យ៉ុនហ្គីនិយាយទាំងសម្លឹងមុខនាយតូចអង្អែលថ្ពាល់គេថ្នមៗក្នុងចិត្តសែនស្រលាញ់ក្មេងចំពោះមុខជាខ្លាំងមិនធ្លាប់គិតថានាយអាចនឹងស្រលាញ់ថ្នាក់ថ្នមនរណាបែបនេះពីមុនមក។"ជុប"នាយអោនថើបបូរមាត់គេមួយខ្សឺតទាំងញញឹមជាប់មិនរលុបគ្រាន់តែនាយគ្រាន់តែសម្លឹងមុខគេក៏អាចញញឹមចេញបានទាំងដែលនាយសូវញញឹមទាល់តែសោះតាំងពីគ្រួសារនាយបែកបាក់មក។នាយអោបគេជាប់ក្នុងរង្វង់ដៃគេងញញឹមអោយអ្នកខាងនោះគេងបានគ្រប់គ្រាន់ព្រោះតែគេមិនសូវជាស្រួលខ្លួនប៉ុន្មានទេតាំងពីម្សិលមិញតែមកពីគេទាល់ទាញខ្លាំងពេកកុំអីក៏មិនធ្វើបាបដល់ថ្នាក់នឹងដែរ។
"បងមិនទៅធ្វើការទេហ្ហេស?"នាយតូចសួរទាំងភ្នែកនៅបិទនៅឡើយគេដឹងថាខ្លួនកំពុងតែគេងកើយទ្រូងនាយទើបសួរទាំងមិនទាន់អស់ងងុយ។
"បងមិចនឹងអាចទុកអូនអោយគេងម្នាក់ឯងនោះ?អូនយ៉ាងមិចហើយ?មានមិនស្រួលខ្លួនត្រង់ណាដែរទេ?ឈឺត្រង់ណាប្រាប់បង"នាយក្រសោបថ្ពាល់គេសួរថ្នមៗទាំងដែលអ្នកខាងនោះព្យាយាមបើកភ្នែកតិចៗមើលទៅទាំងញញឹមពេលឮភាសាបារម្ភរបស់នាយ។នាយមិចនឹងអាចបណ្តោយទៅបើគេឈឺហើយក្រោកមិនរួចដោយសារតែនាយតើអោយនាយមានអារម្មណ៍ឯណាធ្វើការ។
"អូនមិនអីទេគ្រាន់តែនៅឈឺក្បាលតិចតួច"
"មិនអីយ៉ាងមិច?អូនថាឈឺក្បាលតាំងពីក្រោកពីសន្លប់នៅថាតិចតួចទៀតម៉ោះក្រោកងូតទឹកចាំបងនាំអូនទៅពេទ្យ"ថាមិច?នាំគេទៅពេទ្យមែនទេ?គ្រាន់តែនៅឈឺក្បាលតិចសោះនាយទារចង់ទៅពេទ្យ?បើដឹងចឹងមិនប្រាប់ល្អជាងដឹងថាគេខ្លាចអ្វីជាងគេទេ?គឺមន្ទីរពេទ្យនឹងឯងខ្លាចតាំងពីតូចមកម៉្លេះ។
"អូនមិនអីទេលេបថ្នាំបន្តិចបាត់ហើយ"គេនៅរអ៊ូរងូវៗជាមួយនាយតាំងពីចូលងូតទឹករហូតដល់ចេញមកវិញក៏គេនៅតែនិយាយបញ្ចុះបញ្ចូលនាយដើម្បីកុំអោយនាំគេទៅមន្ទីរពេទ្យដែរតែនាយមិនខ្វល់ធ្វើដូចស្តាប់មិនឮ។
"បងចង់អោយច្បាស់ថាអូនពិតជាមិនអីពិតមែន"នាយគ្រាន់តែបារម្ភខ្លាចថាមានអ្វីប៉ះពាល់ដល់សុខភាពគេឬអត់តែប៉ុន្នឹងមិនបានទៅអោយពេទ្យពិនិត្យអីច្រើនទេគេក៏ហួងហែងដែរ។

YOU ARE READING
???????????? Billionaire???( Completed?? )
Romance???????????????????????????????????!! Yoonmin BL Yoongi Top By:Jack 20/12/23