"មានរឿងអីបង"ថេយ៍ចូលទៅសួរនាំធ្វើមុខឆ្ងល់ឡើងបងប្រយសគេថ្ងៃនេះមកផ្ទះគេមានរឿងអី
"គ្មានអ្វីទេខ្ញុំទៅសិនហើយ"ជីនមិនបកស្រាយអហវីទាំងអស់ក៏រត់ចូលទៅក្នុងបិទទ្វារបន្ទប់ចាក់សោរនៅខាងក្នុងឯថេយ៍ក៏ងាកមកសម្លក់មុខបងប្រុសមិនដាក់ភ្នែកទាមទារចម្លើយពីបង
"នេះមានរឿងអ្វីអោយប្រាកដនឹងហេតុអីបងជីនយំ"ថេយ៍
"បងមិនដឹងទេគេយំខ្លួនឯងបងមិនបានធ្វើអីផងតែបងឆ្ងល់មិចបានជាឯងយកមនុស្សបែបនេះមកនៅផ្ទះជាមួយ"ណាមជូននិយាយបែបនេះធហវើអោយថេយ៍ចងចញ្ចើមទៀតហើយមិចបាននិយាយធ្វើមើលតែស្គាល់គ្នាច្បាស់ណាស់អញ្ចឹង
"បងនិយាយធ្វើមើលតែស្គាល់បងជីនច្បាស់ណាស់មនុស្សបែបនេះនឹងមនុស្សយ៉ាងមិច"ថេយ៍
"ឯងមិនដឹងទេគេជាក្មេងលក់ខ្លួននឹងហើយចេះយកមនុស្សចឹងមកនៅជាមួយ"ណាមជូនក៏ប្រាប់ប្អូនតាមអ្វីដែរនាយគិត
"បងជូនគិតស្អីបានជានិយាយដាក់គាត់ចឹងបងជីនគាត់មិនបានធ្វើការងារអស់នឹងទេ"ថេយ៍ស្រែកឡើងថាអោយបងប្រុស
"មិចបានឯងដឹងថាគេមិនបានធ្វើបើគេដាក់ថ្នាំបងហើយថែមទាំងយកលុយបងទៀតបែបនេះគេមិនហៅថាលក់ខ្លួនគេហៅថាអីវិញ"ណាមជូនជាមនុស្សនិយាយត្រង់បើបាននិយាយជាមួយប្អូនទៀតរឹតតែត្រង់អត់មានលាក់លៀមនឹងប្អូនទេនិយាយចេញមកអស់តែម្តង
"នេះបងគេងជាមួយគ្នាបែបនេះហើយបានជាគាត់មិនព្រមទទួលការជួយពីខ្ញុំសោះមកពីបងទាំងអស់នឹងបងចាប់រំលោភគាត់មែនទេ កុំមកធ្វើមុខមិនដឹងឆាប់ឆ្លើយមក"ថេយ៍សម្លុតនាយកាន់តែខ្លាំងធ្វើអោយជុងហ្គុកបារម្ភមកមើលថេយ៍ព្រោះមើលទៅដូចជាខ្លាំងខ្លាំងណាស់
"គេដាក់ថ្នាំបងចឹងបងត្រូវតែអោយគេជាអ្នកមកទទួលខុសត្រូវហើយ"ណាជូននិយាយដូចធម្មតាឯថេយ៍ឮហើយក្តៅស្លឹងត្រចៀកយាដៃទៅញឹងត្រចៀកណាមជូនធ្វើអោយនាយប្រញាប់អោនមកតាមដៃថេយ៍តែម្តង
"បងឆ្កួតទេហេសបងជីនជាអ្នករត់តុគាត់ច្បាស់ជាលើកមកតាមអ្វីដែរគេបានហៅស្រួលមិនស្រួលអ្នកដែរបងកំពុងនិយាយជាមួយអ្នកដាក់ក៏មិនដឹងចឹងហើយបានជាពេលនេះបងជីនដួលសន្លប់ខ្ញុំកោតបងណាស់ហ៑ានធ្វើបែបនេះដាក់គាត់"ថេយ៍ក្រវីលក្បាលហួសចិត្តនឹងទង្វើរខ្វះការពិចារណារបស់នាយជាខ្លាំងតែម្តង

YOU ARE READING
Everything was Changed (????????????????????????????)
General Fiction??????????????????????????????????????????????????????????????????? ????????? ?????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????????????????????????????????????????????????????...
Episode20:???????????????????
Start from the beginning