#ភាគទី39
យ៉ុនហ្គីមិនទាន់បានហាមាត់ឆ្លើយថានាងជាអ្នកណាផងអ្នកដែរត្រូវគេសួរនោះក៏ឆ្លើយយ៉ាងលឿនប្រាប់ជីមីនមុខយ៉ុនហ្គីទៅទៀត
"ខ្ញុំជាមិត្តភក្តិល្អរបស់យ៉ុនហ្គីហើយលោកជាអ្នកណាដែរ"នាងនិយាយមកធម្មតាធ្វើដូចជារាប់អានរាងក្រាសត្រឹមតែជាមិត្តតែរឹកពាររបស់នាងមិនអាចលាក់ពីជីមីនបានទេជីមីនគ្រាន់តែឃើញការវិការដឹងថានាងចូលមកក្នុងបំណងអីមិនបានទុកយ៉ុនហ្គីជាមិត្តដូចមាត់នាងថាទេ
ជីមីនមិនបានឆ្លើយជាមួយនាងទេអោបដៃសម្លឹងមើលទៅរាងក្រាសធ្វើអោយយ៉ុនហ្គីដឹងតូនាទីប្រញាប់ណែនាំជីមីនយ៉ាងល្អវើមិននិយាយទៀតខ្លាចតែបានដេកក្រៅបន្ទប់មួយខែទេមើលទៅមុខដូចជាម៉ូវដល់ហើយ
"នេះជីមីនជាសង្សាររបស់ខ្ញុំជីមីននេះយូឡាងជាមិត្តភក្តិវិទ្យាល័យជាមួយគ្នា"ស្តាប់សម្តីយ៉ុនហ្គីទៅដូចជាស្គាល់នាងយូរមកហើយបានជានិយាយស្តីស្និតស្នាលយ៉ាងនេះ
"សួស្តី/ចាស៎សួស្តីមិនស្មានថាមនុស្សមុខមិនរីកដូចលោកយ៉ុនចេះចង់មានស្នេហាទេហើយថែមទាំងមានសង្សារមុនខ្ញុំទៀត"ជីមីនដោយមិនចង់មើលទៅគ្មានសុជីវធម៌ក៏ចេះតែនិយាយសួស្តីទៅឯនាងគ្រាន់តែជីមីននិយាយនាងក៏និយាយបន្តតែមើលសម្តីដូចជាមិនបានចង់និយាយជាមួយរាងតូចទេចង់និយាយជាមួយយ៉ុនហ្គីច្រើនជាង
"ធម្មតាទេមនុស្សគេមិនមែនចេះនៅតែឯងរហូតឯណាម្យ៉ាងទៀតបានរកឃើញស្នេហ៍ពិតច្បាស់ជាប្រញាប់ស្រវ៉ាយកហើយ"យ៉ុនហ្គីញញឹមនិយាយជាមួយនាងធម្មតាតែជីមីនមីនបានសប្បាយចិត្តជាមួយទេឈរអោបដៃទាំងមុខមិនរីកយ៉ុនហ្គីឃើគថាជីមីននៅឈរស្តាប់ដែរក៏ចេះតែនិយាយជាមួយនាងសើចសប្បាយមិនឈប់ធ្វើអោយជីមីនក្តៅចិត្តណាស់ដែរតែមិនចង់រករឿងនៅកណ្តាលផ្សារកុំអោយខ្មាស់គេ
"និយាយចឹងយ៉ុនញ៉ាំអីហើយឬនៅបើមិនយល់ទាស់ទេយើងទៅញ៉ាំអីនៅហាងអាហារជប៉ុនក្បែរនេះទៅហាងទីនេះឆ្ងាញ់ណាស់ណាមួយលោកក៏ចូលចិត្តដែរមិនចឹង"នាងដូចជាមិនបានខ្វល់ថាយ៉ុនហ្គីមានសង្សារហើយទេនិយាយស្តីបបួលយ៉ុនហ្គីដូចជាចង់បង្ហាញជីមីនថានាងចង់បាននាយយកមកធ្វើជារបស់ខ្លួនចឹង

YOU ARE READING
Everything was Changed (????????????????????????????)
General Fiction??????????????????????????????????????????????????????????????????? ????????? ?????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????????????????????????????????????????????????????...