ហ្វូតភ្ញាក់ទ្បើងត្រូវពួកភីលៀងចាប់រៀបចំខ្លួនយ៉ាងមានរបៀបក្នុងសម្លៀកបំពាក់ថ្មី ហ្វូតអង្គុយស្ងៀមមិនហ៊ានកម្រើកព្រោះតែមិនសុំាទម្លាប់និងរឿងបែបនេះ ចំណែកឯអ្នកអង្គម្ចាស់មិនដឹងថាយាងទៅណាបាត់ទៀតទុកគេចោលឲនៅកណ្តោចកណ្តែងតែម្នាក់ឯងនៅក្នុងក្រទ្បាបន្ទុំ
"បងស្រី..ខ្ញុំសូមសួរមួយបានទេ អ្នក..អ្នកអង្គម្ចាស់ទ្រង់យាងទៅណាហើយ?"ទម្រាំតែដាច់ចិត្តសួរភីលៀងជិតនោះ ក៏ត្រូវចំណាយពេលជិតកន្លះម៉ោងទៅហើយ
"អ្នកអង្គម្ចាស់ទ្រង់យាងទៅកន្លែងហ្វឹកហាត់ អ្នកប្រុសម្ចាស់មានអ្វីមែនទេ"
"បងជូនខ្ញុំទៅរកទ្រង់បន្តិចបានទេ?"
"មិនបានទេ អ្នកអង្គម្ចាស់ចេញបញ្ជាមិនឲអ្នកប្រុសចេញទៅខាងក្រៅផ្តេសផ្តាសនោះទេ"
"...."ហ្វូតធ្វើមុខអស់សង្ឃឹមលែងនិយាយសុំបន្ត ទឹកមុខស្រងូតស្រងាត់ក៏បង្ហាញចេញមកពីមុខតូចយ៉ាងច្បាស់
"បន្តិចទៀតអ្នកអង្គម្ចាស់យាងត្រទ្បប់មកវិញហើយ អ្នកប្រុស"
ក្រាក សម្លេងបើកទ្វារឮទ្បើងហ្វូតងាកទៅរកយ៉ាងលឿនមុននិងលេចស្នាមញញឹមស្រស់លើមាត់តូច
"អ្នកអង្គម្ចាស់"ហ្វូតបម្រុងនិងលើកដៃអោបទ្រង់ទៅហើយ តែហ្វូតប្រញាប់សម្រួលឥរិយាបថរបស់ខ្លួនទ្បើងវិញ ឈរអោនមុខទៅម្ខាងព្រោះភ្លេចខ្លួនថាក្នុងបន្ទប់នេះមិនមែនមានតែគេ២នាក់នោះទេ
"ពួកនាងចេញទៅវិញចុះ"រាងក្រាស់ដឹងថាហ្វូតកំពុងតែគិតអីទើបបញ្ជារឲពួកភីលៀងទាំងអស់ចេញពីបន្ទប់រួចក៏ចូលទៅរករាងតូច
"ពួកនាងចេញទៅអស់ហើយ អូនមិនចង់អោបបងទេ?"ហ្វូតងើបមុខមើលទ្រង់ហើយក៏ចូលទៅអោបទ្រង់ណែនដៃ
"នឹកបងណាស់"
"បែកមិនទាន់កន្លះថ្ងៃផងអូននឹកបងទៅហើយ?"
"ស្អែកអូនសុំទៅផងបានទេ អូនមិនចង់នៅក្នុងនេះម្នាក់ឯងនោះទេ"
"បានជានិច្ច"
"អ្នកអង្គម្ចាស់គួរឲស្រទ្បាញ់បំផុត"
"បើអញ្ជឹងអូនស្រទ្បាញ់បងឬអត់?"
"..."ហ្វូតឆ្លើយមិនចេញ ព្រិចត្របកភ្នែកញាប់ៗ មិននឹកស្មានថាទ្រង់និងសួរអីបែបនេះមកកាន់គេ
"មិនឮបងសួរទេ?"ជេមថើបថ្ពាល់ក្រអូបរបស់ហ្វូតញក់ញីតិចៗ ហ្វូតក៏ងាកចេញព្រោះតែរសើបថ្ពាល់
"អូនឮ"
"ចុះហេតុអីមិនឆ្លើយនិងបង ស្រទ្បាញ់បងទេ?ហឹមម"ជេមនៅតែបន្តសួរមិនឈប់ ហ្វូតកាន់តែអៀនទ្បើង
"ស្រ..ស្រទ្បាញ់"
"ថាម៉េច? បងស្តាប់មិនឮ"
"ស្រទ្បាញ់"ហ្វូតខាំមាត់និយាយម្តងទៀត រាងក្រាស់ក៏ញ៉ោះសារជាថ្មី
"មិនឮនោះទេ"
"អូនស្រទ្បាញ់បង ស្តាប់ឮដែលទេ?"រាងតូចនិយាយខ្លាំងៗជាមុន ពេលដែលរាងក្រាស់សួរដដែលៗមិនឈប់ ពេលនេះមិនដឹងថាគេគួរអៀនឬខឹងឲច្បាស់នោះទេ
"ជាបងឬអូនឲប្រាកដដែលគួរឲស្រទ្បាញ់នោះ"ទ្រង់សើចបន្តិចអោបចង្កេះតូចជាប់ ហ្វូតក៏ញញឹមមានល្បិចសួរសងសឹកទៅកាន់ទ្រង់វិញពេលដែលមានឪកាស
"ចុះបើអូនគួរឲស្រទ្បាញ់ បងស្រទ្បាញ់អូនវិញដែលទេ?"
"អូនសួរចង់សងសឹកបងឬ"
"អូនចង់ដឹងពិតមែន បងឆ្លើយប្រាប់អូនមក"ហ្វូតញញឹមចាំស្តាប់ចម្លើយចេញពីមាត់ទ្រង់
"អត់ទេ...តែបងស្រទ្បាញ់អូនបំផុតលើសពីអ្វីៗលើលោកនេះ"ក្បាលដំបូងហ្វូតស្តាប់ស្ទើរតែធ្លាក់ថ្លើម សំណាងហើយដែលទ្រង់ប្រញាប់និយាយប្រយោគបន្ទាប់ចេញមក ហ្វូតក៏សប្បាយចិត្តទ្បើងវិញ
"អ្នកអង្គម្ចាស់សម្តីផ្អែមដល់ហើយ"
"សម្រាប់តែអូនម្នាក់គត់..ជុប"រាងក្រាស់ថើបបបូរមាត់ហ្វូតបន្តិចរួចក៏ដកមាត់ចេញមកវិញ
"ហិហិហិ"
"ពេលបងមិននៅមានអ្នកណាធ្វើឲអូនមិនសប្បាយចិត្តដែលទេ?"
"អត់មានទេ ពួកបងស្រីមើលថែរអូនបានល្អណាស់ គ្រាន់តែអូននៅតែក្នុងបន្ទប់អផ្សុកបន្តិចប៉ុណ្ណោះ"
"បងសូមទោស បងឈប់ទុកអូនចោលទៀតហើយ សន្យា"
"អឹមមម"ហ្វូតងក់ក្បាលក្រហឹមតបរួចក៏ផ្តេកក្បាលទៅទ្រូងមាំសង្ងំអោបរាងក្រាស់ម្តងទៀតយ៉ាងមានក្តីសុខTo be continued

YOU ARE READING
??????????????????????(Complete)
Fanfiction"???????????????????????????? ??????????????????????????????????????????????????"