抖阴社区

???????/????????

594 54 11
                                    


៚ផ្ទះហ្លួង៚
ហ្លួងរ៉ាកនបានធ្វើដំណើរមកដល់ទីលំនៅដ្ឋានរបស់ខ្លួន ហើយក៏បានប្រទះឃើញវត្តមានរបស់ភីភីមភរិយាជាទីស្រឡាញ់កំពុងតែឈររងចាំខ្លួននៅខាងមុខផ្ទះ ហ្លួងប្រញាប់ចុះពីលើខ្នងសេះហើយក៏បានដើរសំដៅទៅរកភីភីមហើយក៏អោបក្រសោបគេដោយក្ដីនឹករលឹក

«ហ្លួងអូនចង់ដើរលេង នៅផ្ទះអផ្សុកណាស់»ភីភីមអោបហ្លួងរ៉ាកនវិញហើយក៏រអ៊ូរង៉ូវៗ ព្រោះថាគេពិតជាអផ្សុកពិតមែន ហ្លួងលឺភរិយារអ៊ូរទាំបែបនេះក៏ហាក់អស់សំណើច បង្ហាញស្នាមញញឹមឡើងមករួចក៏បានយកដៃទៅអង្អែលក្បាលរបស់ភីភីមតិចៗ

«ពួកយើងទៅបរបាញ់សត្វទៅ»ហ្លួងបន្លឺបបួលទៅកាន់ភីភីម ភីភីមលឺបែបនេះភ្លាមក៏លេចស្នាមញញឹមឡើង គេហាក់សប្បាយចិត្តរកអ្វីប្រៀបមិនបាន ព្រោះថាគេមិនដែលបរបាញ់សត្វពីមុនមកនោះទេ

«ល្អៗ ចឹងពួកយើងទៅៗ»ភីភីមប្រញាប់អូសដៃរបស់ហ្លួងដើរទៅរកសេះហើយគេក៏បានឡើងទៅលើខ្នងសេះមុនហ្លួងរ៉ាកនបាត់ដែលជាហេតុធ្វើអោយហ្លួងរ៉ាកនចាប់ផ្ដើមឆ្ងល់ តែហ្លួងក៏បានឡើងទៅជិះលើខ្នងសេះពីក្រោយភីភីម

«ហ្លួង ហេតុអីក៏មកជិះជាមួយអូន សេះមួយទៀតម៉េចក៏មិនជិះ»

«អូនជាភរិយាបងណា អ្នកណាអនុញ្ញាតអោយភរិយារបស់ហ្លួងជិះសេះនោះ»ហ្លួងថាហើយគាត់ក៏បានបោលសេះចេញទៅដោយមានជំនិតរបស់គាត់ម្នាក់ជិះសេះតាមពីក្រោយ ត្រូវហើយសម័យនេះប្រពន្ធរបស់អ្នកមានឋានៈគឺគេមិនអនុញ្ញាតអោយជិះសេះតែម្នាក់ឯងនោះទេ អាចនិយាយបានថាខាតលក្ខណ៍អីចឹងទៅ ចំណែកឯកាវីនយើងវិញគឺថាគេមិនសុខចិត្តនោះទេ ព្រោះគេចង់ជិះសេះ គេចង់បង្ហោះសេះអោយប្ដីរបស់គេមើល

«ហ្លួងដល់ក្នុងព្រៃអូនសុំជិះតែម្នាក់ឯងបានទេ»ភីភីមងាយទៅអង្វរហ្លួងដោយប្រើក្រខ្សែភ្នែកយ៉ាងស្រទន់អង្វរទៅកាន់ហ្លួងរ៉ាកន

«ភីម រឿងផ្សេងបងអាចព្រមតាមសំណើររបស់អូនតែរឿងជិះសេះនេះមួយគឺបងមិនអនុញ្ញាត»ហ្លួងរ៉ាកនបដិសេធភ្លាមៗដែលជាហេតុធ្វើអោយភីភីមនេះចាប់ផ្ដើមអន់ចិត្តអន់ថ្លើម គេលែងនិយាយរកហ្លួងបន្ត ហើយទាំងពីរនាក់ក៏បន្តដំណើរទៅកាន់ព្រៃ

????????Where stories live. Discover now