1ខែក្រោយមក
ពោះជេគក៏កាន់តែធំបន្ដិច គេពាក់តែអាវរលុងៗប៉ុណ្ណោះ រៀនចប់អត់មានការងារធ្វើព្រោះពូហាមមិនឪ្យធ្វើ ទើបត្រូវនៅតែផ្ទះជាមួយជុងវ៉ុន។នៅក្នុងផ្ទះគ្មានអ្នកដឹងទេថាជេគមានផ្ទៃពោះ
« អ៊ួក...»នៅតុអាហារស៊ុងហ៊ុនស្រាប់តែរកក្អួតនឹងងើបទៅបន្ទប់ទឹក ជេគឃើញបែបនេះក៏រត់តាម
« ពូយ៉ាងមិចហើយ?»
« ហឹក..មិនអីទេ»
« ទៅសម្រាកសិនទៅ»ជេគជួយគ្រានាយទៅបន្ទប់នឹងដាក់នាយឪ្យគេង ស៊ុងហ៊ុនអស់កម្លាំងខ្លាំងនឹងវិលមុខទើបមិនប្រកែក
« ជេគ..ស៊ុងហ៊ុនយ៉ាងមិចហើយ»
« ពូហ៊ុនមិនអីទេ!! ម៉ែដោះជួយធ្វើបបរឪ្យពូហ៊ុនផង»
« ចា៎ស»
មួយសន្ទុះជេគក៏លើកបបរឪ្យស៊ុងហ៊ុន នៅក្នុងបន្ទប់
« ពូ...ក្រោកញ៉ាំបបរសិនមក»ជេគដាក់បបរលើតុនឹងចូលមកដាស់ពូ
« មិនញ៉ាំទេ!!»
« ពូមិនញ៉ាំមានកម្លាំងមកពីណា? ក្រោកសិនមក»ជេគនៅតែនិយាយដដែលក្បែរត្រចៀកនាយ
« ក៏បាន»
« ញ៉ាំទៅ»ជេគឃើញពូសម្លឹងមើលបបរក៏សួរ
« បញ្ចុកមក»
« ដៃពូបាក់?»
« មិនបានបាក់...គ្រាន់តែចង់ឪ្យបញ្ចុក»
« ក៏បាន»ជេគដួសបបរមកផ្លុំនឹងបញ្ចុកពូ
ក្រោយពីញ៉ាំរួចស៊ុងហ៊ុនក៏ដាក់ក្បាលកើយភ្លៅក្មួយនឹងសង្ងំបិទភ្នែក
« ពូ....»ដៃស្រឡូនដាស់ពូតិចៗ
« ខ្ញុំមានរឿងចង់ប្រាប់!!»ដំបូងមិនហ៊ានប្រាប់ តែក៏ឃើញថាពូមើលថែគេណាស់ទើបដាច់ចិត្តប្រាប់
« រឿងអី..?»នាយតបទាំងបិទភ្នែក
« គឺ...ខ្ញុំមានកូន!!»ស៊ុងហ៊ុនបើកភ្នែកប៉ិនពងមាន់ នាយមិនស្ដាប់ច្រឡំទេមែនទេ?
« ឯងនិយាយមែន?»ក្នុងខ្លួនហាក់រំភើប តែខំធ្វើមុខធម្មតា
« កុហកទេដឹង!!»
« នេះឯងកំពុងតែពពោះកូនយើងហើយ បានប៉ុន្មានសប្តាហ៍ហើយ?»នាយអង្អែលពោះជេគតិចៗ
« 1ខែហើយ»
« លឿនម្លេះ? »
« គឺ....ខ្ញុំទើបតែហ៊ានប្រាប់ពូ»ជេគអោនមុខចុះ តែត្រូវពូផ្ងើយមុខឡើង
« ជុប*»នាយទម្លាក់បបូរមាត់លើបបូរមាត់តូចថលបថ្នមៗ
« ពូ....»
« មានកូនមិនប្រាប់!! គួរតែដាក់ទោសបែបណា?»នាយលូកដៃចូលអាវជេគនឹងច្របាច់ទ្រូងក្មួយ
« ឈឺ...»
« ហេតុអ្វីធំម្លេះ?»នាយសើយអាវយឺតឡើងសម្លឹងមើលទ្រូងក្មួយដែលឡើងធំជាមុន
« ពូ...»
« មានទឹកដោះឬអត់?»នាយអោនបឺតជញ្ជក់ ជេគរុញក្បាលពូចេញតែនាយកាន់តែត្បុលចូល
« អ្ហឺស...»
តុកៗៗ
« ជេគ...នៅក្នុងបន្ទប់ទេ?»
« បាទ...លោកប៉ា»
« គឺប៉ាមានរឿងចង់និយាយជាមួយ»
« បាទ..លែងសិនទៅ»ជេគរុញស៊ុងហ៊ុនចេញនឹងរត់ទៅរកទ្វា
« ទៅជួបប៉ានៅបន្ទប់ទទួលភ្ញៀវ»ជេយ៍ទៅបាត់ទើបជេគទៅតាមក្រោយ ស៊ុងហ៊ុនមិនមាត់ច្រើនក៏ចេញទៅក្រៅបាត់
« ប៉ាមានរឿងអី?»
« ប៉ាចង់ឪ្យជេគទៅជួយការងារប៉ានៅក្រុមហ៊ុន»
« បាទបាន»
« ចឹងស្អែក ចាំប៉ាឪ្យគេរៀបចំសម្លៀកបំពាក់ឪ្យកូនណា»ជេគងក់ក្បាលតិចៗ
« តើកូនមានងារជាធ្វេីទៅ?»
« ជាលេខាប៉ា លេខាគីច្បាប់សម្រាលកូនមួយរយៈសិន»
« បាទលោកប៉ា»
បន្ទាប់ពីនិយាយគ្នារួចជេគក៏ឡើងមកបន្ទប់វិញ មិនបានឃើញពូក៏យកទូរស័ព្ទខលទៅពូ តែខលមិនចូល ជេគជ្រួញចិញ្ចើមឆ្ងល់ ពូមិនលើក។
« គាត់ទៅណា?»ដោយគិតថាយប់បន្ដិចពូមកក៏សង្ងំគេងបាត់ទៅ
++++
ស៊ុងហ៊ុនកមពុងតែជិះឡានធ្វើដំណើរទៅររោងចក្រផលិតបារី នៅតាមផ្លូវមានភ្លៀវនឹងរអិលខ្លាំង ទើបបើកបរដោយប្រុងប្រយ័ត្ន។
« ចៅហ្វាយ ភ្លៀងខ្លាំងណាស់»
« ជិះតិចៗទៅ»ជីមមី
« នេះផ្លូវរអិលតែម្ដង»ដូយ៉ុនរអ៊ូតិចៗ
« បើកឪ្យលឿនបានទេ យើងប្រញាប់»
« មិនបានទេ ផ្លូវរអិលណាស់ បើបើកលឿនច្បាស់ជាមានគ្រោះថ្នាក់»ជីមមីងាកមកប្រាប់ ស៊ុងហ៊ុនមិនខ្វល់
« វាមិនងាប់ទេ!! ឪ្យលឿនៗទៅ»
« បាទ»មិនចង់ឪ្យចៅហ្វាយរអ៊ូច្រើននាយក៏កាន់តែបន្ថែមល្បឿនជាងមុន ឡានបរដោយល្បឿនលឿនផ្លូវរអិលខ្លាំង ដោយសារភ្លៀងកាន់តែខ្លាំងទៀតបូករួមនឹងផ្លូវរអិលធ្វើឪ្យឡានរេចង្កូតទៅបុកនឹងឡានកុងទ័រន័រធំមួយដែរបើកបញ្រ្ចាសផ្លូវនោះមួយទំហឹង
ផាំង....
« អួយយ...»ជេគមុតដៃនឹងកាំបិត ធ្វើឪ្យហូរឈាមយ៉ាងខ្លាំង រូបថតពូដែរតាំងនៅលើជញ្ជាំងក៏ធ្លាក់ចុះមកបែកខ្ចាយពេញការ៉ូ
« ជេគ...យ៉ាងមិចហើយ»ជុងវ៉ុនប្រញ៉ាប់ចុះមកឃើញជេគឈរជូតដៃ
« គឺកូនមុតដៃ»
« មិនប្រយ័ត្នសោះ»ជុងវ៉ុនជូតឈាមរួចក៏យកកូនទៅលាងរបួស
« អាប់ប៉ារូបថតពូហ៊ុនធ្លាក់បែក»ជេគចង្អុលរូបថតស៊ុងហ៊ុនដែរធ្លាក់បែកពេញនោះ
« អង្គុយទីនេះហើយ អាប់ប៉ាសម្អាតសិន»ជុងវ៉ុនទៅយករបស់តបមកសម្អាតកម្ទិចកញ្ចក់ ឪ្យស្អាតខ្លាចថាមានអ្នកដើរជាន់
« ឡើងទៅគេងទៅ យប់ហើយ»ជុងវ៉ុនដើរមកវិញ
« បាទ»ជេគមានអារម្មណ៍មិនស្រួល តែក៏សូវហ៊ានគិតអ្វីផ្ដេសផ្ដាសដែរ
++++
ឡានពេទ្យជាច្រើនកំពុងតែ ជួយសង្គ្រោះមនុស្សដែរបានជួបគ្រោះថ្នាក់ចរាចរណ៍។
« លោកទាំងពីររយ៉ាងមិចហើយ?»លោកគ្រូពេទ្យដើរមមសួរជីមមីនឹងដូយ៉ុន
« ខ្ញុំមិនអីទេ តែចៅហ្វាយ!!»នាតចង្អុលទៅក្នុងឡានដែលខ្ទិចម៉ាត់នោះ
« ទៅឆែកមើលទៅ»
លោកប៉ូលីសម្នាក់បានទាញទ្វាបើកមកបង្ហាញរាងកាយតែមានឈាមស្រោចយ៉ាងក្រហមឆ្អិនឆ្អៅ សន្លប់ស្ដូកស្ដឹងជីមមីនឹងដូយ៉ុនកាន់តែភ័យ
« ចៅហ្វាយ ..»ម្នាក់ៗភ័យផង ខ្លាចផង
« ចៅហ្វាយយ៉ាងមិចទៅហើយ!!»
« យកដាក់ក្នុងឡានសង្រ្គោះទៅ»គ្រូពេទ្យក៏នាំយកកាយស៊ុងហ៊ុនទៅឡានសង្រ្គោះបន្ទាន់ ជីមមីនឹងដូយ៉ុនក៏ទៅតាមក្រោយ
« យើងគួរប្រាប់លោកម្ចាស់ទេ?»
« មិនបានទេ...យើងលាក់សិនទៅ»
មកដល់មន្ទីរពេទ្យជីមមីនឹងដូយ៉ុនត្រូវបាននាំទៅលាងរបួស ស៊ុងហ៊ុនត្រូវចូលបន្ទប់សង្រ្គោះបន្ទាន់
« សូមចង់រួមអបអរផង អ្នកជំងឺរួចផុតគ្រោះថ្នាក់ហើយតែដោយសារប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរទើបធ្វើឪ្យបាត់បង់ការចងចាំមួយចំនួន»គ្រាន់តែគ្រូពេទ្យនិយាយចប់ជីមមីនឹងដូយ៉ុនសម្លឹងមុខគ្នាតែម្ដង
« ចៅហ្វាយបាត់ការចង់ចាំ!!»សូមរងចាំភាគបន្ដ...
មិចម៉ាទេនេះ😓
