抖阴社区

????/????????????????

606 55 19
                                    


៚កាត់មកកាន់ហ្លួង៚
ហ្លួងត្រូវបានភីភីមអូសមកកាន់ស្រះទឹកមកដល់ភ្លាម ហ្លួងរ៉ាកនក៏ងាកទៅរកភីភីមបំណងប្រុងនិងរកថើបភីភីមព្រោះគិតថាគេនិងជួយខ្លួនដោយវិធីបង្កើតភ្លើងស្នេហ៍ជាមួយគ្នាតែការពិតមិនដូចការគិត

៚ព្រូង៚
ភីភីមធាក់ហ្លួងមួយជើងធ្លាក់ចូលទៅក្នុងស្រះ ដែលជាហេតុធ្វើអោយហ្លួងអស់វាចាជាខ្លាំង

«លេងអីរបស់អូននិង»ហ្លួងងើបឡើងសួរទៅកាន់ប្រពន្ធសំណប់ចិត្តទាំងហួសចិត្ត

«ក៏បន្សាបជាតិថ្នាំនោះអី»ភីភីមបន្លឺឡើងទាំងចងចិញ្ជើម គេខំជួយហើយសួរគេទៀត

«បន្សាបបែបនេះហេស៎»ហ្លួងរ៉ាកន

«បាទ ក៏បន្សាបបែបនេះឯង ព្រោះថាទឹកវាអាចធ្វើអោយថ្នាំតណ្ហាក្នុងខ្លួនហ្លួងសាប»ភីភីមនិយាយទៅនាយតាមដែលខ្លួនបានដឹងកន្លងមក តែត្រូវថ្នាំតណ្ហាគឺគេយកទឹកមកលុបមុខលុបមាត់ដើម្បីអោយសាប

«អូនបំបាក់ក្ដីសង្ឃឹមបងណាស់ដឹងទេ»ហ្លួងរ៉ាកនដើរចេញពីស្រះឡើងមករកភីភីម ភីភីមលឺគាត់និយាយចឹងគេក៏ចងចិញ្ជើមម្ដងទៀត

«ក្ដីសង្ឃឹមអី»ភីភីមសួរទាំងឆ្ងល់ទៅកាន់ហ្លួង ឯហ្លួងវិញក៏បានត្រឹមហួចចិត្តយកដៃមកញីទងត្រចៀករបស់ខ្លួន

«តោះ ត្រឡប់ទៅវិញ អូននេះចំជាមិនដឹងអីមែន»ហ្លួងរ៉ាកនចាប់កាន់ដៃរបស់ភីភីមហើយក៏អូសត្រឡប់ទៅផ្ទះវិញ

«លោកបងហេតុអីក៏ទទឹកចឹង»ជំទាវវ៉ាន់និងជំទាវប្រាំនាក់ផ្សេងទៀតប្រញាប់ដើរមកសួរហ្លួង ព្រោះឃើញថាខ្លួនទទឹកចូក ហ្លួងរ៉ាកនមិនបានតបតែគាត់ងាកមកមើលមុខរបស់ភីភីម

«គឺថាខ្ញុំធាក់គាត់ទម្លាក់ទឹកដើម្បីអោយសាបជាតិថ្នាំ»ភីភីមបន្ទាប់ពីឃើញមនុស្សគ្រប់គ្នាសម្លឹងមកខ្លួនគេក៏បន្លឺឡើងទាំងញញឹមមិនសម

«ភីម បងសរសើរអ្នកអូនណាដែលដឹងថាទឹកបន្សាបជាតិថ្នាំបាន តែយ៉ាងណាយកតែមួយផ្ទិលមកជះដាក់ហ្លួងក៏សាបដែរ មិនបាច់ដល់ថ្នាក់ធាក់ទម្លាក់ទឹកចឹងទេ»ជំទាវវង្សបន្លឺឡើងប្រាប់ទៅកាន់ភីភីមតែក៏លួចអស់សំណើចដែរក្រោយលឺថាភីភីមធាក់ហ្លួង ព្រោះតាំងពីដើមមកគ្មានអ្នកណាហ៊ានធាក់ហ្លួងទេកុំថាឡើយធាក់ហៅឈ្មោះពេញមិនទាំងហ៊ានផង

????????Where stories live. Discover now