«ការពិតទៅឈ្មោះពិតរបស់ខ្ញុំគឺជាPhuwin ខ្ញុំជាមនុស្សនៅសម័យ2024 ហើយក៏ជានិសិត្សដែលស្រាវជ្រាវពីប្រវិត្តសាស្រ្ដដែរ ថ្ងៃមួយពេលដែលខ្ញុំកំពុងតែដើរមើលផ្ទះរបស់ហ្លួងជាមួយនិងមិត្តផ្សេងៗ នៅសុខៗខ្ញុំក៏សន្លប់ហើយពេលដឹងខ្លួនមកវិញខ្ញុំក៏នៅទីនេះដែលជាភីភីម»Phuwinបកស្រាយប្រាប់ហ្លួងរ៉ាកនពីរឿងគ្រប់យ៉ាង«ចុះម្នាក់Pondនោះ»ហ្លួងរ៉ាកនមិនបានឆ្ងល់ពីប្រវិត្តរបស់ភូវីនទេផ្ទុយទៅវិញគាត់បែរជាឆ្ងល់រឿងPondទៅវិញ
«Pondគេជាមនុស្សដែលខ្ញុំស្រឡាញ់ ហើយគេក៏ស្រឡាញ់ខ្ញុំដែរ ពួកយើងស្រឡាញ់គ្នាយូរមកហើយ»Phuwin បន្លឺទៅកាន់ហ្លួងរ៉ាកនដែលចម្លើយនេះធ្វើអោយហ្លួងរ៉ាកនទម្លាក់ទឹកមុខចុះ
«គេប្រាកដជាសង្ហានិងល្អគ្រប់យ៉ាងហើយត្រូវទេ ទើបអូនស្រឡាញ់គេដល់ថ្នាក់នេះ»ហ្លួងរ៉ាកន
«ត្រូវហើយគាត់សង្ហាណាស់ គាត់មើលថែខ្ញុំបានល្អគ្រប់យ៉ាង ជីវិតខ្ញុំពេលនៅក្បែរគាត់ប្រៀបដូចជាព្រះអង្គម្ចាស់តូចយ៉ាងចឹង ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ដល់ថ្នាក់សូមអោយជាតិក្រោយខ្ញុំជាគូរនិងគាត់គ្រប់ៗជាតិ»Phuwinបន្លឺឡើងទាំងនឹកគិតទៅដល់Pondមនុស្សដែរខ្លួនស្រឡាញ់ ទង្វើនិងកាយវិការរបស់នាយទាំងប៉ុន្មានគឺលោតឡើងពេញខួរក្បាលរបស់Phuwinតែម្ដង
«អូនចង់ត្រឡប់ទៅរកគេវិញទេ»ហ្លួងរ៉ាកន
«ចង់ណាស់ តែខ្ញុំត្រូវមានកិច្ចការមកកែប្រែរឿងម្យ៉ាងនៅអតីតជាតិដើម្បីអោយបំណងដែលខ្ញុំប៉ងអោយបានជួបគាត់គ្រប់ៗជាតិនោះក្លាយជាការពិត»Phuwin
«ហ្លួងកំពុងតែអន់ចិត្តមែនទេ»Phuwinក្រឡែកទៅឃើញថាហ្លួងរ៉ាកនចាប់ផ្ដើមមុខស្រពោនក៏ដឹងភ្លាមថាប្រុសម្នាក់នេះប្រាកដជាអន់ចិត្តជាមិនខាន
«យើងមិនបានអន់ចិត្ត យើងគ្រាន់តែច្រណែនប្រុសម្នាក់នោះដែលបានបេះដូងរបស់អូន»ហ្លួងរ៉ាកន
«ហ្លួងប្រាប់អោយត្រង់ចុះណា មុខរបស់ហ្លួងនិងPondគឺគ្មានអ្វីខុសគ្នានោះទេ ដូចគ្នាគ្រប់យ៉ាងតែម្ដងមិនថាច្រមុះ បបូរមាត់ឬក៏រាងកាយនោះទេ ហ្លួងនិងPondគឺដូចគ្នាគ្រប់យ៉ាង»Phuwinបន្លឺប្រាប់ការពិតទៅដល់ហ្លួងរ៉ាកនដែលធ្វើអោយគាត់ភាំងនេះមានមនុស្សដូចគ្នាខ្លាំងដល់ថ្នាក់និងផងហេស

YOU ARE READING
????????
Fantasy?????????????????? ??????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ??????????????????????????