បន្ទាប់ពីអង្គុយសម្រេចចិត្តជិតមួយម៉ោងថាគួរផុសភាគបន្តឬក៏អត់ព្រោះអ្វីដែរមីនទទួលបានធ្វើអោយមីនខកចិត្តខ្លាំងណាស់តែឥឡូវនេះមីនសម្រេចថាផុសភាគនេះបន្តចាំមើលថាអាចអោយមីនបន្តផុសទៀតឬក៏អត់សម្រេចលើភាគមួយនេះហើយ
#ភាគទី25
បន្ទាប់ព៏ត្រូវគេដាក់ថ្នាំអោយសន្លប់ហើយនាំយកមកទីណាក៏មិនដឹងពេលនេះជីនក៏បានដឹងខ្លួនឡើងវិញក្រោយពេលថ្នាំលែងមានប្រសិទ្ធភាពមកមើលគេបន្តទៀត
ដឹងខ្លួនឡើងមកវិញឃើញខ្លួនឯងកំពុងតែគេងនៅលើគ្រែធំមួយក្នុងបន្ទប់ដែរតុបតែងយ៉ាងស្អាតមើលមកគឺត្រជាក់ភ្នែកតែម្តង
ងាកមើលឆ្វេងស្តាំឃើញថាមិនមានមនុស្សទើបប្រញាប់ងើបខ្លួនឡើងហើយបើកទ្វារត់ចេញពីទីនេះតែទ្វាជាប់គន្លឹះមិនអាចបើកបានទើបរកមើលវិធីផ្សេងទៀតឃើញថាបង្អួចចំហទើបរត់ទៅអើតមើល
"ហួយនេះមកដល់សមុទ្របានយ៉ាងមិចហើយមើលចុះខ្ពស់ណាស់រត់ទៅវិញយ៉ាងមិចមិនដឹងអាចង្រៃយ៍ចាំយើងមកទេបើលោតទៅក្រោមមិនបានទេប៉ះពាល់"គេងាករកមើលរបស់ជំនួយឃើញថាមានវាំងននមានភួយក៏នឹកឃើញគំនិតមួយយកមកចងភ្ជាប់គ្នាហើយយកមកចងនឹងជើងគ្រែទម្លាក់ចុះទៅក្រោមឃើញថាសមល្មមនឹងអាចយោងខ្លួនគេបាន
ជីនទប់ពោះខ្លួនឯងបន្តិចហើយប្រុងនឹងឈានជើងដាក់លើបង្អូច(បង្អួចនឹងអាចបើកបានមួយជំហៀងលម្មម៉ាខ្លួនមនុស្សផ្លោះបានអត់មានចម្រឹងទេ)តែមានអ្នកណាមិនដឹងចាប់លើគេមកដាក់លើគ្រែវិញ
"អាយយយ៎លែងយើងៗអាឆ្កួតលែងទៅ"ជីនយកដៃក្តោបពោះជាប់ហើយស្រែកយកៗជើងទធាក់អ្នកដែរចាប់គេបិទភ្នែកជិតឆឹងព្រោះខ្លាច
គេខ្លាចឡើងញ័រខ្លួនដូចកូនសត្វទៅហើយ"ឈប់...ប្រាប់ថាអោយឈប់"ឮសម្លេងនេះហើយជីនបើកភ្នែកមើលឃើញថាអ្នកដែរចាប់ខ្លួនមកគឺជានាយទៀតហើយមិចបានចងកម្មនឹងគេម្លេះពាក្យនេះជាពាក្យដែរគេចង់សួរនាយជាងអ្វីទាំងអស់
"លោក!"ជីនបង្ខិតខ្លួនចេញពីនាយអោយរាងឆ្ងាយបន្តិចយកដៃអោបខ្លួនលាក់អារម្មណ៍ភ័យខ្លាចទាំងដែររាងកាយគេពេលនេះអ្នកណាក៏មើលដឹងថាគេខ្លាចខ្លាំងដែរ

YOU ARE READING
Everything was Changed (????????????????????????????)
General Fiction??????????????????????????????????????????????????????????????????? ????????? ?????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????????????????????????????????????????????????????...