抖阴社区

???????/??????????

168 37 12
                                    


ត្រឡប់មកកាន់ហ្លួងរ៉ាកនក្រោយពីប្រកាសប្រាប់អ្នកបម្រើនៅក្នុងផ្ទះពីឋានៈរបស់ភីភីមហើយហ្លួងក៏បនត្រឡប់មករកភីភីម

៚បន្ទប់របស់ហ្លួង៚
«មនុស្សអូននេះស្ងាត់តែពេលគេងមែន»ហ្លួងរ៉ាកនសម្លឹងមុខរបស់អ្នកដែលគេងលង់លក់នោះ រួចហើយក៏អោនទៅថើបមាត់របស់គេបន្តិចៗ មនុស្សភូវីននេះស្ងាត់តែពេលគេគេងទេ បើមិនគេងរពឹសរកតែហ្លួងចាប់មិនឈ្នះ🥲

«បងស្រឡាញ់អូនណាភីភីម ហើយបងក៏មិនព្រមអោយអ្នកណាយកអូនចេញពីបងដែរ ដរាបណាបងនៅមានជីវិតបងមិនអោយអ្នកណាធ្វើបាបអូនបាននោះទេ»ហ្លួងរ៉ាកនយកដៃទៅអង្អែលក្បាលរបស់អ្នកជាភរិយាបន្តិច ទើបដើរចេញទៅក្នុងបន្ទប់មកខាងក្រៅ ហើយក៏បានឃើញថាជំទាវទាំងប្រាំមួយកំពុងតែអង្គុយក្រងផ្កាជាមួយគ្នា

«លោកបង ថ្ងៃនេះលោកបងមិនទៅរាជវាំងទេមែនទេ»ជំទាវវណ្ណបន្លឺទៅកាន់លោកហ្លួង លោកហ្លួងក៏ក្រវីក្បាលហើយក៏ដាក់ខ្លួនអង្គុយក្បែរជំទាវវង្សទាញយកបារីដែលជំនាន់ដើមខ្សែអភិជនគេជក់ យកមកជក់បង្ហើរផ្សែងបន្តិចរួចនិយាយឡើងថា

«ពួកអូនយើងមានរឿងមួយចង់ប្រាប់ ពួកយើងកំពុងតែមានសង្គ្រាមជាមួយនិងសត្រូវម្នាក់ហើយ ហើយគោលបំណងរបស់វាគឺសម្លាប់យើងដើម្បីដណ្ដើមយកគ្រប់យ៉ាងពីយើង»ហ្លួងរ៉ាកនបន្លឺប្រាប់ភរិយាទាំងប្រាំមួយរបស់ខ្លួន ម្នាក់ៗលឺហើយតក់ស្លុតជាខ្លាំង

«វាជាអ្នកណាទៅលោកបង»ជំទាវរីណាបន្លឺសួរឡើង

«អាម្នាក់និងវាធ្លាប់ជាអ្នកបម្រើនៅគេហដ្ឋានរបស់ភីភីម ត្រូវជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ភីភីម ប៉ុន្តែពេលនេះវាត្រូវបានតែងតាំងអោយក្លាយជាចៅហ្វាយខេត្តភាគខាងលិចហើយ»

«ម៉េចនិងអាចទៅ ទាសករម្នាក់អាចក្លាយជាអ្នកគ្រប់គ្រងខេត្តមួយភាគដោយមិនចេះអ្វីទាំងអស់»ជំទាវកែវបន្លឺឡើងទាំងមិនយល់ ព្រោះតែនាយភូដុងគឺជាទាសករម៉េចក៏នៅសុខៗក្លាយទៅជាចៅហ្វាយខេត្ត

«យើងកំពុងតែស៉ើបហើយ»

«ចឹងលោកបងប្រយ័ត្នខ្លួនផង ព្រោះលោកបងក៏បានដឹងស្រាប់ហើយថាវាចង់បានជីវិតលោកបង និងចង់បានគ្រប់យ៉ាងពីលោកបង»ជំទាវសីបន្លឺឡើងទាំងបារម្ភ ព្រោះហ្លួងបាននិយាយមុននេះថាគេចង់សម្លាប់គាត់និងដណ្ដើមអ្វីៗពីគាត់

You've reached the end of published parts.

? Last updated: May 17 ?

Add this story to your Library to get notified about new parts!

????????Where stories live. Discover now