抖阴社区

Episode2:????????

2.4K 115 7
                                    

#ភាគទី2

ព្រឹកឡើងនៅក្នុងបន្ទប់គេងដែរមានមនុស្សពីរនាក់កំបុងគេងអោបគ្នាឡើងស្អិតមិនទាន់ភ្ញាក់ហើយក៏មិនមានអ្នកណាម្នាក់ហ៑ានចូលទៅដាសដែរទុកអោយងើបខ្លួនឯង

ពេលដែរពន្លឺព្រះអាទិត្យចាំងចូលម្នាក់ជុងហ្គុកក៏ភ្ញាក់ឡើងទាំងអារម្មណ៍ស្រស់ស្រាយបន្តិចដែរគេមិនដែរបានគេងលក់ស្កប់ស្កល់បែបនេះជាយូរមកហើយរាល់លើកទាល់តែមានការសណ្តំពីគ្រូពេទ្យទើបអាចគេងបាន

"ហឹម....លោកភ្ញាក់ហើយមិចក៏មិនក្រោក"ថេយ៍បើកភ្នែកឡើងក៏សួរទៅរាងក្រាសដែលគេងបើកភ្នែកមើលមកខ្លួនទៅវិញអត់មានការងារធ្វើទេយ៉ាងមិច

"មិនចង់ក្រោកចង់គេងបន្ត"ថាហើយក៏ស្ទុះទៅអោបថេយ៍គេងបន្តធ្វើអោយរាងតូចគោះទ្រូងនាយតិចៗដើម្បីអោយនាយលែង

"លោកខ្ញីឃ្លានហើយណានៅគេងដល់ណាទៀត"អស់ជម្រើសនឹងអោយនាយលែងក៏ធ្វើជានិយាយឡើងថាឃ្លាននាយក៏លែងបានដូចចិត្ត

"ចឹងទៅងូតទឹកទៅនឹងអាលចុះទៅញ៉ាំបាយខ្ញុំទៅចាំមុន"ជុងហ្គុក

"បាទ"ថាហើយរាងតូចរត់ប្រុចចូលបន្ទប់ទឹកហើយក៏រៀបចំខ្លួនដើម្បីចុះទៅក្រោមឯរាងក្រាសក៏ចូលបន្ទប់ទឹកស្លៀកពាក់ទៅធ្វើការនាយដែរ

បន្តិចក្រោយមកជុងហ្គុកក៏ចុះមកដល់តុអាហារមុនក៏ឃើញមានភ្ញៀវមិនបានអញ្ជើញមកអង្គុយចាំនៅតុបាយមុននាយទៅហើយ

"យាងចុះមកហើយលោកប្រុសទុកអោយយើងនៅអង្គុយចាំឯងឡើងស្ពឹកគូទអស់ហើយ"សាវយ៉ាងមិត្តភក្តិជិតឌិតរបស់ជុងហ្គុកហើយក៏ជាអ្នកធ្វើការងារនៅក្នុងក្រុមហ៑ុនរបស់នាយដែរជាកូនប្រុសម្ចាសក្រុមហ៑ុនលក់គ្រឿងអលង្ការល្បីនៅក្នុងប្រទេសតែចង់មកធ្វើការជាមួយជុងហ្គុកចេញចូលផ្ទះរាងក្រាសឡើងដូចផ្ទះខ្លួនឯងទៅហើយ

"ឯងទំនេរណាស់មកផ្ទះយើងទងព្រឹក"ជុងហ្គុកចូលអង្គុយក្នុងតអាហារហើយនិយាយជាមួយមិត្ត

"មកពីចង់ញ៉ាំអាហារផ្ទះឯងយ៉ាងមិចកំណាញ់"

"ត្រឹមបាយមួយពេលយើងមិនកំណាញ់ទេតែឯងព្រឹកឡើងមកដល់ក្នុងផ្ទះយើងតែម្តងឯងអត់លុយទិញបាយមែនទេឬក៏ទុកលុយដណ្តឹងប្រពន្ធ"រាងក្រាសលះមួយខ្សែដាក់ឡើងសាវយ៉ាងស្ពឹកមុខអាមិត្តនេះដាក់ឈឺៗជាងអ្នកណាទាំងអស់

Everything was Changed (????????????????????????????)Where stories live. Discover now