៚ផ្ដើមរឿង៚//Phuwin pov//
ថ្ងៃនេះ ផ្ទៃមេឃពិតជាស្រស់ស្អាតពិតមែន ខ្ញុំពិតជាចូលចិត្តពេលព្រឹកថ្ងៃនេះណាស់ បែរខ្លួនតែបន្តិចខ្ញុំក៏ប្រទាក់ភ្នែកជាមួយមនុស្សប្រុសសង្ហាម្នាក់កំពុងតែគេងអោបខ្ញុំគាត់គឺជាមិត្តប្រុសរបស់ខ្ញុំ។ ខ្ញុំញញឹមហើយក៏យកដៃរបស់ខ្ញុំទៅអង្អែលផ្ទៃមុខរបស់គាត់ថ្នមៗមុននិងហៅគាត់ដោយសម្លេងតិចៗ«Pond ក្រោកឡើងភ្លឺហើយ» ខ្ញុំអោនទៅខ្សឹបត្រចៀករបស់គាត់និងនិយាយដាស់គាត់ដោយសម្លេងស្រាលៗ
«អួយ លេងអីរបស់បងនិង» ខ្ញុំស្រែកចាចសឹងតែបែកបន្ទប់ព្រោះតែគាត់បានបើកភ្នែកឡើងហើយក៏ឡើងទ្រោបពីលើខ្ញុំ ខ្លួនខ្ញុំពេលនេះដូចជាកូនមាន់ដែលមេកំពុងតែបាំងមិនអោយត្រូវទឹកភ្លៀងយ៉ាងចឹង
«សឺតៗ Morning kiss » គាត់អោនមកថើបថ្ពាល់ខ្ញុំសងខាងនិងនិយាយពាក្យថាMorning kiss ជាមួយខ្ញុំ ខ្ញុំពិតជាអៀនណាស់ថ្ពាល់ទាំងពីឡើងក្រហម អៀនសឹងតែរុលចូលទៅក្នុងពូកទៅហើយ
«នេះថ្ពាល់ក្រហមអូនអៀនមែនទេ» គាត់នៅមានអារម្មណ៍និយាយចំអន់ខ្ញុំទៀតទាំងដែលគាត់ដឹងហើយថាខ្ញុំជាមនុស្សឆាប់អៀន ទោះជាពួកយើងទាក់ទងគ្នាមក3ឆ្នាំហើយក៏ដោយក៏ខ្ញុំនៅតែអៀនគាត់ដដែល
«អា៎ៗ បងលលេងទេតើ កុំធ្វើមុខចឹងអីណា» គាត់ប្រែទឹកមុខមកជាទន់ភ្លន់និយាយលួងលោមខ្ញុំក្រោយឃើញខ្ញុំពេបមាត់ដាក់គាត់តែថាទៅមនុស្សគាត់នេះពូកែញ៉ោះតែគាត់ក៏ពូកែលួង ញ៉ោះខ្ញុំខឹងហើយគាត់ក៏ប្រញាប់លួងមិនអោយខ្ញុំខឹងគាត់បានយូរទេ គាត់យល់ចិត្តខ្ញុំណាស់ខ្ញុំមិនដឹងថាពីរជាតិមុនពួកយើងធ្វើបុណ្យអ្វីជាមួយគ្នាខ្លះទេទើបជាតិនេះខ្ញុំមានបុរសល្អដូចជាគាត់នៅក្បែរ គាត់ស្រឡាញ់ថ្នាក់ថ្នមខ្ញុំដូចជាទារកយ៉ាងចឹង
«ពួកឯងហើយឬនៅហា ប្រញាប់ចេញមកគេគ្រប់គ្នានៅចាំ» សម្លេងរបស់មិត្តខ្ញុំបានហៅពួកខ្ញុំពីខាងក្រៅ ត្រូវហើយភ្លេចប្រាប់ពួកខ្ញុំត្រូវមកសិក្សាស្រាវជ្រាវពីផ្ទះបុរាណរបស់លោកហ្លួងរ៉ាកន ដែលជាមនុស្សដែលមានស្នាដៃខាងធ្វើសង្គ្រាមនិងពូកែខាងធ្វើជំនួញកាលពីព.ស២៤៧០ លោកហ្លួងរ៉ាកន ពីណាវ៉ាឌី សុរីបុរ៉ាត់ គឺជាមនុស្សម្នាក់ដែលមានអំណាចបន្ទាប់ពីស្ដេច លោកហ្លួងរ៉ាកនស្មោះត្រង់និងប្រទេសជាតិ លោកគឺជាអ្នកការពារទឹកដីដល់អស្ចារ្យម្នាក់ ប៉ុន្តែគាត់ពិតជាចម្លែកណាស់គាត់មានប្រពន្ធ7នាក់ តែប្រពន្ធចុងក្រោយរបស់គាត់គឺជាមនុស្សប្រុស ហើយការស្លាប់របស់គាត់គឺគាត់សម្លាប់ខ្លួនទៅតាមប្រពន្ធចុងក្រោយដែលជាមនុស្សប្រុសនោះ និយាយដល់រឿងនេះខ្ញុំពិតជាឈឺក្បាលណាស់ខ្ញុំមានអារម្មណ៍ថាខ្ញុំនិងលោកហ្លួងដូចជាមានអ្វីពាក់ព័ន្ធនិងគ្នា

YOU ARE READING
????????
Fantasy?????????????????? ??????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ??????????????????????????