抖阴社区

Part 17 ???????????

266 43 11
                                    

1ខែកន្លងផុតទៅ....
រយៈពេលមួយខែដែរស៊ុងហ៊ុនមិនចូលវិមាន គ្រប់គ្នាមិនឆ្ងល់ទេព្រោះនាយតែងតែបែបនេះ តែសម្រាប់ជេគអារម្មណ៍នៅមិនសុខ គេងយំនឹកពូរាល់ថ្ងៃគេគិតច្រើនណាស់ តាំងពីថ្ងៃនោះមកបាត់ដំណឹងពូសូន្យឈឹងពូទៅណា? ហេតុអ្វីទុកគេចោល?
រាងស្រឡូនគ្រោងឈុតពណ៍សរ ដើរចូលក្រុមហ៊ុនតាមធម្មតាតែទឹកមុខស្រពោនរាល់ថ្ងៃកែវភ្នែកតែងតែហើមជានិច្ច បុគ្គលិកគ្រប់គ្នាអត់លួចឆ្ងល់មិនបានសោះ។
« សួស្តីលេខាជេគ»ហ្យុងស៉ិក ដែរជាប្រធានផ្នែកក៏ដើរចូលមករាក់ទាក់ជេគដូចរាល់ដង
« បាទសួស្ដី»ជេគញញឹមបន្ដិច
« ភ្នែកលោកកើតអ្វីមែនទេ?»នាយចាប់អារម្មណ៍ឃើញថាភ្នែកនាយតូចហើមក៏សួរ
« គឺ. ភ្នែកខ្ញុំតែងតែបែបនេះ»
« ដូចទើបតែយំ»
« អត់ទេ ចឹងខ្ញុំសុំលាសិន»ជេគក៏ដើរមកតុរបស់គេបានមួយសន្ទុះជេយ៍ក៏ចូលមក
« សួស្ដីលោកអគ្គនាយក»ជេគញញឹមដាក់ជេយ៍ធ្វើឪ្យបុគ្គលិកស្រីៗអស់នោះនាំគ្នានិយាយដើម
« បាទ...ខំធ្វើការណា»ជេយ៍ញីសក់កូនបន្ដិចនឹងចូលទៅក្នុង Office (បញ្ជាក់ ក្នុងក្រុមហ៊ុននឹងអត់មានណាដឹងថាជេគកូនជេយ៍ទេ)
« ឯងគិតដូចយើងទេ នេះកំពុងចង់ចាប់លោកអគ្គនាយកច្បាស់ណាស់»
« មែនហើយ យើងឃើញឪ្យភ្នែកលោកអគ្គនាយករហូតនឹង»
« មាយាដកខ្ញី!!»ស៊ូហ្វានាងក្រមុំដែរស្អាតជាងគេក៏ពេបមាត់ដាក់ជេគ
ជេគក៏ឡើងទៅឆុងកាហ្វេ ពួកនាងក៏នាំគ្នាដើរទៅតាម មកដល់ក៏នាំគ្នានិយាយស៊កសៀតឪ្យជេគតែម្ដង។
« ពួកឯងមានធុំក្លិនស្អុយអីអត់?»ស៊ូហ្វាងាកមកសួរគ្នានាង
« ស្អុយ...ស្អុយក្លិនមនុស្សហាច់»
« មែនហើយ ចរិកហាច់ ចូលមិនទាន់បានប៉ុន្មានក៏ចង់ទាក់លោកអគ្គនាយកទៅហើយ»ពួកនាងធ្វើជានិយាយដៀមដាមជេគ ជេគស្ងាត់មិនតបតព្រោះមិនចង់មានរឿងព្រោះតាំងពីគេចូលមកពួកនាងតែងតែនិយាយស៊កសៀតគេរហូត
« មានខ្លួនក៏ស្ងាត់!!»
« អុស...សុំទោស»នាងដើរបុកជេគធ្វើឪ្យទឹកក្ដៅរលាកលើដៃជេគបន្ដិច
ប្រាវ....
«សុំទោសណាអ្នកនាងស៊ូហ្វា»ជេគដើរបំបុកស្មាននាងធ្វើឪ្យកែវធ្លាក់បែកនឹងងាកមកសុំទោសនាងដោយញញឹមឌឺ រួចក៏ចាកចេញទៅបាត់
« អាយយយ...អាក្មេងឆ្កួត អាក្មេងហាច់»ស៊ូហ្វាស្រែកទាំងខឹងដៃក្ដាប់ចង់បាក់
« ឯងប្រយ័ត្នគេឮ»
« យើងស្អប់វា...»
« យើងរកវិធីឪ្យលោកអគ្គនាយកដេញវាចេញទៅ»
« ចាំមើលណា យើងក្លាយប្រពន្ធលោកអគ្គនាយកពេលណាយើងដេញក្បាលវាចេញមុនគេមិនខាន»នាងសម្លក់ជេគទាំងខឹង នាងគុំនឹងជេគណាស់ បើមិនមានជេគច្បាស់ណាស់ពេលនេះនាងក្លាយជាលេខាទៅហើយ
++++
ប្រាវ...
« ចេញឲ្យអស់!!»ស៊ុងហ៊ុនគប់កែវទឹកបែកខ្ទិចនឹងចេញជំនិតឪ្យចេញ
« ចៅហ្វាយ...»
« យើងប្រាប់ឪ្យចេញ!!»នាយស្រែកគំហកមួយទំហឹងទើបអ្នកទាំងពីររត់ចេញបាត់
« ឈឺក្បាលណាស់»នាយយកដៃខ្ទប់ក្បាលកែវភ្នែកក្រហមច្រាល
« សឺត....»នាយដើរទៅអង្គុយលើសាឡុងទាំង
ឈឺក្បាលមិនបាត់
« ចៅហ្វាយ...ចៅហ្វាយដឹងខ្លួនឡើង»ដូយ៉ុនចូលមកវិញក៏ឃើញថានាយក្រាស់សន្លប់បាត់មាត់ឈឹងទៅហើយ
« ធ្វើយ៉ាងមិចទៅ??»
« ខលហៅពេទ្យមក»ជីមមីក៏ប្រញ៉ាប់ខលហៅពេទ្យ យ៉ាងលឿន..
មួយសន្ទុះគ្រូពេទ្យក៏បានមកដល់ ក៏ចូលមកពិនិត្យស៊ុងហ៊ុន..
« លោកគ្រូពេទ្យ ចៅហ្វាយខ្ញុំយ៉ាងមិចទៅហើយ?»
« គឺលោកស៊ុងហ៊ុនមិនអីទេ គ្រាន់តែការចងចាំខ្លះត្រឡប់មកវិញប៉ុណ្ណោះ»
« អរគុណលោកគ្រូពេទ្យហើយ»លោកគ្រូពេទ្យក៏ត្រឡប់ទៅវិញដោយមានជីមមីជាអ្នកជូនដំណើរ
« អ្នកប្រុសជេគខលមក!!»ដូយ៉ុនធ្វើមុខភ័យពេលឃើញលេខជេគខលមក
« លើក..លើកទៅ»
« អាឡូ..អ្នកប្រុស!»
(ពូនៅទេ?? ហេតុអ្វីពូមិនមកផ្ទះ)
« គឺ..គឺចៅហ្វាយរវល់»
(រវល់អី?)
« កុំតេរមករំខានយើងទៀត»មិនដឹងស៊ុងហ៊ុននាយដឹងខ្លួនពីពេលណា ស្រាប់តែមកកញ្ឆក់ទូរស័ព្ទពីដូយ៉ុនមកនិយាយគំហកដាក់ជេគយ៉ាងខ្លាំង
(ពូ...)សំឡេងជេគប្រែជាញ័រ
ទឺត ប្រព័ន្ធបានផ្ដាច់ស៊ុងហ៊ុនធ្វើមុខមាំ នាយមិនមានអារម្មណ៍អ្វីឡើយពោលគឺទទេស្អាត។

+វិមានផាក
យប់រាត្រីក៏មកដល់ មេឃស្រាប់តែមានភ្លៀងធ្លាក់មកតែមិនខ្លាំងឡើយ នៅក្នុងបន្ទប់ទទួលភ្ញៀវសមាជិកគ្រប់គ្នាអង្គុយនិយាយគ្នាលេងតាមធម្មតា។
តុកៗ..
« បងជេគ...ពូហ៊ុនមកវិញហើយ»ជុងអ៉ីនរត់ឡើងមកគោះទ្វាបងប្រុសស្រែកចង់បែកវិមាន
« ពូ...»ជេគពោលតិចៗ បេះដូងស្រាប់តែលោតខុសពីធម្មតា អារម្មណ៍រំភើបក៏កើតមានឡើង ជេគក៏ប្រញ៉ាប់ចុះមកជាមួយប្អូន ទឹកមុខញញឹមក៏ត្រូវប្ដូរមកជាស្រពោនភ្លាមៗ
« ជេគមកហើយ!!»លោកតាហៅជេគ ឪ្យមកអង្គុយក្បែរ ស៊ុងហ៊ុនមិនបានសម្លឹងមុខក្មួយឡើយ
« នេះជាស៊ីនរ៉ា ជាសង្សារពូឯង!!»ជេគជ្រួញចិញ្ចើមសម្លឹងមុខនារីអង្គុយក្បែរពូ កែវភ្នែកកលរកយំ
« ជ...ជម្រាបសួរ»នាយតូចហើបមាត់មិនចង់រួចអារម្មណ៍ឈឺចាប់ក៏មានម្ដងទៀត
« ចា៎ស»នាងញញឹមយ៉ាងផ្អែមមកកាន់ជេគ
« ទាក់ទងគ្នាយូរហើយមែនទេ?»
« មួយខែហើយលោកប៉ា!!»នាងតប ជេគឮហើយក៏ញ័រដៃ មួយខែ? អញ្ចឹងមួយខែនេះពូមិនមកផ្ទះដោយសារពូមានសង្សារ?
« ស៊ុងហ៊ុនអាយុច្រើនដែរហើយក៏ល្មមយកប្រពន្ធប៉ាចង់ស៊ីការកូនប្រុសពៅ»លោកតានិយាយសើច តែជេគដែរអង្គុយស្ដាប់ឮហើយអួលណាស់
« រឿងរៀបការក៏ខ្ញុំមិនទាន់ហ៊ានគិតទេ ព្រោះនៅមើលចិត្តគ្នាសិន»យ៉ាងណាក៏ទើបតែស្គាល់គ្នា នាងមិនហ៊ានគិតរឿងអនាគតមុនឡើយ
« ស៊ុងហ៊ុនមិននិយាយអីទេហេ៎ស?»
« ស៊ីនរ៉ានិយាយទៅហើយ»នាយតបធម្មតា តែភ្នែកសម្លឹងមើលអីផ្សេង
« យប់នេះគេងនៅទីនេះហើយ ភ្លៀងមកបែបនេះពិបាកធ្វើដំណើរ ស៊ុងហ៊ុននាំស៊ីនរ៉ាទៅបន្ទប់ទៅ»
« បាទ តោះអូនសម្លាញ់» នាយក៏នាំស៊ីនរ៉ាទៅបន្ទប់ខាងលើ ជេគតាមសម្លឹងមើលដោយញាប់ញ័របេះដូង ដុំសាច់តូចដូចគេយកកាំបិតមកកាត់ជាដុំៗ ឈឺស្ទើរតែនិយាយមិនរួច

សូមរងចាំភាគបន្ដ....
ពូហ៊ុនបាត់ការចងចាំ យកសង្សារថ្មីបាត់

??????????? ????????????????????Where stories live. Discover now