抖阴社区

?????/???????????

503 55 7
                                    


ក្រោយពីដើរកម្សាន្តជាមួយនិងដាវអស់ចិត្តអស់ចង់ហើយ ភីភីមក៏បានធ្វើដំណើរត្រឡប់មកកាន់លំនៅដ្ឋានរបស់ហ្លួងរ៉ាកនវិញ មកដល់លំនៅដ្ឋានភ្លាម ឡើងមកដល់ខាងលើក៏បានប្រទាក់ជាមួយនិងហ្លួងរ៉ាកនកំពុងតែឈរផ្អែកនិងសសរផ្ទះអោបដៃសម្លឹងមកកាន់ខ្លួន

«អូនទើបមកពីណា»ហ្លួងរ៉ាកនសួរទៅកាន់ភីភីមទាំងដែលខ្លួនដឹងហើយថាគេទើបតែមកពីផ្សារ

«មកពីណាពាក់ព័ន្ធអីនិងហ្លួង»ភីភីម

«នេះបងជាស្វាមីអូនណា ពាក់ព័ន្ធមិនបានទេហេស»ហ្លួងរ៉ាកនប្រែមកជាឈរធម្មតាច្រត់ដៃទាំងសងខាងដាក់ចង្កេះហើយក៏បន្លឺឡើងទាំងហួសចិត្តក្រោយលឺសម្ដីរបស់ភីភីម

«ស្វាមីឆើស»ដើរចេញទៅបាត់ធ្វើមិនដឹង ចំណែកឯហ្លួងវិញក៏បានត្រឹមតែឆ្ងល់

«ដាវ គេញាំអីខ្លះ ម៉េចក៏លែងស្គាល់ស្វាមីខ្លួនឯងចឹង»ហ្លួងរ៉ាកនងាកទៅសួរដាវដែលកំពុងតែឈរស្រឡាំងកាំ

«គាត់ញាំអាហារទូទៅចា៎»

«អាហារទូទៅ តិចអ្នកលក់ដាក់ថ្នាំបាត់ការចងចាំអោយភរិយាយើងទេដឹង ទៅរកវង្សអោយជួយសិន»ហ្លួងរ៉ាកនប្រញាប់រត់ទៅអោយជំទាវវង្សដែលចេះវិជ្ជាពេទ្យជួយ

«វង្ស អូនជួយភីភីមផង គេទៅផ្សារញាំអីមុននេះ មកវិញក៏លែងស្គាល់យើងថាជាស្វាមី ពេលយើងប្រាប់ថាយើងជាស្វាមីគេ គេនិយាយថាស្វាមី ឆើស យើងសង្ស័យថាមានគេដាក់ថ្នាំបាត់ការចងចាំអោយភរិយាយើង»

«លោកបង អូនមិនមែនពេទ្យតែអូននៅដឹងថាភីភីមគេកើតអី ហេតុអីក៏លោកបងមិនដឹង»ជំទាវរីណាហាក់ហួសចិត្តនិងហ្លួងរ៉ាកនប្រពន្ធខឹងក៏មិនដឹង បែរជាគិតថាត្រូវថ្នាំ

«ចុះគេកើតអី»

«គេមិនមែនមិនស្គាល់លោកបងទេ តែគេនៅខឹងលោកបងនិងណា ទើបបានជាគេនិយាយបែបនេះ»ជំទាវសី

«អោយយើងធ្វើយ៉ាងម៉េចទៅ»

«លោកបងទៅលួងលោមគេទៅ»ជំទាវវ៉ាន់

«លួងលោមហេស៎ យើងមិនចេះទេ»

«មិនចេះត្រូវតែរៀនឬក៏លោកបងមិនស្រឡាញ់ភីភីមទេ»ជំទាវវង្ស

????????Where stories live. Discover now