៚ពេលព្រឹក៚
ភីភីមបើកភ្នែកឡើងម្ដងបន្តិចៗ ព្រោះថាគេសន្លប់មួយថ្ងៃហើយ ចឹងហើយងើបមកវាក៏ធ្វើអោយគេឈឺក្បាលបន្តិច ភីភីមក្រោកអង្គុយក្រឡែកចុះក្រឡែកឡើងក៏ប្រទាក់ភ្នែកជាមួយនិងហ្លួងរ៉ាកនដែលកំពុងតែគេងនៅក្បែរគ្រែរបស់គេ«ហ្លួង»ភីភីមយកដៃរបស់គេទៅចុចចុងច្រមុះរបស់ហ្លួងរ៉ាកនបន្តិច និងឧទានហៅហ្លួងដោយសម្លេងស្រទន់ដែលវាបណ្ដាលអោយហ្លួងរ៉ាកនចាប់ផ្ដើមភ្ញាក់ពីដំណេក
«វីន អូនមិនអីទេហេស៎»ហ្លួងរ៉ាកនប្រាប់ក្រោកមកអង្គុយលើគ្រែក្បែរភីភីមបន្លឺសួរទាំងបារម្ភ ហ្លួងចាប់ដៃរបស់ភីភីមមកកាន់ហើយក៏អង្អែលថ្នមៗ
«អូនមិនអីទេ ហើយចុះឯណាអ៉ីងនោះ»ភីភីមញញឹមស្រាលៗហើយក៏ក្រវីក្បាលបញ្ជាក់ថាខ្លួនមិនអី ការសម្ដែងរបស់ភីភីមដែលជាភូវីនក៏បានចាប់ផ្ដើមគេចាប់ផ្ដើមបញ្ជេញទឹកមុខបារម្ភហើយក៏សួររកអ៉ីង
«បងបានអោយគេវាយនាងហើយយកទៅចងនាងនៅកណ្ដាលបឹងហើយ អូនកុំទៅខ្វល់និងនាងអី ញាំបបរទេបងអោយគេធ្វើអោយ»ហ្លួងរ៉ាកន
«ហ្លួងមិនអោយអូនមិនខ្វល់បានយ៉ាងម៉េច នាងជាអ្នកបម្រើផ្ទះយើងហើយនាងជាមនុស្សស្រី ត្រូវវាយហើយនៅយកទៅចងកណ្ដាលបឹងទៀត ហ្លួងអូនអង្វរដោះលែងនាងទៅ»ភីភីមចាប់ផ្ដើមសម្រក់ទឹកភ្នែក បន្លឺទាំងអង្វរទៅកាន់នាយការពិតទៅគេមានមូលហេតុរបស់គេមិនមែនចេះតែដោះលែងនាងនោះទេ
«វីន តែនាងធ្វើអោយអូនវិសនិងស្លាប់ចោលបងណា បងមិនដោះលែងនាងទេ ពួកឯងយកបបរមកអោយអ្នកប្រុស»ហ្លួងរ៉ាកនបន្លឺទាំងកំហឹង ហើយក៏ជ្រុលមាត់ស្រែកដាក់ភីភីម ភីភីមចាប់ផ្ដើមអោនមុខចុះទាំងអន់ចិត្ត
មួយសន្ទុះអ្នកបម្រើក៏យកបបរមកអោយហ្លួង ហ្លួងទទួលបបរមកហើយក៏ដួសភ្លុំដើម្បីបញ្ចុកភីភីមតែត្រូវភីភីមងាកមុខចេញ
«អូនមិនញាំទេ យកចេញទៅវិញទៅ»ភីភីមបន្លឺទាំងមិនមើលមុខរបស់ហ្លួងហើយគេក៏ដាក់ខ្លួនគេទៅវិញដោយបែរខ្នងដាក់ហ្លួងរ៉ាកន
«វីន បង បងគ្មានចេតនាស្រែកដាក់អូននោះទេ បងសុំទោស បងគ្រាន់តែខឹងនិងនាងម្នាក់នោះ បងសុំទោសណា»ហ្លួងរ៉ាកនដាក់បបរទុកនៅម្ខាងហើយហ្លួងក៏ប្រញាប់ដាក់ខ្លួនគេងដោយអោបក្រសោបភីភីមនិងបន្លឺទាំងដឹងកំហុស

YOU ARE READING
????????
Fantasy?????????????????? ??????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ??????????????????????????