#ភាគទី38
ព្រឹកព្រលឹមឡើងណាមជូនប្រញាប់ចេញមកស្វែងរកជីនភ្លាមៗដោយក្នុងដៃមានរូបថតជីនមួយសន្លឹកដើម្បីសួរនាំអ្នកនៅជិតៗនាយដើរសួរនាំគ្រប់មនុស្សដែរដើរឆ្លងកាត់មុខនាយសូម្បីតែម្នាក់ក៏នាយសួរមិនអោយរំលងដែរ
ណាមជូនរត់សួរគេពេសពេញទីកន្លែងនោះយ៉ាងយូរតាំងពីព្រឹកមកនាយមិនទាន់បានញ៉ាំបាយទេចេញមករកជីនដោយសារតែគេមិនចង់រងចាំបន្តទៀត
បន្ទាប់ពីរកនៅខាងក្រៅអស់ចិត្តហើយទើបនាយដើរចូលក្នុងមន្ទីរពេទ្យសួរនៅខាងក្នុងម្តងមន្ទីរពេទ្យនេះមានមនុស្សច្រើនណាស់ចេញចូលមិនឈប់ដោយសារតែជាមន្ទីរពេទ្យតែមួយដែរធំជាងគេនៅទីកន្លែងនេះចឹងហើយមនុស្សច្រើនដើរចេញចូលរហូត
ពេលដែរណាមជូនដើរចូលនោះក៏បានជ្រួសគ្នាជាមួយជីនដែរចេញមកវិញផងដែរតែគេមិនបានឃើញទេបានត្រឹមតែក្រឡេកភ្នែកប៉ះបន្តិចតែមិនចាប់អារម្មណ៍ព្រោះជីនពាក់អាវវែងក្រាសហើយនៅមានមួកពាក់ពីលើបាំងជិតធម្មតាអ្នកទើបសរសៃខ្មីគេមិនសូវអោយប៉ះខ្យល់ប៉ះថ្ងៃទេចឹងបានជីនគ្រប់ម្លឹងៗនោះ
ណាមជូនចូលទៅដល់ក្នុងក៏សួរគ្រួពេទ្យដែរនៅកន្លែងផ្តល់ពត៌មានសួររកគ្រែងលោមានអ្នកជំងឺដែរខ្លួនកំពុងតាមរកនាយគ្រាន់តែសួរភ្លាមក៏បានដឹងភ្លាមតែម្តងព្រោះជីនជាមនុស្សដែរគ្រូពេទ្យចាត់ទុកជាមនុស្សកម្រចឹងហើយឈ្មោះគេត្រូវបានកត់ទុកយ៉ាងត្រឹមត្រូវ
"ឈ្មោះនេះគឺនៅបន្ទប់36"ឮគ្រូពេទ្យប្រាប់ហើយណាមជូនរត់ត្របាញ់ជើងមករកលេខនេះមកដល់គេប្រញាប់បើកទ្វារចូលទៅក្នុងប្រឹងក្រឡែករកមើលក្រែងឃើញជីនតែរកយ៉ាងណាក៏មិនឃើញដែរពេលនោះណាមជូនក៏សួរគ្រូពេទ្យដែរកំពុងរៀបចំគ្រែដែរមើលទៅទំនងដូចជាមានអ្នកជំងឺទើបតែចាកចេញ
"អ្នកគ្រូពេទ្យមានឃើញអ្នកជំងឺដែរទើបសម្រាកកូនហើយគេជាមនុស្សប្រុសទេ"ណាមជូនសួរទាំងញ័រមាត់ភ្នែកវិញសម្លឹងមើលអស់ហើយក្រែងជីនទៅណាមួយភ្លែត
"អរគេទើបតែចាកចេញទៅអម្បិញមិញនេះខ្ញុំកំពុងរៀបចំគ្រែដែរគេសម្រាក"ឮចឹងរាងក្រាសប្រញាប់រត់ចេញមកខាងក្រៅវិញយ៉ាងលឿនរកមើលសម្កឹងអស់ហើយគេវិលវល់អស់ហើយមិចបានចេះតែជ្រួលផ្លូវមិនអោយបានជួបគ្នាបែបនេះ

YOU ARE READING
Everything was Changed (????????????????????????????)
General Fiction??????????????????????????????????????????????????????????????????? ????????? ?????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????????????????????????????????????????????????????...