抖阴社区

Part 26 ???????????????????????

228 58 4
                                    

ព្រឹកថ្មី.....
ជេគក្រោកឡើងដោយភ្នែកបើកមិនរួច តែក៏ត្រូវងើបព្រោះតែធ្វើអាហារពេលព្រឹមសម្រាប់កូនៗ រាងតូចចុះមកដល់ក្រោមក៏ទៅបើកទ្វាមើលក៏ឃើញកាយមាំសន្លប់ស្ដូកស្ដឹងនៅនឹងមុខផ្ទះ។
« ពូ....ពូហ៊ុន»ជេគដាស់យ៉ាងមិចក៏នាយមិនក្រោក ទើបគ្រានាយចូលមកខាងក្នុងដាក់លើសាឡុង
« ខ្លួនក្ដៅណាស់»ជេគស្ទាបក៏ដឹងដល់កម្ដៅរបស់នាយគេក៏ប្រញ៉ាប់យកកន្សែងជ្រលក់ទឹកមកជូតខ្លួនឪ្យពូ ដៃញ័រ អារម្មណ៍បារម្ភភ័យខ្លាចក៏កើតមានឡើង បន្ទាប់ពីជូតរួចគេក៏អង្គុយសម្លឹងមុខពូ
« mommy»
« ស៊ូត!! កុំមាត់ឮពេក»ជេគងាកប្រាប់កូនៗដែររត់មករកគេ
« លោកពូ...គាត់កើតអីទេ?»ដេយ៉ុនសម្លឹងមើលស៊ុងហ៊ុនដែរសន្លប់នឹងងាកមកសួរជេគ
« ម៉ាមីអត់ដឹងទេ!! ឃើញសន្លប់នៅមុខផ្ទះ»
« ខ្លួនគាត់ក្ដៅណាស់»ដេយ៉ុនស្ទាបថ្ងាសនាយបន្ដិច
« នៅអង្គុយទៅនេះហើយ ម៉ាមីទៅធ្វើសាំងវិចឪ្យញ៉ាំ»ដេយ៉ុនងក់ក្បាល ជេគក៏ដើរទៅចង្រ្កានបាយ ដោយសារថ្ងៃនេះម៉ែដោះជាប់រវល់
« ដេយ៉ុន...លោកពូនេះមិនទាន់ត្រឡប់ទៅវិញទៀត?»ស៊ូយ៉ុនចុះមកសម្ដៅមករកដេយ៉ុនដែរអង្គុយលើសាឡុង
« គាត់សន្លប់!! ប្រហែលជាមកពីបងកាលពីម្សិលមិញហើយ»
« បងអត់បានធ្វើអីគាត់ផង!»
« បងឪ្ហគាត់លោតជង្គង់នៅមុខផ្ទះនោះអី!! យប់មិញភ្លៀងខ្លាំងគាត់ច្បាស់ជាគ្រុនផ្តាសាយមិនខាន»ដេយ៉ុនរៀបរាប់ប្រាប់បងប្រុស ស៊ូយ៉ុនស្ដាប់ហើយក៏ឈរសម្លឹងមុខស៊ុងហ៊ុនឆ្លាស់ជាមួយដេយ៉ុន
« ឯងកូនគាត់មែន? បានជាបារម្ភម្លេះ»ស៊ូយ៉ុននិយាយដោយការមិនពេញចិត្ត
« ទេ!! តែគាត់ជាពូរបស់ម៉ាមីក៏ដូចជាអ៊ុំរបស់ពួកយើងដែរ»
« ស៊ូយ៉ុន ដេយ៉ុនមកញ៉ាំនំមក»ជេគហៅកូនប្រុស ទើបនាក់ទាំងពីររត់ទៅរក
« ម៉ាមី មិនទៅធ្វើការទេមែន?»
« ថ្ងៃនេះម៉ាមីនៅជាមួយកូនមួយថ្ងៃពេញ»
« យេៗ »
« ញ៉ាំទៅ ម៉ាមីទៅធ្វើបបរសិន»

+វិមានផា
ចប់តាំងពីចៅប្រុសចាកចេញទៅ នៅក្នុងវិមានស្ងាត់ជ្រាប គ្រួសារមិនសូវជាបានញ៉ាំបាយជុំគ្បាជេយ៍រវល់ការងារ ជុងវ៉ុនត្រូវមើលហាង ចំណែកឯស៊ុងហ៊ុនដើរអាវ៉ាសែមិនដែរចូលផ្ទះ គាត់ចាស់ហើយ គាត់ចង់ញ៉ាំបាយជុំគ្នាម្ដង ឥឡូវគាត់ក៏ខលហៅចៅមកកូរ៉េវិញភ្លាមៗ។
« តានឹកចៅ..ចៅមិនមកលេងតាច្រើនឆ្នាំហើយ»
( គឺ...ចាំអាទិត្យបានទេលោកតា ឥឡូវចៅរវល់)
« អឹម..ក៏តាមតែចៅ»
« តាបានរកគូរចៅប្រសារឪ្យឯងរួចហើយដែរ»
(ហា៌ស?)
« ឯងមកនឹងដឹងហើយ»
(បាទៗ)
បន្ទាប់ពីចុចបិទ លោកតាក៏យករូបថតបុរសម្នាក់មកមើលគាត់រើសចៅប្រសារតាំងពី4ឆ្នាំមុនទុកឪ្យជេគ គាត់ចង់ឃើញចៅមានគ្រួសារ តែប៉ិននឹងគាត់ស្លាប់បិតភ្នែកជិតហើយបង្ខំកូនពៅឪ្យយកប្រពន្ធមិនបាន ឪ្យចៅសណព្វការមុនហើយ ព្រោះគាត់លែងជឿកូនប្រុសពៅហើយ។
« ជុងវ៉ុនហា៎»
« បាទប៉ា»
« ប៉ាពេញចិត្តជេហ៊ី កូនគេមានមុខមាត់ល្អ ប៉ាគិតចង់ផ្សំផ្គុំជាមួយជេគ»
« ប៉ា...នពប៉ាមិនសួរចិត្តជេគសិនទេ»ជុងវ៉ុនខ្លាចថាកូនមិនព្រម
« ប៉ាចាស់ហើយរស់មិនដឹងបានប៉ុន្មានទៀត ប៉ាចង់ឲ្យចៅមានគ្រួសារ ចាំស៊ីការអាហ៊ុនដឹងកាលបានសម្រេចទេ»
« អ្ហឹម...រឿងនេះខ្ញុំមិនហ៊ាននិយាយទេ ប៉ាចាំនិយាយជាមួយបងជេយ៍ទៅ»
« ឯងមិនព្រម?»
« មិនមែនទេ »
« ចឹងចាំជេគមកចុះ»
« បាទ»
+++++
មួយថ្ងៃពេញដែរជេគនៅមើលថែស៊ុងហ៊ុន នាយមិនទាន់ដឹងខ្លួននៅឡើយជេគកាន់តែបារម្ភ ទើបប្រញ៉ាប់ខលឪ្យជីមមីនឹងដូយ៉ុនជូននាយទៅមន្ទីពេទ្យ។
« លោកគ្រូពេទ្យ តើគាត់យ៉ាងមិចទៅហើយ?»
« អ្នកជំងឺគ្រាន់តែអស់កម្លាំង នឹងអត់អាហារច្រើនថ្ងៃបណ្ដាលឪ្យអស់កម្លាំង ថែមទាំងត្រូវទឹកភ្លៀងមួយយប់ទៀតទើបកាន់តែធ្ងន់ធ្ងរ»
« បាទ»
« លោកគួរតែឪ្យអ្នកជំងឺញ៉ាំអាហារមានសារធាតុចិញ្ចឹមនឹងប្រូតេអ៉ីនឪ្យបានច្រើន»
« បាទលោកគ្រូពេទ្យ»
« ខ្ញុំសុំទៅសិនហើយ»បន្ទាប់ពីលលោកគ្រូពេទ្យចេញទៅបាត់ ជេគមកអង្គុយជិតគ្រែពូ សម្លឹងមុខពូ គេបារម្ភណាស់ ខ្លាចថាពូមិនដឹងខ្លួនឡើងវិញ
« ឆាប់ដឹងខ្លួនមក!! បើមិនអញ្ចឹងទេខ្ញុំមិនលើកលែងឪ្យពូឡើយ»អារម្មណ៍ខឹងរលាយបាត់ នៅតែអារម្មណ៍បារម្ភពូ
« ម៉ាមី...លោកពូឈឺអីមែនទេ?»ដេយ៉ុនអាល្អិតតែងតែបារម្ភពីស៊ុងហ៊ុន គេហាក់មាននិស្ស័យជាមួយនាយខ្លងណាស់
« លោកពូមិនកើតអីធ្ងន់ធ្ងរទេ»ជេគអង្អែលសក់កូនថ្នមៗ
« បងស៊ូយ៉ុនអត់ចូលចិត្តលោកពូទេ លោកពូឡើងចិត្តល្អ»
« ....»
« ម៉ាមី កូនចង់ឃើញមុខលោកប៉ា!»ជេគភ្ញាក់ព្រឺតពេលឮសម្ដីដឹយ៉ុន
« កូនចង់ឃើញមុខលោកប៉ាតែម្ដងក៏អស់ចិត្ត»អាល្អិតផ្អែកក្បាលនឹងទ្រូងរាងតូចនិយាយរង៉ូវៗ
« កូនចង់ឃើញពិតមែនហេ៎ស?»
« ពិត!! បងស៊ូយ៉ុនថា មុខកូនដូចលោកពូ»
« ត្រូវហើយមុខកូនដូចលោកពូ»
« មុខលោកប៉ាដូចលោកពូមែនទេ?»ឮសំណួរកូនជេគស្ទើតែស្រក់ទឹកភ្នែក លោកប៉ានៅនឹងមុខហើយកូន
« គឺ....»

សូមរងចាំភាគបន្ត.....
លោកពូជាលោកប៉ានឹងហើយរកណាទៀត

??????????? ????????????????????Where stories live. Discover now