抖阴社区

??????? 3

1.3K 142 25
                                    

៨ឆ្នាំក្រោយ
រាងតូចដែលពេលនេះធំពេញរូបពេញរាង ក្លាយទៅជាក្មេងប្រុសជំទង់វ័យ១៧ឆ្នាំ ពីក្មេងដែលធ្លាប់តែរពឹសរត់លេងសប្បាយមិនគិតពីអ្វីប្តូរផ្លាស់ជាក្មេងដែលមានចរិតរុំទុំ ចេះគិតគួរមុខក្រោយ ប៉ុន្តែនៅតែរក្សាពីភាពគួរឲស្រទ្បាញ់របស់ខ្លួនជាប់ជានិច្ច។
កាយតូចអង្គុយនៅលើគ្រែឈើរបស់ខ្លួននៅក្នុងបន្ទប់គេង ក្នុងដៃមានកាន់ខ្សែរកមួយខ្សែរជាប់ក្នុងចិត្តក៏នឹកគិតទៅដល់ម្ចាស់ខ្សែរកនេះដែលបានប្រគល់ឲគេកាលពី៨ឆ្នាំមុន
"បងភ្លេចហ្វូតហើយមែនទេ? ហ្វូតនឹកបងខ្លាំងណាស់"ទឹកភ្នែកមួយដំណក់ស្រក់ចុះទៅប៉ះនិងខ្សែរក ហ្វូតលើកខ្សែរកនោះមកអោបជាប់ទ្រូង នឹកណាស់ គេនឹកដល់ក្មេងប្រុសជំទង់ដែលតែងតែលួចចូលចម្ការមកលេងជាមួយគេរាល់ថ្ងៃ ពេលនេះមិនដឹងថារាងក្រាស់ទៅដល់ទីណានោះទេ ចង់ដឹងណាស់ថាគាត់មានសុវត្ថិភាពទេ មានក្តីសុខទេ ហើយមានធ្លាប់នឹកដល់គេខ្លះទេ?
"សង្ឃឹមថាថ្ងៃណាមួយពួកយើងនិងវិលមកជួបគ្នាម្តងទៀត ហើយហ្វូតក៏សង្ឃឹមថាថ្ងៃនោះនិងមកដល់ឆាប់ៗដូចគ្នា ហ្វូតនិងរងចាំបងនៅចម្ការនេះរហូតតទៅ"

"អ្នកអង្គម្ចាស់ សូមមេត្តាលើកលែងឲទូលបង្គំម្តងទៅ ទូលបង្គំសន្យាលែងហ៊ានក្បត់ទ្រង់ទៀតហើយ..ហុឺៗ"បុរសវ័យកណ្តាលអោនក្បាលដល់ដីយំសូមអង្វរទៅកាន់អ្នកអង្គម្ចាស់ដែលអង្គុយនៅលើខ្នងសេះពណ៍ខ្មៅយ៉ាងអង់អាចបំផុតដើម្បីប្រោសប្រណីមិនឲទ្រង់យកជីវិតរបស់ខ្លួន
"រត់ទៅ យើងទុកឪកាសឲលោករត់ហើយ រត់ឲលឿនបំផុតទៅ"សម្លេងគ្រលរត្រជាក់ដូចជាតំបន់ប៉ូលមានបន្ទូលទ្បើង បុរសនោះគ្រាន់តែឮដូច្នោះប្រញាប់អោនក្បាលអរគុណជាច្រើនដងហើយងើបឈររត់ទៅមុខយ៉ាងលឿនតាមដែលអាចធ្វើបាន
រាងក្រាស់ញោចស្នាមញញឹមចុងមាត់លើកធ្នូរពណ៍មាសទ្បើងរួចទាញផ្លែធ្នូរដែលមានមុខមុតស្រួចចេញពីចង្កេះលើកតម្រង់ទៅរកបុរសដែលកំពុងតែរត់នោះដូចជាកំពុងតែប្រមាញ់សត្វព្រៃមួយក្បាល
ជ្រឹប..
"អ្ហឹក"បុរសនោះដួលដេកផ្កាប់មុខនិងដីដាច់ខ្យល់ស្លាប់ភ្លាមៗពេលដែលផ្លែព្រួញហោះមកទម្លុះទ្រូងខាងឆ្វេងរបស់ខ្លួន
"ជនក្បត់វាត្រូវតែងាប់ គ្មានករណីលើកលែងដាច់ខាតសម្រាប់អ្នកដែលចង់ក្បត់និងយើង លទ្ធផលគឺត្រូវតែបែបនេះម្យ៉ាងគត់"រាងក្រាស់បង្វែរសេះទៅប្រកាសដាក់ទាហានដែលនៅខាងក្រោយទ្រង់ដោយសម្លេងពោរពេញទៅដោយអំណាចថាមពល អ្នកណាស្តាប់ហើយក៏មានអារម្មណ៍ថាព្រឺសម្បុរបានដែរ
៨ឆ្នាំមកនេះទ្រង់ផ្លាស់ប្តូរស្ទើរតែទាំងស្រុង លែងជាអ្នកអង្គម្ចាស់ដែលមានចិត្តបរិសុទ្ធដូចជាការពីមុន ពេលនេះទ្រង់បានរៀនពីពិភពលោកខាងក្រៅបានយ៉ាងច្រើន ហើយក៏ធ្លាប់ជួបរឿងអាក្រក់ផ្ទួនៗជាច្រើនដូចគ្នាដែលរឿងទាំងអស់នោះសុទ្ធសឹងតែធ្វើឲទ្រង់ដឹងថា ធ្វើជាមនុស្សល្អមិនអាចរស់នៅក្នុងពិភពលោកមួយនេះបានសុខនោះទេ អំពើល្អគឺជាឈ្នាន់ដែលនាំសេចក្តីវិនាសមកដល់ខ្លួនគ្រប់ពេលវេលា។

??????????????????????(Complete)Where stories live. Discover now