抖阴社区

Ep21:???????????????????!

Start from the beginning
                                    

ក្រោយពីសប្បាយចិត្តរួចលោកស្រីអ៊ូលហ៊ីក៏បាននាំគេមកផ្សារទិញគ្រឿងខ្លះដោយសារនៅផ្ទះមិនមានភាគច្រើនមានតេគ្រឿងបន្លែសម្រាប់ធ្វើម្ហូបនៅទីនេះមិនសូវមានគ្រឿងដែលត្រូវនឹងម្ហូបគាត់បង្រៀនទេទើបគាត់នាំនាយតូចនិងម៉ែដោះមកផ្សារ។

"ទិញគ្រប់អស់ហើយមែនទេ?"មកដល់គាត់ក៏បានអោយក្រដាសទៅអ្នកទាំងពីរដើម្បីរកទិញពេលរួចក៏មកជុំគ្នាសរុបគ្រឿងថាទិញគ្រប់អស់ឬនៅ។

"គ្រប់ហើយលោកស្រី"ម៉ែដោះហុចគ្រឿងអោយគាត់ព្រមជាមួយជីមីនដូចគ្នាទើបអោយគេគិតលុយ។

"កូនចង់ទិញអ្វីផ្សេងទេ?"

"អត់មានទេ"នាយតូចញញឹមតប គេមិនដឹងទិញអ្វីទេណាមួយរបស់ទីនេះថ្លៃៗសឹងអីកុំទិញច្រើននាំអស់លុយគេស្តាយលុយណាស់។

"បើកូនមិនទិញចាំម៉ាក់ទិញអោយ"គាត់ចង់ទិញអ្វីជាកាដូអោយគេខ្លះព្រោះមកមិនបានទិញអ្វីមកផ្ញើរបើទោះជានាយតូចហាមឃាត់យ៉ាងណាក៏គាត់នៅតែចង់ទិញអោយ ទាំងម៉ាក់ទាំងកូនដូចគ្នាណាស់។

"ម៉ាក់កូនថាប្រញាប់ទៅធ្វើអាហារវិញ"នាយតូចធ្វើជានិយាយដើម្បីអោយគាត់ទៅវិញមិនបាច់ទិញអ្វីអោយគេទេតែគាត់ធ្វើជាមិនខ្វល់ហើយកាន់ដៃគេចូលហាងពេជ្រធ្វើមិនដឹង។

"កូនស្រលាញ់មួយណាប្រាប់ម៉ាក់មកកុំក្រែងចិត្តហើយក៏ហាមប្រកែកវាជាកាដូម៉ាក់ទិញអោយកូន"

"គឺកូន"គេមិនដឹងថាគួររើសមួយណាពិតមែនព្រោះគេមិនដែលចេះមើលហើយស្រលាញ់ពពួករបស់មានតម្លៃបែបនឹងទេ។

"ម៉ាក់ថាខ្សែកនេះសមនឹងកូនណាស់ទុកពាក់ចូលរួមពិធីធំៗជាកូនយ៉ុន"គាត់លើកមកដាក់នឹងកនាយតូចរួចក៏ញញឹមសរសើររួចក៏រើសបន្តបន្ទាប់ទាល់តែបានខ្សែកមួយនាឡិកាមួយទើបឈប់ នេះបើកុំតែនាយតូចថាពេញចិត្តតែពីរកុំអីគាត់យកអោយបួនដប់ខ្សែឯណោះព្រោះតែគាត់លោកគេមួយណាក៏ថាសមៗអោយអ្នកលក់ញញឹមខ្ជិបតែចុងក្រោយនាយតូចក៏យកតែពីរហើយនាំគាត់ចេញមកតែម្តង។

"អ៊ូលហ៊ី?!!"ដើរចេញពីហាងពេជ្របានបន្តិចអ្វីដែលមិននឹកស្មានក៏បានកើតឡើងធ្វើអោយអ្នកដែលឈប់ឈរសម្លឹងមុខគ្នាមិនដាក់។

???????????? Billionaire???( Completed?? )Where stories live. Discover now