抖阴社区

Episode14:?????????????????????????????????????????????????????????

1.5K 88 23
                                    

#ភាគទី14

ជុងហ្គុកមិនបានអោយកូនចៅទៅតាមថេយ៍ក៏ពិតមែនតែនាយបានប្រើអោយកូនចៅទៅសើបមើលថារាងតូចទៅមន្ទីរពេទ្យដើម្បីជួបមិត្តមែនឬក៏អត់

ឯថេយ៍វិញចូលមកដល់មន្ទីរពេទ្យក៏ចូលទៅសួរអ្នកគ្រូពេទ្យដែរនៅខាងមុខរកកន្លែងស្នាក់របស់អ្នកជំងឺ

"អត់ទោសអ្នកគ្រូពេទ្យបន្ទប់406នៅខាងណាវិញ"ថេយ៍សួររកបន្ទប់នេះមិនដឹងថាអ្នកណាចូលមន្ទីរពេទ្យទេ

"អរចាស៎គឺនៅជាន់ទី2ចេញពីជណ្តើរយន្តហើយបត់ស្តាំ"អ្នកគ្រូពេទ្យ

"បាទអរគុណច្រើនលាសិនហើយ"ថេយ៍ដើរចេញទៅជាប្រញាប់ព្រោះថាកំពូលមិត្តផ្ញើរសារមកបន្ទាន់ណាស់មិនដឹងថាអ្នកណាចូលពេទ្យទេសួរមិនប្រាប់

ថេយ៍ដើរតាមអ្នកគ្រូពេទ្យប្រាប់ដល់មុខបន្ទប់បើកទ្វាចូលទៅឃើញជីមីនអង្គុយនិយាយជាមួយយ៉ុនហ្គីមិនឈប់មើលទៅដូចជាមិនមានជំងឺអីធ្ងន់ធ្ងរទេចាំបាច់ខលហៅគេទាន់ហន់យ៉ាងនេះ

"ថេយ៍មកដល់ហើយចូលមកយើងមានរឿងចង់និយាយជាមួយឯង"ជីមីនហៅថេយ៍អោយចូលអង្គុយឯយ៉ុនហ្គីវិញក៏មើលមុខថេយ៍ដែរ

"ឯងហៅយើងមកប្រញាប់ៗមានការអី"ថេយ៍

"ឯងមិនដឹងទេថ្ងៃនេះយើងនឹងបងយ៉ុនទៅដើរលេងតែនាយកាងយូនោះមករំខានយើងហើយសុំយើងត្រូវគ្នាវិញនៅធ្វើបាបបងយ៉ុនឡើងចូលពេទ្យទៀត"ជីមីននិយាយទាំងមិនសប្បាយចិត្ត

"វានោះកើតឆ្កួតឬក៏យ៉ាងមិចជាអ្នកមកសុំឯងបែកគ្នាដល់ឥឡូវមកសុំត្រូវគ្នាវិញ ឬក៏ដោយសារតែប៉ាម៉ាក់ឯងផ្តាច់ជំនួយពីគ្រួសារគេទេដឹង"ថេយ៍

"ប្រហែលពិតមែនហើយតែបើផ្តាច់ហើយមិចបានគេមករញ៉េរញ៉ៃនឹងយើងទៀតឯងជួយរកវិធីយើងបន្តិចមក"ជីមីនអង្រួនដៃថេយ៍ធ្វើមុខខ្ជូតៗធ្វើអោយយ៉ុនហ្គីដែរអង្គុយក្បែរនោះសើចឡើង

"បងសើចអី"រាងតូចជីមីនងាកមកសួរទាំងចងជញ្ចើមឥឡូវនេះកាចឆ្នាស់មិនធម្មតាទេសិទ្ធតែសម្លក់មុខទៀតណ៎

"ឃើញមុខអូនគួរអោយស្រឡាញ់ក៏សើចទៅបងសើចស្រឡាញ់តា"ជីមីនឮចឹងក៏ញញឹមអៀនវិញលែងសួរដេញដោលបន្ត

Everything was Changed (????????????????????????????)Where stories live. Discover now