ព្រឹកទ្បើង
រាងតូចស្ទុះអង្គុយបើកភួយមើលរាងកាយរបស់ខ្លួនតែវាមានសភាពធម្មតានោះទេ អញ្ជឹងមានន័យថាយប់មិញជាការយល់សប្តិ១០០ភាគរយមែនទេ?
"ឈប់ស្រមៃទៅហ្វូត អ្នកអង្គម្ចាស់មិចនិងអាចមករកឯងដល់ទីនេះនោះ ស្មើរនេះទ្រង់កំពុងតែមានក្តីសុខនិងអនាគតព្រះមហេសីទ្រង់ក៏មិនដឹង""ហ្វូត ញុំាឲច្រើនទៅកូន មើលចុះកូនស្រកសាច់ច្រើនខ្លាំងណាស់"
"ខ្ញុំលេបមិនចូលទេអ្នកម៉ែ"ហ្វូតប្រាប់ទៅម្តាយតាមត្រង់ បំពង់កគេណែនលេបអ្វីមិនចង់ចូលនោះទេ ម៉ារៀឃើញកូនបែបនេះក៏អាណិតកូនខ្លោចចិត្ត
"កូនឈប់ពិបាកចិត្តទៅ គ្រប់យ៉ាងវានិងត្រទ្បប់មកជាល្អប្រសើរវិញមិនខាន ជឿម៉ែចុះ"
"បាទ"រាជវាំង
ពិធទ្បើងគ្រងរាជ
មនុស្សម្នាមកពីឋានៈខ្ពង់ខ្ពង់មកចូលរួមយ៉ាងអធិកអធមក្នុងថ្ងៃនេះ ដើម្បីមកអបអរនៃការគ្រងរាជរបស់អ្នកអង្គម្ចាស់ជេមមីណាយ
"គ្រប់យ៉ាងត្រៀមរួចរាល់ហើយមែនទេ?"ជេមមីណាយដែលអង្គុយនៅក្នុងពិធីអោនសួរទៅមនុស្សជំនិត ម៉ាលធីអូក៏ប្រញាប់ឆ្លើយតប
"ក្រាបទូល រួចរាល់ហើយ ចាំតែបញ្ជារប៉ុណ្ណោះ"
"ល្អ..កុំឲមានការធ្លោះធ្លោយឲសោះ"
"ក្រាបទូល អ្នកអង្គម្ចាស់" ជេមមីណាយបាញ់ក្រសែភ្នែកមើលទៅកាន់លោកម្ចាស់អេដេនដែលត្រូវជាពូបង្កើតរបស់គេពីចម្ងាយព្រមទាំងស្នាមញញឹមជាប់មាត់ បន្តិចទៀតប្រាកដជាមានរឿងសប្បាយធ្វើជាមិនខានកាត់
ជេមមីណាយត្រូវបានក្លាយជាស្តេចយ៉ាងពេញសិទ្ធិបន្ទាប់ពីទទួលដំណែងពីបិតារបស់ទ្រង់នៅមុននេះបន្តិច ចំណែកឯកម្មវិធីបន្ទាប់ក៏ជាកម្មវិធីរៀបអភិសេកជាមួយនិងម៉ាសុីទ្បានេះឯង
"ពាក់ម្កុដឲប្អូនទៅបុត្រ"មាតារបស់ទ្រង់មានបន្ទូល ជេមក៏លើកយកម្កុដដែលដាក់ជិតនោះទ្បើង ម៉ាសុីទ្បាក៏បន្ទន់ជង្គង់អោនគំនាបរងចាំទទួល
"ម្កុដមួយនេះស្អាតខ្លាំងណាស់ តែគួរឲស្តាយម្ចាស់ពិតប្រាកដរបស់វាមិននៅ"ទ្រង់មានបន្ទួលទ្បើង ម៉ាសុីទ្បាក៏ភាំងងើបមុខមើលទ្រង់
"ម្ចាស់បងមានន័យថាម៉េច?"
"យើងចង់មានន័យថាម្កុដមួយនេះមិនសាកសមនិងនាងនោះទេ ម៉ាសុីទ្បា"ទ្រង់ប្រកាសខ្លាំងៗ អ្នកដែលមានវត្តមាននៅទីនោះក៏ចាប់ផ្តើមងើយឆ្ងល់គ្រប់គ្នា
"ម្ចាស់បង..."
"គិតឬថាយើងនិងយកមនុស្សចិត្តគំនិតស្មោគគ្រោកដូចជានាងមកធ្វើជាយារបស់យើងនោះ..អូ..មិនត្រឹមតែនាងនោះទេ..ឪពុកនាងរួមទាំងបងប្រុសរបស់នាងដូចគ្នា"
"ជេមមីណាយ"លោកម្ចាស់អេដេនក្រោកឈរស្រែកគំហកដាក់ក្មួយប្រុសភ្លាមនៅពេលដែលរងការប្រមាថមើលងាយ
"ម្ចាស់ពូខឹងនិងខ្ញុំមែនទេ ខឹងក៏ខឹងចុះ ព្រោះខ្ញុំមិនខ្វល់ស្រាប់ហើយ"
"ឯង.."
"ម្ចាស់ពូដឹងទេ ទោសដែលនិយាយស្តីប្រមាថព្រះរាជាបែបនេះវាមានទោសបែបណា"ជេមមីណាយសើចបន្តិចដើរទៅអង្គុយគងទាក់ខ្លាលើកៅអី រាជបាល្ល័ង្កធ្វើមិនដឹង លោកម្ចាស់អេដេនចាប់ផ្តើមខឹងស្ទើរដាច់សរសៃខួរពេលឃើញជេមធ្វើចរឹកក្រអឺតក្រទមបែបនេះដាក់ខ្លួន
"កុំសូវបានដៃពេកជេមមីណាយ ក្លាយជាព្រះរាជាមិនមែនមានន័យថាឯងអាចធ្វើអ្វីក៏បានតាមចិត្តនោះទេ"ណូទ្បេនតវ៉ាជំនួសឪពុកនិងប្អូនស្រី ជេមក៏សម្លក់ទៅគេភ្លាម
"មិនទាន់ដល់វេនឯងទេណូទ្បេន យើងនៅមានរឿងជម្រះបញ្ជីជាមួយនិងឯងដោយផ្ទាល់"
"យើងទៅធ្វើស្អីឯង"
"បន្តិចទៀតឯងប្រាកដជាដឹងមិនខាន"
"ឯងចង់ខ្លាំងជាមួយយើងមែនទេ ឯងនៅក្មេងណាស់ជេមមីណាយ..ហុឹស..ទាហាន"លោកម្ចាស់អេដេនស្រែកហៅទាហានបង្កប់របស់ខ្លួនប៉ុន្តែគួរឲស្តាយដែលគ្នានទាហានសូម្បីតែម្នាក់បង្ហាញខ្លួន
"ពេលខ្លះមនុស្សចាស់ដូចជាពូក៏គួរដល់វ័យចូលម្ឈុសដូចគ្នា"
"ឯងរៀបគម្រោងបោកយើងមែនទេ"
"ទេ..តែខ្ញុំកំពុងការពាររាជវាំងទៅវិញទេ ម្ចាស់ពូទេដែលដើរចូលអន្ទាក់ខ្ញុំខ្លួនឯងនោះ"
"ឯង.."
"ចាប់ខ្លួនពួកគេទៅឃុំទៅ"
"ទេ ម្ចាស់បង កុំចាប់ខ្ញុំអី ខ្ញុំមិនបានធ្វើអីទេ"ម៉ាសុីទ្បាលត់ជង្គង់សុំអង្វង់ ទាហាន២នាក់ក៏ចាប់អូសនាងចេញទៅ
"ឯង ណូទ្បេន..មានពាក្យអ្វីនិយាយមកកាន់យើងលើកចុងក្រោយដែលទេ"ទ្រង់ដកកាំបិតមុតស្រួចដែលបិតាទ្រង់ប្រគល់ឲមុននេះចេញមក ទ្រង់និងប្រើកាំបិតមួយនេះសម្លាប់មនុស្សចំពោះមុខដើម្បីសងសឹកឲហ្វូតរបស់គេ ដែលមនុស្សម្នាក់នេះហ៊ានធ្វើបាបហ្វូតនៅថ្ងៃនោះ
"លែងយើងទៅ យើងមិនបានធ្វើខុស ឯងមិនអាចសម្លាប់យើងបានទេ"
"មិនបានធ្វើអីខុស? យើងស្តាប់ច្រទ្បំមែនទេ"
"យើងនិយាយការពិត "
"ចុះថ្ងៃដែលឯងលូកលាន់មនុស្សរបស់យើងនោះ ណូទ្បេន តើយើងអាចរាប់វាជាទោសរបស់ឯងដែលឬទេ"
"ថ្ងៃនោះ វាជាអ្នកឲដៃយើងមុន"
"អញ្ជឹងហេស៎ តែតាមយើងដឹងហ្វូតមិនមែនជាមនុស្សបែបនោះ"
"មនុស្សក៏អាចផ្លាស់ប្តូរបានដែរ..អ្ហឹក"
ឆ្វាច់ មួយដាវអូសកាត់បំពង់ករបស់ណូទ្បេនដូចផ្លេកបន្ទោរ ណូទ្បេនក៏ដេកដួលប្រកាច់ភ្លាមៗ ជេមមីណាយមិនចូលចិត្តអ្នកណាដែលប្រមាថមនុស្សដែលទ្រង់ស្រទ្បាញ់ទទេរៗនោះទេ
"ពាក្យសម្តីថោកទាបគ្មានបានការ អូសសាកសពវាយកទៅឲក្រពើសុីទៅ"To be continued
Red somrab ke green somrab o😔
យប់នេះបានមានភាគបញ្ចប់😑

YOU ARE READING
??????????????????????(Complete)
Fanfiction"???????????????????????????? ??????????????????????????????????????????????????"
??????? 19
Start from the beginning