4ឆ្នាំក្រោយមក.....
អ្វីៗហាក់លឿនត្រឹមមួយប្រព្រិចភ្នែក ភ្លេចៗខ្លួនជេគមករស់នៅអាមេរិក4ឆ្នាំទៅហើយ ទោះជានៅឆ្ងាយក៏ពិតមែនតែជេគតែងតែខលទៅសួរសុខទុក្ខលោកតានឹងប៉ាម៉ាក់គេផងដែរ។
ថ្ងៃចុងសប្តាហ៍ជាថ្ងៃជេគឈប់សម្រាកទើបនៅផ្ទះមើលថែកូនៗ ពេលនេះដេយ៉ុននឹងស៊ូយ៉ុនពួកគេធំធាត់មានសុខភាពល្អក្រោមការមើលថែពីម៉ែដោះ។
« ដេយ៉ុន..មកនេះមក»ជេគហៅកូនប្រុស
« mommy..»អាល្អិតរត់ទៅរកជេគ
« មកហើយៗ ញ៉ាំនំពងទា»ម៉ែដោះកាន់ចាននំមកជាមួយស៊ូយ៉ុនព្រោះអាល្អិតនេះចូលចិត្ដនៅជាមួយម៉ែដោះ
« mommy អូនឆង់ញ៉ាំ»ដេយ៉ុនចង្អុលទៅនំទើបរាងតូចយកស្លាបព្រាដួសបញ្ចុក
« mommy អូនចង់ដើរលេង»ស៊ូយ៉ុនដើរមកអោបនាយតូច គេចង់ដើរលេង ព្រោះតែជេគមិនសូវបាននាំគេចេញក្រៅឡើយ
« ចាំល្ងាចណា...ទៅពេលនេះមេឃក្ដៅ»ជេគលើកកូនប្រុសច្បងឪ្យអង្គុយលើភ្លៅ
« យេៗ..សឺតmommyចិត្តល្អណាស់»គេថើបអោបជេគព្រោះសប្បាយចិត្ត ជេគសម្លឹងមើលមុខកូនប្រុសពៅដែរកំពុងលេងជាមួយម៉ែដោះ ដេយ៉ុនពិតជាមុខកាត់ទៅស៊ុងហ៊ុនណាស់ ទោះជាបងប្អូនភ្លោះតែដេយ៉ុនមសនម្ខមាត់ដូចជាស៊ុងហ៊ុនជាង...ល្ងាច.....
ជេគបាននាំកូនៗមកដើរលេងពិតមែន រួមមានម៉ែដោះផងដែរពួកគេបាននាំគ្នាមកដើតលេងនៅតាមសួនថតរូបនឹងញ៉ាំអាហារផ្សេងៗ។
« mommy អូនឈឺពោះ»ដេយ៉ុនយកដៃអោបពោះគេញ៉ាំច្រើនណាស់
« តោះmommyនាំទៅបន្ទប់ទឹក»
« ម៉ែដោះផ្ញើស៊ូយ៉ុនផង»
« ចា៎ស»ជេគក៏នាំដេយ៉ុនទៅបន្ទប់ទឹកក្នុងផ្សារទំនើបមួយ បន្ទាប់រួចរាល់ពួកគេទាំងពីរក៏ដើរចេញមកវិញតែដេយ៉ុនទារទិញការ៉េមទើបជេគត្រូវទៅទិញឪ្យកូនដោយឪ្យដេយ៉ុនអង្គុយចាំនៅមុខផ្សារទំនើបសិន
« ចាំនៅទីនេះហើយ កុំដើរផ្ដេសផ្ដាសណា»
« បាទ»ជេគក៏ដើរចេញទៅ
ដេយ៉ុនកំពុងតែអង្គុយជេគ ស្រាប់តែមានបុរសមាឌមាំ3នាក់ដើរមកជិតកន្លែងគេ។
« ចៅហ្វាយ ពេលណាយើងត្រឡប់ទៅវិញ?»
« អាទិត្យក្រោយ!!»នាយតបភ្នែកងាករេមើលជុំវិញស្រាប់តែមានបាល់រមាលមកជិតជើងនាយ ស៊ុងហ៊ុនក៏រើសមកកាន់
« លោកពូ...ដេយ៉ុនសុំបាល់វិញបានទេ?»អាល្អិតចុះពីលើបង់នឹងដើរមកទាញជាយខោស៊ុងហ៊ុនតិចៗ
« ជារបស់ឯង?»នាយសម្លឹងមើលអាល្អិតក្បែរជើងឃើញមុខគេខ្ជូត
« បាទលោកពូ»
« ឯងអង្គុយចាំអ្នកណា? មកជាមួយអ្នកណា?» នាយហុចបាល់ឪ្យដេយ៉ុនវិញ
« មកជាមួយ Mommy នឹងម៉ែដោះហើយបងស៊ូយ៉ុន»គេរៀបរាប់ប្រាប់នាយទាំងអស់
« ចុះពេលនេះម៉ាក់ឯងទៅណា?»
« mommy ទៅទិញការ៉េមឪ្យអូន»អាល្អិតតបនឹងញញឹមដាក់នាយ
« bye bye លោកពូ»ដេយ៉ុនឃើញម៉េដោះនឹងបងប្រុសចេញមកវិញក៏រត់ទៅរកនឹងលាស៊ុងហ៊ុនដូចគ្នា
ស៊ុងហ៊ុនសម្លឹងមើលឃើញថាមានរាងតូចម្នាក់ដែរកាន់ដៃស៊ូយ៉ុនមានរូបរាងដូចជេគខ្លាំងណាស់
តែនាយក៏ក្រវាសការគិតចេញព្រោះអាចថានាយនឹកជេគខ្លាំងពេករហូតច្រឡំឃើញអ្នកផ្សេងជាគេ...
« ចៅហ្វាយ...អាល្អិតមិញនេះមុខដូចចៅហ្វាយកាលពីក្មេងណាស់»ជីមមីនិយាយឡើង
« ពិតហើយ!! មើលចុះគួរឪ្យស្រឡាញ់ខ្លាំង»
« ពួកឯងគិតថាមួយពិភពលោកនឹងមានតែមុខយើងមួយហេ៎ស»
« ទេ!! តែអាល្អិតនេះដូចចៅហ្វាយខ្លាំងណាស់»ស៊ុងហ៊ុនក៏គិតបែបនោះដែរ តែនាយមិនហ៊ានសន្និដ្ឋានថាដេយ៉ុនជាកូនរបស់នាយនឹងជេគឡើយព្រោះមិនដែលមានតែមុខនាយមួយឡើយលើលោកនេះ...
+++
ជេគក្រោយនាំកូនៗដើរលេងរួច ក៏ត្រឡប់មកផ្ទះវិញដោយមានអារម្មណ៍មិនស្រួល តែក៏មិនបានគិតច្រើនដូចគ្នាក៏ងូតទឹករៀបចំឡើងគេង។ព្រឹកថ្មី...
ជេគជិះតាក់ស៊ីមកឈប់នៅក្រុមហ៊ុនរបស់គេធ្វើការ ដើរចូលមកចាងក្នុងក៏ជួបជាមួយនឹងជំនួយការ។
« ជេគ...បន្ដិចទៀតមានការប្រជុំព្រោះតែក្រុមហ៊ុនបានប្ដូរអគ្គនាយកថ្មី»
« បាទៗ»គាត់ក៏ចាកចេញទៅទៅប្រាប់បុគ្គលិកផ្សេងទៀត ជេគក៏មកតុធ្វើការរបស់គេដែរមាននារីជនជាតិថ្មីម្នាក់ដែរមានឈ្មោះថា សៀរ៉ា ជាមនុស្សដែរតែងតែធ្វើបាបរាងតូចជានិច្ច
« ពួកឯងដឹងទេ ថាលោកអគ្គនាយកថ្មីសង្ហារខ្លាំងណាស់»នាងនិយាយទាំងញញឹមតែម្នាក់ឯង
« ឯងចាប់គាត់ទៅ រូបរាងឯងមានទៅអន់អី»នារីជាមិត្តក៏និយាយឡើងលើកទឹកចិត្តមិត្តខ្លួន
« បើសិនជាយើងក្លាយជាប្រពន្ធលោកអគ្គនាយក យើងច្បាស់ជាដេញមនុស្សនៅជិតនេះមុនគេមិនខាន»នាងនិយាយដៀមដាមទៅរាងតូច ប្រើកែវភ្នែកសម្លក់សម្លឹងមិនឈប់
« គ្រប់គ្នាទៅបន្ទប់ប្រជុំទៅ លោកអគ្គនាយកជិតមកដល់ហើយ»គ្រប់គ្នាឮបែបនេះក៏នាំគ្នាប្រញ៉ាប់ទៅភ្លាម ជេគក៏ក្រោកទៅក្រោយគេតែចៃដន្យអីស្រាប់តែមានបុគ្គលិកស្រីម្នាក់ដើរបុកគេធ្វើឪ្យអាវគេប្រលាក់កាហ្វេទើបទៅបន្ទប់ទឹក
« លោកអគ្គនាយកមកហើយ!!»គ្រប់គ្នាក៏សម្រួល ឥរិយាបថយ៉ាងលឿន
នាយកម្លោះដើរចូលបន្ទប់ប្រជុំដោយមានទឹកមុខមាំជាខ្លាំង គ្រប់គ្នាក៏អោនគោរពនាយ។
ក្រាក...
« សុំទោស..អ្នកទាំងអស់គ្នា»ជេគចូលមកនឹងអោនសុំទោសគ្រប់គ្នា សំឡេងរបស់ជេគបង្វែចំណាប់អារម្មណ៍នាយកម្លោះទៅវិញ
« ផាក ជេយ៉ុន..!!»សូមរងចាំភាគបន្ដ.....
នោះៗ អ្នកណាគេនឹង?😫
