"ហ្វូត!"
"អ្នកអង្គម្ចាស់ ណូទ្បេន?"
"ហ្វូត មានរឿងអីមែនទេ បានជាមកអង្គុយនៅទីនេះម្នាក់ឯង"ទ្រង់ចូលមកអង្គុយផ្ទាល់ដីជិតហ្វូត រួចក៏សួរយ៉ាងស្រទន់
"ទូលបង្គំ គ្មានរឿងអីទេក្រាបទូល គ្រាន់តែមិនសូវសប្បាយចិត្តតិចតួចប៉ុណ្ណោះ"
"មិនសូវសប្បាយចិត្តឬ? បើអញ្ជឹងហ្វូតចង់ទៅលេងខាងក្រៅវាំងដែលទេ?"ទ្រង់ផ្តល់សំណើរ ហ្វូតក៏បដិសេធ
"ទូលបង្គំមិនចង់រំខានទ្រង់ទេ"
"រំខានអីទៅ មិនរំខាននោះទេ នៅខាងក្រៅវាំងម្តុំៗនេះស្អាតខ្លាំងណាស់ បើហ្វូតមិនទៅប្រាកដជាស្តាយស្លាប់ហើយ"
"បើអញ្ជឹងខ្ញុំទៅជាមួយទ្រង់ក៏បាន"ហ្វូតយល់ព្រមព្រោះនៅតែក្នុងវាំងគេធុញធប់សឹងតែស្លាប់ ម៉្យាងហ្វូតក៏មិនចង់ជួបមុខជេមមីណាយដូចគ្នា ជួបមុខគ្នាពេលណាហ្វូតតឹងទ្រូងហប់ដង្ហើមយ៉ាងម៉េចក៏មិនដឹង"ហ្វូត នៅឯណា?"ជេមមីណាយសួរទៅកាន់ភីលៀងម្នាក់ដែលទ្រង់បញ្ជារឲតាមមើលថែរហ្វូតគ្រប់ពេល
"អ្នកប្រុសប្រាប់ថាចង់នៅម្នាក់ឯង មិនឲអ្នកណាតាមនោះទេក្រាបទូល"
"ផ្តេសផ្តាសមែន ឆាប់ទៅតាមហ្វូតមកវិញភ្លាមមក"
"ក្រ..ក្រាបទូល អ្នកអង្គម្ចាស់""អ្នកអង្គម្ចាស់មេឃជិតងងឹតហើយពួកយើងត្រទ្បប់ទៅវិញទៅ"ហ្វូតមើលមេឃដែលកំពុងងងឹតបន្តិចម្តងៗ មុននិងប្រាប់ទៅកាន់អ្នកអង្គម្ចាស់ ពួកគេចេញមកខាងក្រៅវាំងរាងយូរដែលហើយ ហ្វូតក៏មានអារម្មណ៍មិនស្រួលចិត្តបន្តិចបន្តួចដែល
"ប្រញាប់ទៅណា ពួកយើងនៅបន្តិចទៀតទៅ"
"តែខ្ញុំថា..."
"ឬមួយហ្វូត ស្អប់ខ្ពើមមិនចង់នៅជិតបង"ទ្រង់ប្តូរសព្វនាម រាងតូចក៏ស្រទ្បាំងកាំង តែព្យាយាមសម្រួលអារម្មណ៍ខ្លួនទ្បើងវិញ
"ទូលបង្គំមិនបានស្អប់ខ្ពើម ទូលបង្គំគ្រាន់តែខ្លាចថាមានគ្រោះថ្នាក់អ្វីកើតទ្បើងប៉ុណ្ណោះ"
"នៅជាមួយបងហ្វូតមិនចាំបាច់ភ័យខ្លាច"
"ទ្រង់និយាយអ្វីមានដឹងខ្លួនដែលទេ?"
"ដឹង ដឹងច្បាស់ទៀតផង ហ្វូត!ប្តូរមកនៅជាមួយបងម្តងតើល្អទេ?"
"ទេ ទូលបង្គំមិនមែនប្រភេទមនុស្សបែបនោះ"ហ្វូតមិនពេញចិត្តភ្លាម អ្នកអង្គម្នាក់នេះកាន់តែនៅក្បែរកាន់តែមានអារម្មណ៍ថាគ្រោះថ្នាក់ហើយ
"ជេមមីណាយវាល្អត្រង់ណា ទើបហ្វូតចេញពីវាមិនបាន"ណូទ្បេនគំហកសួរហ្វូតខ្លាំងៗលែងនិយាយទឹកដមផ្អែមល្ហែមដូចមុន ហ្វូតឈានជើងថយក្រោយដោយស្វ័យប្រវត្តិ
"ទ្រង់មិនចាំបាច់ចង់ដឹង បើទ្រង់ចង់នៅទីនេះបន្ត ក៏នៅតែអង្គឯងចុះ ទូលបង្គំទៅវិញម្នាក់ឯងក៏បាន"ហ្វូតបែរក្រោយឈានជើងដើរចេញ អ្នកអង្គម្ចាស់ណូទ្បេនក៏ចូលមកចាប់ស្មាតូចរុញទៅបុកនិងដើមឈើធំមួយដើម ហ្វូតឈឺខ្នងស្ទើរស្រក់ទឹកភ្នែក អ្នកអង្គម្ចាស់មានឱកាសក៏ចូលទៅឃាំងខ្លួនតូចជាប់
"បើហ្វូតមិនស្តាប់បងតាមសម្រួល អញ្ជឹងកុំមកបន្ទោសបងពេលក្រោយឲសោះ"
"ទ្រង់.ចង់ធ្វើអី..ហុឹក..អត់ទេណា កុំមកប៉ះខ្លួនខ្ញុំឲសោះ"ហ្វូតប្រវេប្រវាចេញពីការឃុំឃាំង តែណូទ្បេនមិនផ្តល់ឱកាស ទ្រង់អោនទៅថើបញក់ញីប្រលោះក៏ហ្វូតទាំងកម្រោល ហ្វូតក៏យកដៃរុញមុខគេចេញយ៉ាងស្អប់ខ្ពើម
ផ្លាច់ មុខតូចបែរមុខទៅម្ខាង ឈាមក៏មកហូរមករឹមៗតាមគែមមាត់តាមកម្លាំងដៃទះរបស់អ្នកអង្គម្ចាស់ ហ្វូតភាំងឈរស្ងៀមក្តុកក្តួលក្នុងចិត្ត តាំងពីតូចដល់ធំមិនដែលមានអ្នកណាមកធ្វើបែបនេះដាក់គេនោះទេនេះជាលើកទី១ហើយ
"ហុឹក.."ហ្វូតរឹងខ្លួនស្រក់ទឹកភ្នែកចុះមក ចំណែកឯណូទ្បេនប្រឹងបឺតជញ្ជក់នៅកញ្ជឹងកហ្វូតរហូតបន្សល់ស្នាមក្រហមជាច្រើនកន្លែង ដៃមាំក៏លូកចូលទៅអង្អែលខ្លួនហ្វូតមិនឲទំនេរ
(ហ្វូត ឯងមិនអាចបណ្តោយឲគេលូកលាន់ឯងតាមចិត្តបែបនេះនោះទេ ធ្វើអ្វីម៉្យាងទៅ សូមអង្វរ)ហ្វូតស្រែកប្រាប់ខ្លួនឯងក្នុងចិត្ត ដៃតូចក្តាប់ចូលគ្នាណែនប្រឹងសម្រួលអារម្មណ៍របស់ខ្លួន
"បងមិនចង់ថើបមាត់អូនទេឬ?"ហ្វូតនិយាយតិចៗដោយសម្លេងសិចសុី ណូទ្បេនងើបពីប្រលោះកហ្វូតមើលទៅមុខតូចដោយការភ្ញាក់ផ្អើលពេលដែលសុខៗហ្វូតក៏ប្តូរចរិកខ្លួនឯងបែបនេះ
"ហេតុអីក៏ថាបងមិនចង់នោះ"ទ្រង់អង្អែលមាត់តូចថ្នមៗ ហ្វូតក៏លមុខទៅជិតទ្រង់បំណងចង់ថើបទ្រង់ តែ ...ដឹប
"អូយយ"ណូទ្បេនដួលទៅដៃក្តោបប្រលោះភ្លៅរបស់ខ្លួនយ៉ាងឈឺចាប់ ពេលដែលហ្វូតយកជង្គង់មកអុកមួយទំហឹងលើកូនប្រុសរបស់គេ ហ្វូតបានឱកាសក៏ព្យាយាមរត់យ៉ាងលឿនចេញពីទីនោះ
"បងជេម..ហុឹក..ជួយអូនផង"ហ្វូតរត់បណ្តើររលឹកដល់រាងក្រាស់បណ្តើរ ព្រោះពេលនេះគេពិតជាភ័យខ្លាចខ្លាំងណាស់ ពេលនេះគេក៏កំពុងតែនៅក្នុងព្រៃស្ងាត់ទៀតមិនដឹងថាផ្លូវចេញនៅកន្លែងណានោះទេ ម្តងនេះបើមិនស្លាប់ដោយសារគេធ្វើបាបទេក៏ស្លាប់ដោយសារសត្វសាហាវសុីដែរស្អែកទ្បើង
ហ្វូតបើកភ្នែកតិចៗទ្បើង ខ្លួនប្រាណក៏ឈឺស្ពឹកស្រពន់អស់មួយតួរខ្លួន រាងតូចព្យាយាមក្រោកទ្បើងយឺតៗសម្លឹងមើលជុំវិញបន្ទប់ដែលខ្លួនបានគេង
"ទីនេះ ជាទីណា?"
ក្រាក
"ហ្វូត ភ្ញាក់ហើយមែនទេកូន"ម៉ារៀដើរចូលមករកកូនប្រុសយ៉ាងញាប់ជើង ស្ទាប់ស្ទង់ខ្លួននិងថ្ងាសរបស់ហ្វូតខ្លាចនៅក្តៅខ្លួនទៀត
"អ្នកម៉ែ? កូនមិនបានយល់សប្តិទេមែនទេ"ហ្វូតសឹងតែមិនជឿនិងភ្នែកពេលដែលឃើញម្តាយខ្លួននៅចំពោះមុខ ហ្វូតស្មានតែខ្លួនឯងស្លាប់នៅក្នុងព្រៃបាត់ហើយតើ
"កូនមិនបានយល់សប្តិទេ ជាម៉ែពិតមែន"
"អ្នកម៉ែ..ហុឹក..កូននឹកអ្នកម៉ែណាស់"ហ្វូតស្ទុះទៅអោបម្តាយយ៉ាងរំភើបចិត្ត ម៉ារៀក៏លើកដៃអោបកូនវិញដូចគ្នា
"អ្នកម៉ែទីនេះជាកន្លែងណា?"
"ពួកយើងប្តូរផ្ទះហើយកូន"
"ហេតុអីទៅអ្នកម៉ែ ចុះផ្ទះនៅឯណាចម្ការនោះ"
"មានរឿងបន្តិចបន្តួចពួកយើងមិនអាចនៅទីនោះបន្តទៀតនោះទេ"
"មានរឿងអីទៅ.."
"បានហើយកូនសម្រាកចុះម៉ែទៅធ្វើម្ហូបមកឲកូន"
"អ្នកម៉ែចុះអ្នកណាជាអ្នកនាំកូនមកទីនេះ"
"លោកពុកកូនទៅកាប់អូសក្នុងព្រៃ រួចក៏ឃើញកូននៅទីនោះ"គាត់និយាយហើយក៏ដើរចេញទៅ ហ្វូតក៏អង្គុយគិតម្នាក់ឯង
"ចៃដន្យពេកទេដឹង"១អាទិត្យក្រោយ
ហ្វូតដើរជិតផ្ទះឈើររបស់ខ្លួន សម្លេងសន្ទនារវាងឪពុកម្តាយរបស់គេក៏ហោះចូលត្រចៀកគេពេញៗ
"អាទិត្យក្រោយ អ្នកអង្គម្ចាស់ជេមមីណាយទ្បើងគ្រងរាជហើយ លឿនខ្លាំងណាស់"
"ត្រូវហើយបង បន្តិចទៀតយើងក៏មានស្តេចថ្មីហើយ"
"តែថ្ងៃទ្បើងគ្រងរាជទ្រង់ត្រូវរៀបអភិសេកជាមួយនិងព្រះនាងម៉ាសុីទ្បាអញ្ជឹងហេស៎"
"ស្ងាត់ទៅបង កុំនិយាយប្រយ័ត្នឮដល់កូន"ម៉ារៀតឿនស្វាមីមិនឲនិយាយតទៅទៀត ហ្វូតដែលឈរស្តាប់គ្រប់យ៉ាងក៏ដើរចេញពីទីនោះទៅសង្ងំយំតែម្នាក់ឯង
"ការពិតទៅបងដេញអូនមកវិញដោយសារតែបងត្រូវរៀបអភិសេក តើមែនទេ? ហេតុអីមិនព្រមប្រាប់អូនតាំងពីដំបូង ហេតុអីយកបេះដូងអូនមកលេងសើចបែបនេះ?អ្នកអង្គម្ចាស់អាក្រក់ពេកហើយ ..ហុឹក..អូនស្អប់បង"To be continued
ស្អែកភាគបញ្ចប់🥴

YOU ARE READING
??????????????????????(Complete)
Fanfiction"???????????????????????????? ??????????????????????????????????????????????????"