抖阴社区

??????? 7

1.5K 154 33
                                    


សត្វសេះចេះតែរត់ទៅមុខមិនឈប់រហូតដល់ឃ្លោងទ្វាររាជវាំង រាងតូចបើកភ្នែកសម្លឹងមើលទៅខាងមុខទាំងកែវភ្នែកភ័យខ្លាច ពួកអ្នកបម្រើដែលនៅក្បែរនោះប្រើក្រសែមើលមកកាន់គេចម្លែកៗស្មានមិនត្រូវ អ្នកខ្លះក៏លួចខ្សឹបខ្សាវគ្នាមិនឈប់ហ្វូតទាយដឹងថាពួកគេច្បាស់ជាកំពុងតែនិយាយពីគេមិនខានទើបយកមុខទៅពួនក្នុងដើមទ្រូងមាំវិញមិនហ៊ានមើលបន្ត
"ចុះមក"រាងក្រាស់ចុះពីលើសេះមុន ហើយក៏បញ្ជារហ្វូតតាមក្រោយ រាងតូចអង្គុយធ្វើមុខទ្បេងទ្បង់មិនហ៊ានចុះតាមសម្តីរបស់ទ្រង់ ពេលដែលឃើញហ្វូតអង្គុយស្ងៀមមិនកម្រើកទ្រង់ក៏ដើរទៅចាប់លើកខ្លួនតូចឲមកឈរជិតទ្រង់
"ខ្ញុំចង់ទៅចម្ការវិញ.."
"ចាប់ពីពេលនេះទៅឯងត្រូវនៅទីនេះ"
"អត់ទេ.."
"ឯងគ្មានសិទ្ធិប្រកែក"
"ទ្រង់គ្មានហេតុផល..យ៉ាងណាក៏ខ្ញុំមិនព្រមនៅទីនេះដែរ"ហ្វូតបេះដៃទ្រង់ចេញហើយប្រឹងរត់ចេញទៅ តែជេមមីណាយរហ័សជាង ចូលទៅចាប់ចង្កេះតូចរួចលីដាក់លើស្មាដើរសម្តៅទៅរកដំណាក់របស់ទ្រង់
"ក្បាលរឹង និយាយមិនចេះស្តាប់គ្នា"ទ្រង់ដើរទៅមុខបណ្តើរបន្ទោសហ្វូតបណ្តើរ ហ្វូតនៅតែប្រឹងរើកញ្ជ្រោលមិនឈប់ទ្រង់ទ្រាំមិនបានក៏លើកដៃទៅវាយគូថរបស់ហ្វូតមួយដៃទាំងលួចគ្រឺតខ្នាញ់ក្នុងចិត្ត
"អ្នកអង្គម្ចាស់ចិត្តអាក្រក់..ហុឹក..សុខៗយកខ្ញុំមកទីនេះធ្វើអី ខ្ញុំមិនសុខចិត្តទេ..ហុឺៗ ខ្ញុំចង់ទៅរកអ្នកម៉ែវិញ"ហ្វូតស្រែកថាឲព្រមទាំងយំដង្ហក់ដូចជាកូនក្មេង ជេមខ្ជិលតបតបោះជំហានទៅមុខកាន់តែលឿនថែមទៀត អ្នកយាមឃើញវត្តមានរបស់ទ្រង់ក៏ប្រញាប់បើកទ្វារក្រទ្បាបន្ទំ(បន្ទប់គេង)ចាំជាស្រេចដើម្បីឲទ្រង់យាងចូលទៅ
"និយាយគ្នាសិនបានទេ?"ទ្រង់ដាក់ហ្វូតឈរឲមានរបៀបហើយក៏និយាយសម្លេងស្រទន់ដាក់ហ្វូតវិញម្តង ឯហ្វូតនៅតែឈរយំមិនទាន់បាត់ទ្រង់ក៏យកដៃទៅជូតទឹកភ្នែកចេញ
"សូមទោស..ដែលធ្វើឲហ្វូតភ័យ"រាងតូចបើកភ្នែកមើលទៅទ្រង់ម៉ង់ៗ តាមមិនទាន់ពីចរិករបស់ទ្រង់ពេលនេះ ម្តងល្អម្តងអាក្រក់ ទ្រង់មករដូវមែនទេ?
"បើអញ្ជឹងដោះលែងឲខ្ញុំទៅវិញទៅក្រាបទូល"
"ចង់ទៅវិញដល់ថ្នាក់នេះហេស៎?"ទ្រង់កៀរសក់ដែលធ្លាក់បាំងភ្នែករបស់ហ្វូតចេញទៅម្ខាង ហើយក៏ឆ្លៀតអង្អែលថ្ពាល់ក្រហមដូចជាផ្លែប៉េងប៉ោះទុំនោះតិចៗ
"ក្រាបទូល ទូលបង្គំខ្លាចលោកពុកអ្នកម៉ែបារម្ភ"
"មិននឹកបងទេឬហ្វូត?"
"..."ហ្វូតឆ្លើយមិនចេញ អត់ទេ មិនដឹងគួរឆ្លើយតបបែបណាទើបត្រូវ ឲនឹកទ្រង់បានយ៉ាងម៉េចបើក្នុងចិត្តហ្វូតពេលនេះខឹងស្អប់ទ្រង់ដល់កម្រិតកំពូលហើយ ៕
រាងក្រាស់ដោះក្បាំងមុខនោះចេញចំពោះមុខហ្វូត បង្ហាញឲឃើញផ្ទៃមុខសង្ហារដូចជាទេវបុត្រច្បាស់ៗនិងភ្នែក ហ្វូតមើលមុខទ្រង់យ៉ាងភ្លាំងភ្លឹក មានអារម្មណ៍ថាស្រដៀងៗនិងអ្នកណាម្នាក់ដែលខ្លួនធ្លាប់ស្គាល់ពីមុនមកតែនឹកមិនឃើញថាជាអ្នកណាទាល់តែសោះ
"ហ្វូត?"ឃើញហ្វូតឈរភ្លឹកទើបទ្រង់ហៅហ្វូត តែហ្វូតនៅតែឈរស្ងៀមដដែល ទ្រង់ក៏ដើរចូលទៅជិតហើយចាប់ចង្ការហ្វូតផ្ងើយទៅរកទ្រង់មុននិងទម្លាក់បបូរមាត់ក្រាស់ទៅគ្រប់គ្រងលើមាត់តូចថ្នមៗបំផុត
"នេះ..នេះទ្រង់កំពុងតែធ្វើអីនិង"ហ្វូតភ្ញាក់ស្មារតីមកវិញច្រានទ្រូងមាំចេញមួយទំហឹងលើកដៃទៅជូតបបូរមាត់ខ្លួនខ្លាំងៗ ស្នាមថើបដំបូងរបស់គេពេលនេះត្រូវអ្នកអង្គម្ចាស់ម្នាក់នេះលួចយកទៅបាត់ហើយ គេខំរក្សាវាទុកដើម្បីតែបងជេមរបស់គេតែម្នាក់គត់តែពេលនេះវារលាយបាត់ហើយ គួរឲខឹងណាស់
"ថើបនោះអី..មិនដែលថើបទេឬ?"
"ទ្រង់រោគចិត្តខ្លាំងណាស់ មកថើបខ្ញុំធ្វើអី សងស្នាមថើបដំបូងឲខ្ញុំវិញមក..ហុឺៗ"ហ្វូតខឹងស្ទើរចេញផ្សែងតាមត្រចៀក មកលួចថើបគេហើយនៅមានមុខមកសួរឌឺដងគេទៀត
"ហ្វូតមិនចាំបងពិតមែនឬ?"រាងតូចឈប់យំ ងើយមើលមុខសង្ហារ ហើយក៏ក្រវីក្បាលតប
"មិនចាំនោះទេ..ពួកយើងធ្លាប់ស្គាល់គ្នាមែនទេ?តែទូលបង្គំមិនចាំថាខ្លួនឯងមានមិត្តជាព្រះរាជបុត្រនោះទេ"
"ហ្វូត បងគឺជេមមិត្តចាស់របស់អូននោះអី ហ្វូតភ្លេចបងហើយ?"ទ្រង់ជ្រួញចញ្ចើមឆ្ងល់ លួចអន់ចិត្តនិងរាងតូច រយះពេលត្រឹមតែ៨ឆ្នាំគេលែងមាននៅក្នុងការចងចាំរបស់ក្មេងម្នាក់នេះហើយមែនទេ?
"បងជេម?.."ហ្វូតដើរចូលទៅជិតលើកដៃស្ទាបមុខមាំ មិនជឿថាអ្នកចំពោះមុខគឺជាបងជេមរបស់ខ្លួននោះទេ តែមុខពួកគេពិតជាស្រដៀងគ្នាណាស់ ទ្រង់មិនបានលេងសើចនិងគេទេឬ
"ទ្រង់គឺជាបងជេមពិតមែនហេស៎..ហុឹក"

To be continued

??????????????????????(Complete)Where stories live. Discover now