抖阴社区

????/??????

702 59 17
                                    

«ហ្លួងដាក់ខ្ញុំចុះ» ខ្ញុំព្យាយាមរើសចេញពីរង្វង់ដៃរបស់គាត់តែដៃរបស់គាត់ពិតជារឹងណាស់ វាធ្វើអោយខ្ញុំពិបាកក្ន៧ងការរើរចេញពីរង្វង់ដៃរបស់គាត់

«នៅអោយស្ងៀមមិនចឹងយើងទម្លាក់អូនចុះមិនខាន» គាត់និយាយមកកាន់ខ្ញុំដោយទឹកមុខស្មើហាក់ដូចជាកំពុងតែខឹងរឿងអ្វីម្យ៉ាងយ៉ាងចឹង ខ្ញុំក៏សម្រេចចិត្តថានៅស្ងៀមមិនរើរបន្តព្រោះខ្លាចគេធ្វើដូចមាត់ទម្លាក់ខ្ញុំចុះពិតមែន

មកដល់រទេះគាត់ដាក់ខ្ញុំចូលរទេះហើយក៏អោយអ្នកបររទេះចេញរទេះទៅមិនចាំអ្នកបម្រើរបស់ខ្ញុំនិងភរិយាទាំងប្រាំមួយរបស់គាត់ទេ នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញខ្ញុំសង្កេតឃើញទឹកមុខរបស់គាត់ហាក់មិននិយាយស្ដីគិតតែចងចិញ្ចើម Angry bird នៅនិងហើយ

«ហ្លួងកើតអី»ដោយវាទើសភ្នែកពេកខ្ញុំក៏ដាច់ចិត្តសួរគាត់ទៅថាគាត់កើតអី ហេតុអីមកអង្គុយពាក់មុខយក្សក្បែរខ្ញុំនិង

«អូនទៅស្និតស្នាលនិងអាបារាំងនោះធ្វើអី» ខ្ញុំលឺគាត់និយាយហើយចង់តែទម្លាក់ខ្លួនចុះពីលើរទេះអោយសន្លប់បាត់ការចងចាំទេ

«ដែលហ្លួងអូសដៃខ្ញុំមក ហើយក៏ចាប់បីខ្ញុំមកក្រវែងចោលក្នុងរទេះនេះដោយសាររឿងនិងទេហ៎» ខ្ញុំហាក់ហួសចិត្ត ទាញដៃខ្ញុំសឹងតែដាច់ជាពីរចឹងហើយនៅឆ្លៀតមកលើកមនុស្សបីកណ្ដាលមុខគេឯង ហើយរកគំរាមទម្លាក់ទៀត ព្រោះតែអ្វី ដោយសារតែស្និតស្នាលនិងMark

«អីយ៉ា នេះហ្លួងហួងហែងខ្ញុំមែនទេ»នៅសុខៗខ្ញុំក៏ស្រាប់តែចាប់អារម្មណ៍ថាចរិករបស់គាត់នេះ អការៈមុននេះគឺដូចជាពេលដែលមិត្តប្រុសរបស់ខ្ញុំប្រច័ណ្ឌខ្ញុំណាស់ ឬមួយគាត់ប្រច័ណ្ឌខ្ញុំ

«យើងជាស្វាមីអូនបើមិនអោយយើងហួងហែងអូន អូនចង់អោយយើងទៅហួងហែងអ្នកណា» ខ្ញុំលឺគាត់និយាយបែបនេះហើយក៏មានអារម្មណ៍ថារំភើបប្លែកព្រោះថាPondពេលដែលគាត់ប្រច័ណ្ឌខ្ញុំគាត់មិនដែលឆ្លើយថាគាត់ប្រច័ណ្ឌទេ តែហ្លួងរ៉ាកនម្នាក់នេះមាត់ត្រង់ល្អណាស់

«យ៉ាងម៉េចប្រាប់យើងបានហើយឬនៅថាអូននិងអាបារាំងម្នាក់នោះមានរឿងអី ស្គាល់គ្នាពីពេលណា ម៉េចក៏ស្និតស្នាលម្ល៉េះ»

????????Where stories live. Discover now