ព្រឹកថ្មី....
ព្រឹកនេះជេគបានយកបបរឪ្យស៊ុងហ៊ុនយ៉ាងណាក៏ចិត្តមិនដាច់ពីពូ តែស៊ុងហ៊ុនមិនទាន់ក្រោកទើបចង់ត្រឡប់ទៅវិញ ទុកឪ្យជីមមីជាអ្នកមើលថែវិញ តែជីមមីសុំនិយាយរឿងខ្លះជាមួយជេគសិនដែរ។
« អ្នកប្រុស..ពិតជាមិនព្រមពិតមែនហេ៎ស?»
« ខ្ញុំធ្លាប់និយាយហើយ ខ្ញុំមិនព្រមដាច់ខាត»
« នេះអ្នកប្រុសចង់ឪ្យស៊ូយ៉ុននឹងដេយ៉ុនកំព្រាឪពុកមែនទេ?»
« គឺមិនមែនបែបនោះទេបង!!»
« អ្នកប្រុស ឈាមឪពុកកូនរត់រកគ្នាហើយ អ្នកប្រុសកុំបំបែកពួកគេអី យ៉ាងណាមិននឹងក្រោយឈាមនៅតែរត់រកឈាមចឹង»
«.....»
« ចៅហ្វាយមិនទាន់ដឹងថាអ្នកប្រុសតូចទាំងពីរជាកូននៅឡើយ បើគាត់ដឹងច្បាស់ជាសប្បាយចិត្តព្រោះតែកូនគាត់នៅទីនេះ»
« ចុះលោកពូមិនបានរៀបការជាមួយស៊ីនរ៉ាទេហេ៎ស?»
« ហាសហាស...រៀបការអីទៅ?? គ្រប់យ៉ាងជាការសម្ដែងរបស់ចៅហ្វាយ»
« បងថាមិច?»
« គឺកាលពីប៉ុន្មនាឆ្នាំមុនចៅហ្វាយបានទៅរោងចក្រតែដោយសារភ្លៀងនឹងផ្លូវរអិលធ្វើឪ្យមានគ្រោះថ្នាក់ ចៅហ្វាយបាត់ការចងចាំមួយចំនួន រឿងនេះខ្ញុំលាក់អ្នកក្នុងវិមានទាំងអស់»
« ហេតុអ្វីគាត់ឪ្យខ្ញុំយកកូនចេញ?»
« បន្ទាប់ពីចៅហ្វាយមានការចងចាំមកវិញ គាត់ស្រាប់តែយកនារីម្នាក់ជាជនជាតិចិន មកធ្វើជាសង្សារហើយថែមទាំងឪ្យនាងសម្ដែងជាមួយគាត់ទៀតផង កាលនោះខ្ញុំពិតជាចង់ប្រាប់អ្នកប្រុសណាស់តែចៅហ្វាយឃាត់ ចៅហ្វាយពិតជាស្រឡាញ់អ្នកប្រុសជេគណាស់ តែគាត់ហាមចិត្តមិនអាចឪ្យស្រឡាញ់ក្មួយខ្លួនឯងបានឡើយ ទើបសម្រេចចិត្តសម្ដែងឈុតឆាកនេះឡើងមកថែមទាំងឪ្យអ្នកប្រុសយកកូនចេញទៀត»ជីមមីរៀបរាប់គ្រប់យ៉ាងឪ្យជេគដឹង
« មានរឿងអ្វីនៅពីក្រោយនោះទៀតទេ?»
« គឺ....ចៅហ្វាយមានសត្រូវច្រើនណាស់ បើគាត់ទុកឪ្យអ្នកប្រុសនៅក្បែរច្បាស់ជាមានរឿងធំ ទើបប្រើគ្រប់វិធីដើម្បីឪ្យអ្នកប្រុសចាកចេញពីគាត់...អ្នកប្រុសអាចគិតថាខ្ញុំជាកូនចៅច្បាស់ជាកាន់ជើងចៅហ្វាយ តែតាមពិតខ្ញុំដៀលចៅហ្វាយឡើងកាត់ប្រាក់ខែអស់ហើយ»ទម្រាំតែស៊ុងហ៊ុនដាច់ចិត្តតាមរក្មួយទទួលបានការដៀលពីកូនចៅក៏មិនតិចដែល
« ចុះស៊ីនរ៉ានាងជាអ្នកណា?»ជេគេឆ្ងល់មិចសុខៗក៏លិចមុខនាងឡើងមក
« នាងជាគូរដណ្តឹងរបស់លោកជុនសៀ តែលោកជុនសៀបានយកនាងទៅវិញយូរហើយ»
« ចឹងសរុបមក ពូបោកប្រាសខ្ញុំគ្រប់យ៉ាង?»
« បាទ»
« អរគុណបងហើយដែរប្រាប់ខ្ញុំ តែខ្ញុំនៅតែកាន់ជំហរដដែល»ជេគក៏ចាកចេញទៅបាត់ ជីមមីធ្វើមុខស្លឺជេគម៉ឺងម៉ត់ខ្លាំងណាស់
« អត់ដដែល!!»
++++
« ម៉ាមីយើងទៅណាមែនទេ?» ស៊ូយ៉ុនឃើញជេគរៀបចំខោអាវដាក់វ៉ាលីក៏សួរឡើង
« ពួកយើងទៅប្រទេសកូរ៉េណា»
« ទៅទីនោះធ្វើអី?»
« គឺទៅលេងលោកតានោះអី»
« ពិតមែនហ៎!! យេៗៗ»ពីរនាក់បងប្អូននាំគ្នាជួយរៀបអ៊ីវ៉ាន់ជេគដោយយ៉ាងរីករាយតាំងពីកើតមកមិនដែរបានទៅលេងកូរ៉េទេ
បន្ទាប់ពីរៀបចំរួចជេគក៏ឡើងតាក់ស៊ីមកកាន់ប្រលាន់យន្ដហោះជាមួយកូនៗ យន្តហោះក៏ចេញដំណើរទៅ ជេគសម្លឹងមើលទឹកដីអាមេរិកជាលើកចុងក្រោយ ដំបូងចង់ទៅអាទិត្យក្រោយ តែលោកតាខលតឿនពេក។
+++
ស៊ុងហ៊ុនដឹងខ្លួនឡើងមិនទាន់ទារទៅរកជេគនៅផ្ទះតែទោះជីមមីឃាត់ក៏មិនព្រមដែល ទើបបណ្ដាយតាមនាយ។
« មករកអ្នកណា?»
« ជេគនៅផ្ទះទេអ៊ុំ?»
« អ្នកប្រុសជេគហេ៎ស គាត់ឡើងទៅកូរ៉េតាំងពី3ម៉ោងមុនម្លេះ»ម៉ែដោះដែរនៅមើលថែផ្ទះជេគក៏ប្រាប់នាយ
« ជេគទៅកូរ៉េ?»
« គេទៅធ្វើអីមែនទេ?»
« ឮថាទៅការប្រពន្ធ»ស៊ុងហ៊ុនឮហើយលែងតបក៏ឡើងឡានទៅវិញ ខលឪ្យដូរយ៉ុនរៀបចំឧត្ថមគចក្រទៅកូរ៉េយ៉ាងលឿន នាយស្លន់ស្លោខ្លាំងណាស់ ជេគគេចមុខពីនាយទៀតហើយធ្វើដំណើរយ៉ាងយូរជេគក៏បានមកដល់ទឹកដីកំណើតតែគេបានខលឪ្យហ៊ីស៊ឹងមកទទួលសិន ។
« លោកពូ»ស៊ូយ៉ុនរត់ទៅអោបហ៊ីស៊ឹងដែរដើរមករកពួកគេ
« នឹកណាស់ សឺត»នាយថើបអាល្អិតខ្សឺតៗ
« តោះឡើងឡានចាំពូនាំទៅផ្ទះវីឡា»ពួកគេក៏ឡើងឡានបើកទៅផ្ទះវីឡា ជេគមិនទាន់ហ៊ាននាំកូនទៅជួបអ្នកផ្ទះឡើយគេមានអារម្មណ៍ខ្លាចគ្មានអ្នកណាទទួលយកបានពិសេសលោកតានឹងជេយ៍
ឡានបើកមកដល់ផ្ទះវីឡា ជេគបានយកវ៉ាលីចូលក្នុងដោយមានអ្នកបម្រើជួយខ្លះ។
« ស៊ូយ៉ុន ដេយ៉ុន ថ្ងៃនេះពួកកូននៅទីនេះជាមួយបងស្រីសិនទៅណា ម៉ាមីនឹងលោកពូទៅ...ក្រៅមួយភ្លេត»
« បាទ»ជេគនឹងហ៊ីស៊ឹងក៏ឡើងឡានបើកទៅវិមាន នៅតាមផ្លូវជេគចេះតែដកដង្ហើមធំជានិច្ច
« កើតអី?»
« ខ្ញុំ...»
« ជេគពូដឹងថាឯងខ្លាច ត្រូវក្លាហានឡើងយ៉ាងណាក៏ពួកគេជាប់សាច់ឈាមយើង ពូដឹងថាលោកតានឹងទទួលយក»
« ពូហ៊ី...ចុះពូហ៊ុននោះ?ខ្ញុំមិនទាន់ហ៊ានលើកលែងឪ្យគាត់ទេ»
« ឯងរៀនយល់អារម្មណ៍ខ្លួនឯងទៅ ថាព្រមលើកលែងឬអត់ ស៊ុងហ៊ុនមួយរយៈមកនេះគេក៏កែខ្លួនបានច្រើនណាស់ រោងចក្រគេបិទអស់ សុខចិត្តទៅបើកក្រុមហ៊ុនវិញ»
« ចុះបើគាត់បំបែកកូននឹងខ្ញុំ»
« ជេគ...ស៊ុងហ៊ុនស្រឡាញ់ឯងណាស់ ពូជឿថាវាមិនធ្វើបែបនេះឡើយ»
« ប្រសិនបើវាធ្វើបែបនេះទៀត ពូនឹងសម្លាប់វាដោយផ្ទាល់ដៃ»សូមរងចាំភាគបន្ដ......
ពូហ៊ីមកក្រោយ ហ៊ុនមកមុន
