"អ្នក..អ្នកអង្គម្ចាស់"ហ្វូតញ័រមាត់តតាក់ហៅអ្នកចំពោះ កុំប្រាប់ណាថាទ្រង់មកសម្លាប់ខ្លួនដល់ចម្ការនេះពីទោសដែលប្រហើនហ៊ានលួចមើលទ្រង់នៅថ្ងៃនោះ?
ក្រឹប..ហ្វូតទម្លាក់ជង្គង់អោនគោរពមិនហ៊ានងើបមុខសម្លឹងមើលទៅទ្រង់ មួយតួខ្លួនចាប់ផ្តើមភ័យញ័រដកដង្ហើមសឹងមិនដល់គ្នាពេលដឹងថាអ្នកអង្គម្ចាស់កំពុងដើរចូលមករកខ្លួនកាន់តែកៀក
"ងើបមុខទ្បើង"ទ្រង់ចេញបញ្ជារទ្បើង ហ្វូតក៏ងើបមុខសង្សឹមៗទៅរកទ្រង់ រាងក្រាស់បន្ទាបខ្លួនអង្គុយចំពោះមុខហ្វូត ដៃមាំចាប់ផ្ងើយចង្ការតូចឲកាន់តែជិតនិងផ្ទៃមុខរបស់ទ្រង់បន្ថែមទៀតហាក់ដូចជាកំពុងតែពិនិត្យផ្ទៃមុខដ៏សែនស្រស់ស្អាតមួយនេះ ហ្វូតបានត្រឹមតែគេចក្រសែរភ្នែកចេញមិនហ៊ានមើលចំទៅកែវភ្នែកមួយនោះ ។
"អ្នក..អ្នកអង្គម្ចាស់..."រាងតូចដកដង្ហើមផឺតផត ពេលដែលទ្រង់យកម្រាមដៃមកអង្អែលបបូរមាត់តូចថ្នមៗហ្វូតមិនយល់នោះទេថាពេលនេះទ្រង់កំពុងតែគិតពីអ្វីនោះ
"ស្រស់ស្អាតណាស់"៨ឆ្នាំមកនេះទ្រង់តែងតែនឹកគិតដល់ក្មេងរពឹសម្នាក់នេះគ្រប់ពេល មើលចុះពេលនេះក្មេងម្នាក់នេះស្អាតខុសប្លែកពីមុនខ្លាំងណាស់ទ្រង់ចំណាំស្ទើរតែមិនបានទៅហើយ នៅថ្ងៃដែលទ្រង់គ្រលាសភ្នែកទៅចំរាងតូចនៅថ្ងៃនោះសារភាពបានថាទ្រង់ចំណាំហ្វូតមិនបានពិតមែនកុំតែឃើញហ្វូតរត់ទៅរករទេះដាក់ឈើរីវិញកុំអីទ្រង់គិតថាហ្វូតជាជនបង្កប់ទៅហើយ៕
"..."ហ្វូតស្ងាត់មាត់រឹងអណ្តាតមិនដឹងថាត្រូវធ្វើខ្លួនបែបណា ពេលដែលឮអ្នកអង្គម្ចាស់សរសើរពីសម្រស់ខ្លួនបែបនេះ រាងតូចគេចមុខចេញទៅម្ខាងមិនឲទ្រង់ប៉ះពាល់បន្តមានអារម្មណ៍ថាទ្រង់កំពង់តែចង់លូកលាន់ខ្លួនច្បាស់ណាស់ អ្នកអង្គម្ចាស់ក៏អស់សំណើចបន្តិចរួចក៏ងើបឈរទ្បើង
"ថ្ងៃនោះយើងឃើញឯងលបមើលយើងនៅរាជវាំង ឯងមានបំណងអីតើមែនទេ?"
"គ្មាន..គ្មានទេក្រាបទូល ទូលបង្គំគ្រាន់តែជួយលោកពុកយកផ្លែឈើរីទៅដាក់ក្នុងឃ្លាំងប៉ុណ្ណោះ ទូលបង្គំគ្មានបំណងអាក្រក់អ្វីទ្បើយ ក្រាបទូល"
"ឯងដឹងទេថាលួចមើលខ្សែររាជវង្សត្រូវមានទោសប្រហារជីវិត?"
"ទូលបង្គំមិនដឹងនោះទេ..នោះជាលើកទី១ដែលទូលបង្គំបានចូលវាំង ទើបទូលបង្គំមិនបានដឹងពីច្បាប់ទម្លាប់នៅក្នុងវាំងបានច្បាស់ បើខ្ញុំខុសសូមអ្នកអង្គម្ចាស់លើកលែងទោសឲខ្ញុំម្តងទៅចុះ"ហ្វូតខាំបបូរមាត់ខ្លួនក្រាបសូមអង្វរអ្នកដែលមានអំណាចចំពោះមុខ សង្ឃឹមថាទ្រង់នឹងលើកទោសឲគេបានម្តងទៅចុះ
"លើកលែងទោស? ហេតុអីយើងត្រូវលើកលែងទោសឲឯងដែល?"
"ហុឹក..ខ្ញុំ.."ហ្វូតគាំងត្រហូរយំចេញមក មែនហើយហេតុអីទ្រង់ត្រូវលើកលែងទោសឲមនុស្សឋានៈទាបដូចជាខ្លួននោះ?តើគេត្រូវមកស្លាប់ទាំងក្មេងបែបនេះឬ?អត់ទេគេមិនទាន់ចង់ស្លាប់នោះទេ
ឃើញរាងតូចកំពុងតែភ័យទ្រង់ក៏កាន់តែចង់ញ៉ោះបន្ថែម ដោយការដកដាវមុតស្រួចចេញពីចង្កេះទៅដាក់ជិតកសខ្ចីរបស់ហ្វូត ហ្វូតបិតភ្នែកជិតឆឹងមិនហ៊ានមើល
"កុំ..សម្លាប់ខ្ញុំ..អី..ហុឹក.."រាងតូចនិយាយចប់ភ្លាមក៏ដួលសន្លប់ទៅដីបាត់មាត់ឆឹងព្រោះតែភ័យខ្លាចខ្លាំងពេក ជេមមីណាយឃើញបែបនោះទ្រង់ប្រញាប់ចូលទៅត្រកងរាងតូចហើយយកដៃទៅទះថ្ពាល់ទន់ៗតិចៗ
"ហ្វូត? ហ្វូតឮបងហៅទេ"គ្មានចម្លើយឆ្លើយតបទ្រង់ក៏លើកបីរាងតូចចូលទៅក្នុងផ្ទះឈើដាក់ឲហ្វូតគេងនៅលើគ្រែដោយការថ្នាក់ថ្នម
"បំភ័យអូនឲភ័យហើយ ឲបងសូមទោសណា"ទ្រង់អង្អែលសក់ហ្វូតលេងបណ្តើរព្រមទាំងមើលទៅកាន់មុខតូចបណ្តើរដោយក្តីនឹករលឹក
"សូមទោសដែលទុកអូនចោលមកជាយូរ ម្តងនេះបងមិនទៅណាចោលអូនទៀតនោះទេ"រាងក្រាស់ដោះក្បាំងមុខចេញបង្ហាញផ្ទៃមុខសង្ហារខាបព្រលឹង បបូរមាត់ក្រាស់ក៏អោនទៅថើបផ្តិតលើថ្ងាសរបស់ហ្វូតយ៉ាងយូររួចក៏ងើបមុខចេញមកវិញទាំងចិត្តមិនចង់
"ទ្រាំចាំបងបន្តិចទៀតណា បងប្រាកដជាមកយកហ្វូតទៅនៅក្បែរបងមិនខាន"To be continued

YOU ARE READING
??????????????????????(Complete)
Fanfiction"???????????????????????????? ??????????????????????????????????????????????????"