#ភាគទី20
"ឈប់សិន"សម្លេងហៅនេះធ្វើអោយជីនបែកញើសសើមជើងសក់ដៃក្តាប់ឡើងជាប់សម្លេងសម្រិបជើងបន្លឺកាន់តែជិតជីនមិនខ្ចីបែរមុខអោយឃើញ
ដោយឮសម្រិបជើងនាយកាន់តែមកជិតជីនក៏សម្រេចចិត្តរត់ចេញពីនាយតែម្តងតែគ្រប់យ៉ាងត្រូវបានរលាយព្រោះតែត្រូវបាននាយម្នាក់នោះចាប់ទាញអោយជីនបែរមករកនាយពេញទំហឹងតែម្តង
"គឺឯង...ហេតុអីមកទីនេះ"ណាមជូនក្រោយពីដឹងថាជាជីនគេក៏ប្រលែងដៃចេញភ្លាមៗធ្វើដូចជាខ្ពើមរអើមជីនណាស់អញ្ចឹងឯង
"គឺ...គឺ"ជីននិយាយអ្វីមិនចេញទេពេលបានឃើញមុខនាយកាន់តែជិតសកម្មភាពកាលពីយប់នោះវាលេចរូបរាងមកបន្លាចរាងតូចទៀតហើយធ្វើអោយគេទៅជាខ្លាចបាក់ស្បាតជាមួយនាយជាខ្លាំង
"នៅគឺនឹងហើយយើងសួរថាមិចបានមកនៅទីនេះមានបំណងអី"បានជានាយសួរបែបនេះមកពីជីនធ្វើខ្លួនលិបលរៗនាយស្មានថាគេមករកលួចរបស់អ្វីនៅក្នុងភូមិគ្រឹះនេះ
"ខ្ញុំ...ខ្ញុំជាអ្នកបម្រើនៅទីនេះ"ជីននិយាយឡើងទាំងមិនហ៑ានងើបមើលមុខនាយ
"អរប្តូរមុខបរហើយឈប់លក់ខ្លួនទៀតហើយ"នាយឮហើយក៏អស់សំណើចចេញសម្តីមើលងាយជីនឡើងមកធ្វើអោយរាងតូចងើបមុខឡើងសម្លឹងមើលមុខនាយដោយក្តីឈឺចាប់
នេះមនុស្សមិនដែរស្គាល់គ្នាផងនាយចាប់បង្ខំគេអោយឡើងគ្រែជាមួយមកស្តីថាគេជាអ្នកលក់ខ្លួនឬក៏សភាពគេរាល់ថ្ងៃមើលមកសមជាអ្នកធ្វើរឿងអត់កេរ្តិ៍ខ្មាសយ៉ាងនេះ
"ខ្ញុំមិនបានលក់ខ្លួនទេលោកយល់ច្រលំហើយបើគ្មានការអ្វីទេខ្ញុំសុំទៅធ្វើការ"ជីនលេបការឈឺចាប់ជាមួយការមើលងាយរបស់នាយទុកហើយប្រុងនឹងដើរចេញទៅតែនាយក៏ដកពាក្យដាក់ជីនបន្តទៀតមិនឈប់
"មិនលក់ខ្ញុំយ៉ាងមិចបើឯងយកលុយខ្ញុំក្រោយពីឡើងគ្រែហើយបែបនេះគេហៅថាលក់ខ្លួនហើយ"ណាមជូននិយាយយ៉ាងជឿជាក់ថាជីនយកលុយរបស់ខ្លួនទាំងដែរនាយមិនដែរបានទៅមើលបន្ទប់ទេតាំងពីថ្ងៃនេះមកចូលកន្លះខែជាងទៅហើយ
"ខ្ញុំមិនដែរដឹងទេថាអ្នកដែរបានរៀនសូត្រជ្រៅជ្រះគេប្រើប្រាស់ពាក្យសម្តីបែបនេះតែតាមខ្ញុំចងចាំក្នុងខួរក្បាលដែរលោកតិះដៀលមិនសំចៃមាត់កន្លងមកនេះគឺខ្ញុំមិនដែរយកលុយរបស់លោកសូម្បីតែមួយកាក់មួយសេនឡើយការងាររបស់ខ្ញុំធ្វើទាំងអស់សុទ្ធតែយកកម្លាំងកាយញើសហូរជាឈាមយកទៅប្តូរមក"ជីននិយាយខ្លាំងៗរហូតទប់ទឹកភ្នែកមិនឈប់យំចេញមកឮដល់ថេយ៍នៅខាងក្នុងប្រញាប់ចុះមកមើលឃើញជីនឈរយំនៅមុខបងប្រុសខ្លួន

YOU ARE READING
Everything was Changed (????????????????????????????)
General Fiction??????????????????????????????????????????????????????????????????? ????????? ?????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????????????????????????????????????????????????????...