្វើម្ហូបដែលយុនហ្គីចូលចិត្តប៉ុន្មានមុខ។
"អ្វីក៏កូនអាចធ្វើបានអ្នកម៉ាក់ចង់ពិសារអ្វីដែរ?"
"កូនពិតជាអាចធ្វើបានមែនឬ?"
"បាទ"លោកស្រីអ៊ូលហ៊ីញញឹមបន្តិចទើបប្រាប់ពីម្ហូបដែលគាត់ចូលចិត្តអោយនាយតូចសាកធ្វើមួយមុខសិន។
គ្រាន់តែការរៀបចំនិងការធ្វើរបស់គេធ្វើអោយគាត់និងម៉ែដោះមិនសរសើរមិនបានគេជាក្មេងប្រុសមែនឬអត់នេះ?
បន្ទាប់ពីចម្អិនរួចគេក៏ដួសដាក់ចានអោយគាត់បានភ្លក្សសូម្បីតាមការរៀបចំចានរបស់គេក៏មើលទៅល្អដែរ។"ឆ្ងាញ់ណាស់"លោកស្រីអ៊ូលហ៊ីភ្លក្សមួយម៉ាត់បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលវាមានរស់ជាតិឆ្ងាញ់ដូចញាំនៅហាងយ៉ាងចឹងគាត់ស្ទើរតែមិនជឿ។នាយតូចក៏មិនភ្លេចដួសអោយម៉ែដោះភ្លក្សដូចគ្នាឃើញថាគាត់លើកមេដៃអោយគេថែមទៀតពិតជាសប្បាយចិត្តណាស់។
"កូនចេះធ្វើវាមកពីណា?"
"កូនចេះធ្វើព្រោះកូនធ្លាប់ធ្វើការងារជាអ្នករត់តុហាន់បន្លែហើយក៏ជាអ្នកធ្វើម្ហូបម្នាក់ដែរ កូនចេះច្រើនគួរសមព្រោះ
កូនធ្លាប់ធ្វើការងារច្រើន"នាយតូចរៀបរាប់ទាំងញញឹមស្រស់ត្បិតគេមិនចេះលាក់លៀម។"កូនពូកែណាស់"គាត់អង្អែលក្បាលសរសើរព្រោះបើទោះបីជាគេឈប់រៀនត្រឹមថ្នាក់ទាបប៉ុន្តែការងារអ្វីក៏គេអាចធ្វើបាបអ្វីដែលគាត់អាណិតនោះគឺមិនគួរណាឪពុកម្តាយគេបោះបង់ក្មេងដែលស្លូតបូតគួរអោយស្រលាញ់នេះចោលទាល់តែសោះពិតជាគ្មានមនសិកាពិតមែន។
"ម៉ាក់គិតថាម្ហូបទីនេះកូនចេះច្រើនដូច្នេះម៉ាក់បង្រៀនកូនធ្វើម្ហូបអឺរ៉ុបប៉ុន្មានមុខចុះ"
"អរគុណអ្នកម៉ាក់"នាយតូចនិយាយទាំងសប្បាយចិត្តពេលឮថាគាត់នឹងបង្រៀនគេ។

YOU ARE READING
???????????? Billionaire???( Completed?? )
Romance???????????????????????????????????!! Yoonmin BL Yoongi Top By:Jack 20/12/23