抖阴社区

??????? 16

1.1K 151 8
                                    

"ម្ចាស់មីង!"
"ម៉ាសុីទ្បា ក្មួយមករកមីងមានការអីតើមែនទេ?"ម្ចាស់ក្សត្រីខាមីលទ្បាមើលទៅក្មួយស្រីព្រមទាំងភ្ជាប់ជាមួយស្នាមញញឹមជាប់មាត់
"មិនមានការអីនោះទេម្ចាស់មីង ខ្ញុំម្ចាស់គ្រាន់តែនឹកដល់ម្ចាស់មីងតែប៉ុណ្ពោះ"
"ចូលមកអង្គុយទីនេះសិនមក"
"ព្រះពរ"នាងដើរទៅអង្គុយលើកៅអីដីជិតព្រះមហេសីដោយរឹកពាររមទម្យសមជាស្រ្តីដែលមកពីឋានះខ្ពង់ខ្ពស់
"ម្ចាស់មីងកំពុងតែធ្វើអ្វីនិង?"
"មីងកំពុងតែដេរអាវឲជេមមីណាយទុកជាអំណោយនៅថ្ងៃទ្បើងគ្រងរាជ"
"ស្អាតណាស់ ម្ចាស់បងប្រាកដជាពេញចិត្តមិនខាន"
"មីងក៏សង្ឃឹមថាបែបនិងដូចគ្នា"
"អរ..ម្ចាស់មីងតែមួយរយៈនេះខ្ញុំម្ចាស់ឮគេនិយាយថា ម្ចាស់បងនាំអ្នកណាក៏មិនដឹងចូលមកក្នុងរាជវាំង ម្ចាស់មីងដឹងដែលទេ?"នាងធ្វើពុតជាសួរបែបមិនដឹងអី ព្យាយាមសង្កេតទឹកមុខរបស់ម្ចាស់ក្សត្រីជានិច្ច
"បុត្រជេមមីណាយនាំមនុស្សចូលវាំងឬ?"
"ក្រាបទូល អ្នកណាៗក៏ដឹងពីរឿងនេះដែល ខ្ញុំបារម្ភថាមនុស្សម្នាក់នោះអាចនិងនាំក្តីវិនាសដល់ម្ចាស់បងបាន"
"មីងស្គាល់ជេមច្បាស់ គេមិនងាយទុកចិត្តអ្នកណាផ្តេសផ្តាសនោះទេ បើគេយកមនុស្សម្នាក់នោះចូលមកជិតខ្លួនក៏មានន័យថាជេមទុកចិត្តម្នាក់នោះដូចគ្នា មីងជឿជាក់លើបុត្ររបស់មីង"
"ម្ចាស់មីងតែ..."
"បានហើយម៉ាសុីទ្បា ក្មួយត្រទ្បប់ទៅវិញចុះ បើមីងទំនេរពេលណាមីងនិងទៅរកមនុស្សម្នាក់នោះដោយផ្ទាល់ ក្មួយមិនបាច់បារម្ភ"ទ្រង់កាត់សម្តីក្មួយស្រីមិនចង់ឲនាងនិយាយច្រើនជាងនេះ ម៉ាសុីទ្បាខកបំណងអោនកាយគោរពលារួចដើរចេញទៅ

"ម្ចាស់បងណូទ្បេន?"
"ម៉ាសុីទ្បា ប្អូនមកទីនេះធ្វើអី"ទ្រង់សួរទៅកាន់ប្អូនស្រីបង្កើតពេលដែលឃើញនាងនៅម្តុំៗបរិវេណដំណាក់របស់ជេមមីណាយ
"ខ្ញុំម្ចាស់មកដើរលេងប៉ុណ្ណោះ ចុះម្ចាស់បងវិញនោះ?"
"បងក៏ដូចគ្នា"ទ្រង់ញាក់ស្មាប្រាប់ប្អូនធ្វើហីៗតែម៉ាសុីទ្បាធ្វើមុខមិនជឿ
"កុហក ម្ចាស់បងច្បាស់ជាមានបំណងអ្វីច្បាស់ណាស់"
"គ្មានអីទេ បងគ្រាន់តែឮថាអ្នកអង្គម្ចាស់ជេមមីណាយរបស់អូននាំយកផ្កាស្រស់មួយទងមកលាក់ទុកនៅទីនេះ ទើបបងចង់មកឃើញឲច្បាស់និងភ្នែកថាដូចពាក្យគេនិយាយដែលឬទេ"
"បងចង់សម្តៅដល់មនុស្សម្នាក់នោះមែនទេ"
"អូនដឹងដែលឬ?"
"ហេតុអីក៏ខ្ញុំម្ចាស់មិនដឹងនោះ បើទៅណាក៏ឮគេនិយាយដែល"
"តែបងថាមនុស្សម្នាក់នេះប្អូនអាចពិបាកនិងយកឈ្នះបន្តិចហើយ ព្រោះសូម្បីតែបងក៏ចង់បាក់ចិត្តលើដូចគ្នា"ទ្រង់ញញឹមចុងមាត់ស្រមៃឃើញដល់មុខតូចស្រស់ដែលទ្រង់បានឃើញមុននេះ ស្តាយណាស់ដែលមិនបាននៅជជែកគ្នាបានយូរ
"ម្ចាស់បងពេញចិត្តគេ?"
"ក៏..អាចណា"
"បើម្ចាស់បងពេញចិត្តក៏ប្រញាប់ចាត់ការទៅ កុំឲវាមកធ្វើឆ្អឹងទទឹងកខ្ញុំម្ចាស់បន្ត"ម៉ាសុីទ្បាដើរចេញទៅដំណាក់របស់នាងវិញទាំងម៉ួម៉ៅក្នុងចិត្ត អាក្មេងនោះវាល្អប៉ុណ្ណាបានជាម្នាក់ៗបាក់ចិត្តលើវាគ្រប់គ្នាបែបនេះ

"បងជេម..ហេតុអីថ្ងៃនេះមកវិញលឿនយ៉ាងនេះ"ហ្វូតដើរទៅរករាងក្រាស់ដែលកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងបន្ទប់ រាល់ដងស្មើរនេះទ្រង់មិនទាន់យាងត្រទ្បប់មកវិញនោះទេ
"ថ្ងៃនេះមិនមានអ្វីដែលត្រូវធ្វើច្រើន ទើបបងមកមុន"
"តែហេតុអីទើបបងធ្វើមុខបែបនេះដែរ បងមានរឿងអីតើមែនទេ"រាងតូចអង្គុយជិតទ្រង់ សង្កេតឃើញទឹកមុខទ្រង់មិនល្អដូចរាល់ដងទើបសាកសួរទៅទ្រង់លមើល
"អត់ទេ បងគ្រាន់តែស្មុគស្មាញបន្តិចប៉ុណ្ណោះ"
"ស្រង់ទឹកបន្ធូរអារម្មណ៍តើល្អទេ ចាំអូនទៅលាយទឹកក្តៅឲ"
"ល្អ! តែអូនត្រូវមុជទឹកជាមួយបង"
"អូនមិនបានស្មុកស្មាញដូចបងឯណា?"ចង់កេងចំណេញលើគេទៀតហើយមែនទេ?ម្តងណាក៏មិនដែលឲគេរួចខ្លួនដែល មិនដែលឃើញអ្នកអង្គម្ចាស់ណាចរឹកព្រើលបែបនេះពីមុនមកនោះទេ
"តែអូនជាថ្នាំបន្សាបភាពស្មុកស្មាញរបស់បងនោះអី"
"បានៗ អូនទៅលាយទឹកក្តៅហើយ"

"ដៃបងនៅឲស្ងៀមបន្តិចទៅមើល" ហ្វូតបួញមាត់ថាឲពេលដែលដៃរបស់រាងក្រាស់រវាមលូកលាន់គេមិនឈប់
"បងកំពុងតែស្ទាបស្ទង់សម្បត្តិរបស់បង មិនបានទេឬ?"
"រាងកាយអូនជាសម្បត្តិរបស់បងតាំងពីពេលណា?"ដៃតូចឈប់ដុះខ្លួនឲរាងក្រាស់បន្តិច សម្លឹងមើលមុខទ្រង់ដើម្បីតវ៉ា
"តាំងតែពីអូនកើតមកទេដឹង?"
"កំប្លែងណាស់ ពេលអូនកើតបងមិនទាន់និងស្គាល់អូនផង"
"តែក៏ស្គាល់នៅពេលដែលអូនក្បាលខូចហ៊ានយកដុំថ្មគប់បងនោះអី"ទ្រង់នឹកដល់រឿងនោះក៏ចង់អស់សំណើច ហ្វូតក៏ធ្វើមុខជូរពេលដែលឮទ្រង់រំឮកដល់ភ្លាម
"ពេលនោះអ្នកណាប្រើឲបងលួចចូលក្នុងចម្ការអូនធ្វើអី"
"អូខេៗ កាលនោះជាកំហុសបង តែវាក៏ជាកំហុសមួយដែលល្អបំផុត ព្រោះវាធ្វើឲបងស្គាល់អូននោះអី"
"តែកាលនោះអូននៅក្មេងណាស់ បងលួចស្រទ្បាញ់ក្មេងមិនដឹងអីអញ្ជឹងហេស៎?"
"ផ្តេសផ្តាស ពេលនោះបងគ្រាន់តែចាត់ទុកអូនជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ"
"ចុះពេលនេះបងនៅចាត់ទុកអូនជាប្អូនប្រុសទៀតឬអត់?"ហ្វូតលមុខទៅជិតមុខទ្រង់ព្រមទាំងញញឹមញ៉ោះសួរដោយការចង់ដឹង
"ប្អូនប្រុសគេធ្វើរឿងបែបនេះជាមួយគ្នាឬ"ទ្រង់សួរបកដៃមាំក៏បង្អូសមកចាប់ត្រកៀកហ្វូតច្របាច់តិចៗ រាងតូចងាកមុខចេញទៅម្ខាង ញ៉ោះគេពេលគេញ៉ោះវិញក៏អៀនធ្វើអ្វីមិនត្រូវ ក្មេងពិតមែន
"អូនធ្លាប់ឮចាស់ៗនិយាយទេ មនុស្សដែលអៀនច្រើនតែងមានកូនញឹក?"
"បង..បងចង់និយាយពីអី..អូនមិនដឹង"ហ្វូតក្រហមមុខកាន់តែខ្លាំងទ្បើង ព្យាយាមនិយាយបន្លប់ប្រធានបទតែមើលទៅដូចជាមិនបានផលនោះទេ
"មានបុត្រឲបងទៅ ហ្វូត"

To be continued


??????????????????????(Complete)Where stories live. Discover now