#ភាគទី42
ថេយ៉ុងបានឡើងឡានត្រឡប់មករកជុងហ្គុកវិញទុកកូនអោយហូ៑សុកនៅមើលចំណែកខ្លួនឯងមករកប្តីមកដល់ថេយ៍ញញឹមយ៉ាងស្រស់ព្រោះជិតបានជួបគ្នាជាមួយជុងហ្គុកជាថ្មីម្តងទៀត
"ឯណាជុងទៅ"ថេយ៍សួរឡើងក្រោយពេលដែរមកដល់ផ្ទះហើយរកជុងហ្គុកមិនឃើញក៏សួរឡើងឯហ្វាមុីងក៏មិនមាត់នាំថេយ៍ទៅបន្ទប់ដែរដាក់ជុងហ្គុក
"ចាហ្វាយនៅទីនេះអ្នកប្រុសអាចចូលទៅបាន"ហ្វាមុីងបើកទ្វាបន្ទប់អោយថេយ៍បានឃើញរាងកាយរបស់ជុងហ្គុកគេងនៅលើគ្រែមិនកម្រើកចំណែកឯសក់របស់នាយក៏ប្រែជាពណ៌សព្រោះតែជំងឺណាមួយគេងសន្លប់យូរហើយមិនទាន់ដឹងខ្លួនទៀត
ថេយ៍ឃើញហើយឈានជើងចូលទៅខាងក្នុងមិនចង់រួចទាល់តែសោះនឹកគិតក្នុងចិត្តទាំងទឹកភ្នែកស្រក់ចុះមក
(នេះបងមិនទាន់ដឹងខ្លួនចឹងបានជាបងមិនតាមរកអូន)ថេយ៍ឈានជើងចូលទៅរកនាយទាំងយំមិនស្មានថាការគិតកន្លងមករបស់ខ្លួនវាខុសចឹងទេគេស្មានថានាយបានដឹងខ្លួនហើយប៉ះទង្កិចបាត់ការចងចាំទើបមិននឹកនាតាមរកគេដឹងអីនាយមិនបានដឹងខ្លួនទាល់តែសោះ
"ជុងអូនសុំទោសគ្រប់យ៉ាងមកពីអូនទើបបងក្លាយជាបែបនេះ"ថេយ៍អង្គុយចុះចាប់ដៃនាយជាប់យំឡើងញ័រខ្លួនទទ្រើត
"បងនៅលើគ្រែបែបនេះដោយសារតែបងចង់ជួយអូនមិចក៏បងគិតបែបនេះបើពេលនោះបងមិនហក់មកតាមអូនបងក៏មិនមានរឿងកើតឡើងចឹងដែរ"ថេយ៍អង្គុយយំរៀបរ៉ាប់រឿងគ្រប់យ៉ាងប្រាប់ទៅជុងហ្គុកដែរសន្លប់នោះឯរាងក្រាសហាក់ដូចជាទទួលដឹងរឿងដែរថេយ៍និយាយនាយក៏ហូរទឹកភ្នែកមកតាមកន្ទុយភ្នែកផងដែរ
"ហឹក....ជុងបងស្តាប់អូនឮមែនទេហឺុ.....បងឆាប់ដឹងខ្លួនឡើងអូនមករកបងវិញហើយណា...."ថេយ៍ឃើញចឹងក៏ស្ទុះចេញមកក្រៅហៅហ្វាមុីងអោយចូលមកក្នុង
"ជុងយំឆាប់ចូលមកមើល"ឮចឹងសាវយ៉ាងក៏ទាក់ទងហៅគ្រូពេទ្យឯហ្វាមុីងក៏ចូលមកខាងក្នុងជាមួយថេយ៍
"ចាហ្វាយមានប្រតិកម្មជាមួយអ្នកប្រុសមែនទេ"ហ្វាមុីង
"មែនហើយមិចនេះគេយំមើលទៅនៅមានទឹកភ្នែកនៅឡើយទេ"ថេយ៍

YOU ARE READING
Everything was Changed (????????????????????????????)
General Fiction??????????????????????????????????????????????????????????????????? ????????? ?????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????????????????????????????????????????????????????...