"ទ្រង់កុហកទូលបង្គំ"ហ្វូតខឹងញ័របបូរមាត់អស់ សម្លឹងទៅកែវភ្នែកទ្រង់យ៉ាងមុត
"ខឹង?"រាងក្រាស់ដាក់ព្រះភ័ក្ដ្រជិតហ្វូតដៃមាំនៅតែបន្តអោបរិតមិនលែងខ្លួនតូចទៅមានសេរីភាព
"អត់ទេក្រាបទូល"រាងតូចចង់ស្រែកខ្លាំងៗថា ខឹងណាស់ខឹងខ្លាំងទៀតផងតែមិនហ៊ានបានត្រឹមតែងាកមុខចេញគេចពីក្រសែភ្នែកទ្រង់ ទឹកភ្នែកក៏រកកលចង់ស្រក់ចុះមកព្រោះតែខឹងចិត្តមិនអាចធ្វើអីអ្នកចំពោះមុខបាន
"ហឹសៗ.."ទ្រង់មើលមុខក្រហមរបស់ហ្វូតព្រមទាំងអស់សំណើចតិចៗដើមក ពេលដែលហ្វូតខឹងបែបនេះ ហ្វូតប្រៀបដូចជាកូនឆ្មារកាចឆ្នាស់មួយក្បាលយ៉ាងអញ្ជឹង
"យកទៅ"ទ្រង់ប្រគល់អាវឲទៅហ្វូតវិញមិនចង់ញ៉ោញបន្ត ហ្វូតក៏ទទួលយកមកពាក់លើខ្លួនញាប់ដៃ ពេលដែលពាក់រួចរាល់ក៏ងាកមកអោនគំនាបដាក់រាងក្រាស់បន្តិចហើយបំណងដើរចេញទៅចម្ការរបស់ខ្លួនវិញតែរាងក្រាស់បញ្ឈប់ ដោយប្រយោគភ្ញាក់ផ្អើលបំផុត
"មានចំណាប់អារម្មណ៍ចង់មកធ្វើជាស្នំរបស់យើងទេ?"ហ្វូតចំហរមាត់ស្ទើរមិនជឿនៅអ្វីដែលខ្លួនបានឮមុននេះ អ្នកអង្គម្ចាស់ម្នាក់នេះរោគចិត្តទេដឹង?
"ទូលបង្គំមិនមានចំណាប់អារម្មណ៍នោះទេ ទ្រង់ទៅរកអ្នកផ្សេងចុះ"
"ចុះបើយើងចង់បានឯងនោះ?"
"នោះក៏ជារឿងរបស់ទ្រង់ ទូលបង្គំមិនព្រមទ្បើយ"
"បដិសេដសំណើររបស់យើង? ដឹងទេថាអ្នកណាៗក៏ចង់បានតំណែងនេះដែរ ឯងមិនចង់បានទេឬ?"
"អ្នកដ៏ទៃអាចនិងចង់បានតែទូលបង្គំមិនចង់បាននោះទេ"
"ហេតុអីទៅ?"
"ព្រោះទូលបង្គំមានមនុស្សក្នុងចិត្តរួចរាល់ហើយ"
"..."ទ្រង់គាំងបន្តិចពេលដែលឮហ្វូតប្រាប់ថាមានមនុស្សក្នុងចិត្តរួចរាល់ ក្នុងទ្រូងចាប់ផ្តើមក្តៅក្រហល់ក្រហាយនៅមិនសុខ កំទ្បុងពេលដែលគេមិននៅអាចង្រៃណាហ៊ានលួចចូលក្នុងចម្ការមកលួចយកចិត្តរបស់ហ្វូតទៅ?ថ្លើមធំខ្លាំងណាស់
"វាជាអ្នកណា?"
"អ្នកអង្គម្ចាស់មិនចាំបាច់ចង់ដឹងនោះទេ លែងដៃខ្ញុំទៅ"ហ្វូតជ្រួញចញ្ចើមឈឺព្រោះតែទ្រង់ប្រើកម្លាំងដៃមកច្របាច់ដើមដៃរបស់ខ្លួនមិនថ្នមសូម្បីតែបន្តិច
"ប្រាប់មកថាវាជាអ្នកណា?"ទ្រង់នៅតែគំហកសួរមិនឈប់ ខឹងហ្វូតដែលក្បត់សន្យា ឯណាប្រាប់ថានិងរងចាំទ្រង់ត្រទ្បប់មកវិញនោះចុះនេះជាអី ហេតុអីក៏ហ៊ានលួចក្បត់ទ្រង់ទៅស្រទ្បាញ់អ្នកផ្សេងបែបនេះ
"ហុឹក...អត់ទេ ខ្ញុំមិនប្រាប់ដល់ទ្រង់ទេ"បើប្រាប់ហើយទ្រង់ទៅសម្លាប់គេចោលបាត់នោះ ហ្វូតប្រាកដជាស្ទះទ្រូងស្លាប់មិនខាននោះទេ យ៉ាងណាៗក៏ហ្វូតមិនអាចប្រាប់ទ្រង់បានដែល
"យើងស្អប់បំផុត មនុស្សដែលក្បត់យើង"
"ក្បត់អីទៅ ទូលបង្គំទៅក្បត់ទ្រង់ពីពេលណា..ហុឹក"ទើបតែជួបមុខគ្នាបាន២ដងសោះ ហេតុអីទ្រង់មកចោតថាខ្លួនក្បត់ទ្រង់ទៅវិញ ហ្វូតវិលវល់អស់ហើយ មិនយល់នោះទេ អ្នកអង្គម្ចាស់ម្នាក់នេះហេតុអីក៏ចូលចិត្តធ្វើរឹកពារបែបនេះដាក់ខ្លួនរហូតអញ្ជឹង គួរឲស្អប់ខ្លាំងណាស់
"ទ្រង់ចង់យកខ្ញុំទៅណា..លែងណា"ហ្វូតក្រាញននាលមិនចង់ដើរទៅតាមការអូសទាញរបស់រាងក្រាស់តែទ្រង់មិនខ្វល់បន្តអូសដៃតូចរហូតទៅដល់កន្លែងដែលទ្រង់ដាក់សេះនៅទីនោះ
"អ្ហេស៎.."ហ្វូតភ្ញាក់ស្ទើរលួសព្រលឹងពេលដែលទ្រង់ចាប់ចង្កេះតូចលើកអោយទៅអង្គុយលើខ្នងសេះយ៉ាងរហ័សតាមដោយកាយមាំទ្បើងមកជិះពីខាងក្រោយអោបចង្កេះតូចជាប់ ទ្រង់យកជើងទៅគោះសេះបន្តិចសត្វសេះក៏បំបោលទៅខាងមុខយ៉ាងលឿន
"អ្នកអង្គម្ចាស់ដាក់ខ្ញុំចុះណា..ខ្ញុំទៅចម្ការវិញ"ហ្វូតចាប់ក្តាប់ដៃទ្រង់ណែនព្រោះតែខ្លាច មុខតូចក៏អោនទៅសង្ងំបិតភ្នែកក្នុងទ្រូងរបស់អ្នកអង្គម្ចាស់មិនហ៊ានបើកភ្នែកមើល
"តទៅឯងលែងមានសិទ្ធិទៅទីនោះទៀតហើយ"
"អត់ទេ..ហុឹក..អ្នកម៉ែលោកពុកប្រាកដជាបារម្ភពីហ្វូតមិនខាន...ហុឹក សូមមេត្តា"
"...."ទ្រង់មិនតបមិនខ្វល់និងពាក្យអង្វរករបស់រាងតូចនៅតែបន្តបំបោលសេះឲកាន់តែលឿនថែមទៀត
"ខ្ញុំស្អប់ទ្រង់..ហុឹក"To be continued

YOU ARE READING
??????????????????????(Complete)
Fanfiction"???????????????????????????? ??????????????????????????????????????????????????"