抖阴社区

Part 30 ??????????

229 57 3
                                    

1 សប្ដាហ៍កន្លងទៅ....
ឥឡូវនេះស៊ុងហ៊ុននឹងជេគបានចុះអេតាស៊ីវិលរួចហើយដោយមានសាក្សីសងខាង បន្ទាប់ពីរួចរាល់នាយបាននាំជេគនឹងកូនៗមកទិញរបស់ប្រើប្រាស់ខ្លះ នឹងសម្រាប់ទៅដើរលេងនៅអាទិត្យក្រោយ
« ម៉ាមី..កូនចង់ញ៉ាំការ៉េម»ដេយ៉ុនងាកឃើញហាងការ៉េមទារជេគទៅទិញ
« តែពួកយើងទៅទិញក្រវ៉ាត់កប៉ាសិន»រាងតូចតបតែដេយ៉ុនមិនព្រមនៅរង៉ូៗនៅនឹង
« អូនទៅទិញចុះ ចាំបងនឹកកូនទៅ»ឃើញជេគសម្លឹងមុខកូននាយក៏លូកមាត់
« អឹម...»ជេគដើរចេញទៅបាត់ ស៊ុងហ៊ុនក៏នាំកូនទៅហាងការ៉េម ស៊ូយ៉ុនគេរវល់តែទៅតាមលោកតារបស់គេទើបមិនបានមកជាមួយ
ជេគកំពុងតែដើររើសក្រវាត់កពូ ស្រាប់តែឃើញក្រវ៉ាត់កមួយស្អាតប្លែកក៏បម្រុងនឹងយក ស្រាប់តែមានដៃមួយទៀតលូកមកដូចគ្នា។
« អេ៌....»នាយងាកមុខមក ជេគក៏ងើយមុខមើល
« លោកចាប់អារម្មណ៍?»នាយកម្លោះកម្ពស់1.90សួរទៅជេគដោយសម្លឹងឆ្លាស់នឹងក្រវ៉ាត់ក
« គឺ...បាទ..តែលោកចង់បានយកចុះ»នាយតូចតប ដោយរកដើរចេញតែនាយឃាត់
« ទេ!! លោកឃើញមុនខ្ញុំ លោកយកចុះ»នាយហុចក្រវ៉ាត់កឪ្យជេគវិញ
« អត់ទេ!!»
« លោកទិញឪ្យអ្នកណា? ខ្ញុំមើលទៅលោកមិនសមធ្វើការក្នុងក្រុមហ៊ុនទេ»នាយឃើញគេតែងខ្លួនធម្មតា មើលយ៉ាងមិចក៏មិនសមធ្វើការក្នុងក្រុមហ៊ុន
« គឺខ្ញុំទិញឪ្យពូ»
« ពូ?»
« ប្ដី..មិនមែនពូ!!»ស៊ុងហ៊ុនពរដេយ៉ុនចូលមកនិយាយឡើងទើបជេគងាកមើល
« ឯងជាអ្នកណា? បានជាមកឈរនិយាយជាមួយប្រពន្ធយើង?»នាយទាញជេគឪ្យឈរពីក្រោយខ្នង សួរទៅនាយកម្លោះដែរធ្វើមុខឆ្ងល់ៗ
« គ្រាន់តែនិយាយធម្មតាទេ»
« ធម្មតាក៏ដោយ ប្រពន្ធនេះប្ដីកាចកុំចេះតែដើរនិយាយផ្ដេសផ្ដាសប្រយ័ត្នរស់អត់ដលើចាស់»នាយនិយាយថាឪ្យនាយកម្លោះសឹមអូសដៃជេគទៅវិញ នាយប្រច័ណ្ឌខឹង...
ដើរចេញពីផ្សារទំនើប ស៊ុងហ៊ុនបានក៏ជួបនឹងអតីតសង្សារ។
« បងហ៊ុន...!!»ជែលហ្សាដើរមករកស៊ុងហ៊ុនថែមទាំងសម្លក់មុខជេគទៀត
« ជែលហ្សា!»
« ស្មានតែភ្លេចអូនហើយ!!»នាយដើរមកអោបដៃស៊ុងហ៊ុន ជេគឈរពេបមាត់ងាកមុខចេញ
« បងមិចនឹងភ្លេចមនុស្សដែរធ្វើឪ្យបងមានក្ដីសុខ»នាយតបទាំងសម្ដីផ្អែមដាក់នាង ជេគងាកសម្លក់មុខពូ
« អូនសប្បាយចិត្តណាស់ ប្រាវ»នាងរកនិយាយតតែជេគទម្លាក់ថង់សម្លៀកបំពាក់ចោលលើកពរអាល្អិតដែរញ៉ាំការ៉េមទៅក្នុងឡានបាត់
« លែងដៃ!!»
« បង..បងហ៊ុន..»ស៊ុងហ៊ុនទាញដៃនាយចេញ មុននឹងតាមក្មួយដែរងរចូលឡានមុន ជែលហ្សាបានត្រឹមខឹងចិត្តតែម្នាក់ឯង

នៅក្នុងឡានគ្មានអ្នកណានិយាយគ្នាឡើយស៊ុងហ៊ុនប្រច័ណ្ឌជេគ ឯជេគខឹងស៊ុងហ៊ុន ដេយ៉ុននៅចន្លោះកណ្ដោលធ្វើមុខឆ្ងល់ៗ។
« ដេយ៉ុនប្រាប់ម៉ាមីឪ្យដាក់ខ្សែក្រវ៉ាត់ផង»នាយក្រលេកឃើញជេគមិនទាន់ដាក់ខ្សែក្រវ៉ាត់ទើបងាកមកប្រាប់កូនឪ្យជួយប្រាប់ត
« ម៉ាមីលោកប៉ាឪ្យដាក់ខ្សែក្រវ៉ាត់»ជេគក៏ដាក់ខ្សែក្រវ៉ាត់
« ដេយ៉ុន ប្រាប់លោកប៉ាឪ្យជួយហុចទឹកឪ្យម៉ាមីបន្ដិច»
« លោកប៉ា ម៉ាមីឪ្យជួយយកទឹកឪ្យគាត់»ស៊ុងហ៊ុនហុចទឹកឪ្យដេយ៉ុន ដេយ៉ុនក៏ហុចទឹកឪ្យជេគ
« ម៉ាមីធ្វើមុខអីចឹង?»ឃើញជេគធ្វើមុខក្រញ៉ូវអាល្អិតក៏សួរ
« ប្ដីមិនស្រឡាញ់!!»ដេយ៉ុនក៏ងាកមកសួរដេយ៉ុនវិញ
« លោកប៉ាអត់ស្រឡាញ់ម៉ាមីទេ?»
« ស្រឡាញ់!!»
« លោកប៉ាថាស្រឡាញ់»
« ស្រឡាញ់តែមួយម៉ាត់!!»គេចង់បានពាក្យ បងស្រឡាញ់អូន មិនមែនស្រឡាញ់តែមួយមម៉ាត់
« មិនដឹងជាអីទេ..កូនទៅអង្គុយខាងក្រោយហើយ»ដេយ៉ុនសម្លឹងមុខមនុស្សធំទាំងពីរក៏ខិតទៅអង្គុយក្រោយវិញ
« អូនខឹងបងមែន?»នាយដាច់ចិត្តសួរហើយ
« ដេយ៉ុនប្រាប់លោកប៉ាបង ថាម៉ាមីខឹង»មិនឆ្លើយជាមួយប្ដីទៅនិយាយជាមួយកូន
« ម៉ាមីខឹង!!»
« បងខុសអី?»
« ប្រាប់លោកប៉ាទៅ ធ្វើអីដឹងខ្លួនឯងហើយ»
« ធ្វើអីដឹងខ្លួនឯងហើយ»ដេយ៉ុន
« អូន....បងសួរអូនមិនមែនឪ្យអូនទៅនិយាយប្រាប់កូនរួចមកប្រាប់បង»ស៊ុងហ៊ុនឈប់ឡានក្បែរផ្លូវងាកមកនិយាយជាមួយជេគដោយំគ្រឺតខ្នាញ់ នេះសិនជាគ្មានដេយ៉ុនច្បាស់ណាស់នាយប្រដៅក្មេងក្បាលរឹងលើឡានតែម្ដង
« បើនៅស្រឡាញ់នាងទៅយកនាងទៅ»គេខឹងដែរនាយទៅនិយាយជាមួយនាង គេខឹងណាស់ សិតតែមនុស្សដែរធ្វើឪ្យបងមានក្ដីសុខ!!
« បងនិយាយលេងតើ»នាយក៏បើកឡានបន្ដងាកមកលួងប្រពន្ធក្មេង
« មិនបាច់!!»ជេគងាកមុខចេញ ដេយ៉ុនធ្វើមុខជ្រេញៗ មកងរង៉ក់អីនៅមុខកូននឹង?

ឡានបើកដល់វិមានភ្លាម ជេគក៏បើកទ្វាឡើងទៅបន្ទប់បាត់មុខប្ដីក៏មិនមើល ស៊ុងហ៊ុនក្រវីក្បាលហួសចិត្ត សឹមលើកកូនប្រុសឡើងដែរលេងលក់យកទៅបន្ទប់គេ  ចៃដន្យឃើញជុងវ៉ុនទំនេរក៏ផ្ញើកូនឪ្យជុងវ៉ុនមើល រួចគេឡើងទៅលួងប្រពន្ធបាត់។
« ជេគ...ប្ដីសុំទោស»នាយចូលមកឃើញជេគអង្គុយចុងពូក
« មិនបាច់»
« បងនិយាយលេងតើ គ្រាន់តែចង់ដឹងថាអូនខឹងបងឬអត់ប៉ុណ្ណោះ»នាយញ៉ោះតើ
« កុំប៉ះ»នាយលូកអោបចង្កេះជេគបះដៃចេញ
« អូនដឹងថាខឹងច្រើនមានហានិភ័យអត់?»នាយអោនមកខ្សឹបក្បែរត្រចៀកជេគដោយសំឡេងប្រែជាស្អក ខ្យល់ដង្ហើមក្ដៅភាយៗ
« ហានិភ័យអី?»ជេគងាកមើលមុខនាយ
« ខឹងច្រើនកូនច្រើន!!»

សូមរងចាំភាគបន្ដ......
និយាយថាពីប៉ិន😭

??????????? ????????????????????Where stories live. Discover now