លោកស្រីអ៊ូលហ៊ីសើចបន្តិចទើបមកដឹកដៃគេទៅផ្ទះបាយដើម្បីធ្វើម្ហូបកុំអោយគេនៅអៀននឹងអ្នកគ្រប់គ្នាទៀត។
"កូនចេះធ្វើអ្វីខ្លះ?"មកដល់គាត់ក៏សួរនាំឮមកថាធ្លាប់ធ្វើការងារមិនដឹងថាគេចេះធ្វើអ្វីខ្លះ គាត់ចង់បង្រៀនគេធ្វើម្ហូបដែលយុនហ្គីចូលចិត្តប៉ុន្មានមុខ។
"អ្វីក៏កូនអាចធ្វើបានអ្នកម៉ាក់ចង់ពិសារអ្វីដែរ?"
"កូនពិតជាអាចធ្វើបានមែនឬ?"
"បាទ"លោកស្រីអ៊ូលហ៊ីញញឹមបន្តិចទើបប្រាប់ពីម្ហូបដែលគាត់ចូលចិត្តអោយនាយតូចសាកធ្វើមួយមុខសិន។
គ្រាន់តែការរៀបចំនិងការធ្វើរបស់គេធ្វើអោយគាត់និងម៉ែដោះមិនសរសើរមិនបានគេជាក្មេងប្រុសមែនឬអត់នេះ?
បន្ទាប់ពីចម្អិនរួចគេក៏ដួសដាក់ចានអោយគាត់បានភ្លក្សសូម្បីតាមការរៀបចំចានរបស់គេក៏មើលទៅល្អដែរ។
"ឆ្ងាញ់ណាស់"លោកស្រីអ៊ូលហ៊ីភ្លក្សមួយម៉ាត់បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលវាមានរស់ជាតិឆ្ងាញ់ដូចញាំនៅហាងយ៉ាងចឹងគាត់ស្ទើរតែមិនជឿ។នាយតូចក៏មិនភ្លេចដួសអោយម៉ែដោះភ្លក្សដូចគ្នាឃើញថាគាត់លើកមេដៃអោយគេថែមទៀតពិតជាសប្បាយចិត្តណាស់។
"កូនចេះធ្វើវាមកពីណា?"
"កូនចេះធ្វើព្រោះកូនធ្លាប់ធ្វើការងារជាអ្នករត់តុហាន់បន្លែហើយក៏ជាអ្នកធ្វើម្ហូបម្នាក់ដែរ កូនចេះច្រើនគួរសមព្រោះ
កូនធ្លាប់ធ្វើការងារច្រើន"នាយតូចរៀបរាប់ទាំងញញឹមស្រស់ត្បិតគេមិនចេះលាក់លៀម។
"កូនពូកែណាស់"គាត់អង្អែលក្បាលសរសើរព្រោះបើទោះបីជាគេឈប់រៀនត្រឹមថ្នាក់ទាបប៉ុន្តែការងារអ្វីក៏គេអាចធ្វើបាបអ្វីដែលគាត់អាណិតនោះគឺមិនគួរណាឪពុកម្តាយគេបោះបង់ក្មេងដែលស្លូតបូតគួរអោយស្រលាញ់នេះចោលទាល់តែសោះពិតជាគ្មានមនសិកាពិតមែន។
"ម៉ាក់គិតថាម្ហូបទីនេះកូនចេះច្រើនដូច្នេះម៉ាក់បង្រៀនកូនធ្វើម្ហូបអឺរ៉ុបប៉ុន្មានមុខចុះ"
"អរគុណអ្នកម៉ាក់"នាយតូចនិយាយទាំងសប្បាយចិត្តពេលឮថាគាត់នឹងបង្រៀនគេ។
ក្រោយពីសប្បាយចិត្តរួចលោកស្រីអ៊ូលហ៊ីក៏បាននាំគេមកផ្សារទិញគ្រឿងខ្លះដោយសារនៅផ្ទះមិនមានភាគច្រើនមានតេគ្រឿងបន្លែសម្រាប់ធ្វើម្ហូបនៅទីនេះមិនសូវមានគ្រឿងដែលត្រូវនឹងម្ហូបគាត់បង្រៀនទេទើបគាត់នាំនាយតូចនិងម៉ែដោះមកផ្សារ។
"ទិញគ្រប់អស់ហើយមែនទេ?"មកដល់គាត់ក៏បានអោយក្រដាសទៅអ្នកទាំងពីរដើម្បីរកទិញពេលរួចក៏មកជុំគ្នាសរុបគ្រឿងថាទិញគ្រប់អស់ឬនៅ។
"គ្រប់ហើយលោកស្រី"ម៉ែដោះហុចគ្រឿងអោយគាត់ព្រមជាមួយជីមីនដូចគ្នាទើបអោយគេគិតលុយ។
"កូនចង់ទិញអ្វីផ្សេងទេ?"
"អត់មានទេ"នាយតូចញញឹមតប គេមិនដឹងទិញអ្វីទេណាមួយរបស់ទីនេះថ្លៃៗសឹងអីកុំទិញច្រើននាំអស់លុយគេស្តាយលុយណាស់។
"បើកូនមិនទិញចាំម៉ាក់ទិញអោយ"គាត់ចង់ទិញអ្វីជាកាដូអោយគេខ្លះព្រោះមកមិនបានទិញអ្វីមកផ្ញើរបើទោះជានាយតូចហាមឃាត់យ៉ាងណាក៏គាត់នៅតែចង់ទិញអោយ ទាំងម៉ាក់ទាំងកូនដូចគ្នាណាស់។
"ម៉ាក់កូនថាប្រញាប់ទៅធ្វើអាហារវិញ"នាយតូចធ្វើជានិយាយដើម្បីអោយគាត់ទៅវិញមិនបាច់ទិញអ្វីអោយគេទេតែគាត់ធ្វើជាមិនខ្វល់ហើយកាន់ដៃគេចូលហាងពេជ្រធ្វើមិនដឹង។
"កូនស្រលាញ់មួយណាប្រាប់ម៉ាក់មកកុំក្រែងចិត្តហើយក៏ហាមប្រកែកវាជាកាដូម៉ាក់ទិញអោយកូន"
"គឺកូន"គេមិនដឹងថាគួររើសមួយណាពិតមែនព្រោះគេមិនដែលចេះមើលហើយស្រលាញ់ពពួករបស់មានតម្លៃបែបនឹងទេ។
"ម៉ាក់ថាខ្សែកនេះសមនឹងកូនណាស់ទុកពាក់ចូលរួមពិធីធំៗជាកូនយ៉ុន"គាត់លើកមកដាក់នឹងកនាយតូចរួចក៏ញញឹមសរសើររួចក៏រើសបន្តបន្ទាប់ទាល់តែបានខ្សែកមួយនាឡិកាមួយទើបឈប់ នេះបើកុំតែនាយតូចថាពេញចិត្តតែពីរកុំអីគាត់យកអោយបួនដប់ខ្សែឯណោះព្រោះតែគាត់លោកគេមួយណាក៏ថាសមៗអោយអ្នកលក់ញញឹមខ្ជិបតែចុងក្រោយនាយតូចក៏យកតែពីរហើយនាំគាត់ចេញមកតែម្តង។
"អ៊ូលហ៊ី?!!"ដើរចេញពីហាងពេជ្របានបន្តិចអ្វីដែលមិននឹកស្មានក៏បានកើតឡើងធ្វើអោយអ្នកដែលឈប់ឈរសម្លឹងមុខគ្នាមិនដាក់។
"ម៉ាក់ថាទៅផ្ទះទៅម្តុំនេះធុំក្លិនមិនល្អទេ"លោកស្រីអ៊ូលហ៊ីក៏ធ្វើជាបក់ច្រមុះចុះឡើងហាក់ដូចជាមានក្លិនពិតមែនហើយ ហើយកាយវិការនេះក៏ធ្វើអោយម៉ែដោះយល់ការបកក្រោយទៅផ្លូវផ្សេងខុសតែនាយតូចដែលមិនយល់ត្រូវគាត់អូសមកជាមួយ។
"ឈប់សិន!!អូនមកកូរ៉េវិញតាំងពីពេលណា?"តាំងពីថ្ងៃនោះគាត់បាត់ដំណឹងប្រពន្ធឈឹងដឹងត្រឹមតែនាងបានទៅ
អាមេរិកប៉ុន្តែមិនដឹងថារស់នៅឯណាបើគាត់សួរលោកមីនក៏គាត់មិនបានដឹង។
"មកពេលណាចាំបាច់ប្រាប់លោកដែរ?"
"ពួកយើងមិនទាន់លែងលះគ្នាទេ"ស្តាប់សម្តីប្រពន្ថគាត់ចុះធ្វើដូចពួកគាត់ដាច់គ្នាហើយចឹងទាំងដែលថ្ងៃនោះគាត់មិនព្រមលែងលះផង។ត្រឡប់មកវិញពេលណាក៏មិនដឹងសម្រស់នៅតែស្អាតមិនប្រែល្មមអោយគាត់ចង់លង់ម្តងទៀតដែរនឹង។
"ហើយយ៉ាងមិច?មិនទាន់លែងលះក៏មិនចាំបាច់ដឹងព្រោះកន្លងមកលោកមិនដែលដឹងផងមកសួរធ្វើអី?"
"ក្មេងនេះជានរណា?!"គាត់មិនខ្វល់ងាកទៅមើលមុខប្រពន្ធហួសទៅមើលមុខអ្នកក្បែរដែលអោបដៃគាត់។
"អ្នកម៉ាក់គាត់ជានរណា?"នាយតូចអោនសួរតែម៉ែដោះក៏ឆ្លើយជំនួសទើបធ្វើអោយនាយតូចបានត្រឹមស្ងៀមមិនហ៊ាននិយាយគួរសមព្រោះតែពួកគាត់មើលទៅដូចជាមិនត្រូវគ្នាទេ។
"កូនខ្ញុំយ៉ាងមិច?"
"កូនអូនយ៉ាងមិច?ពួកយើងមិនទាន់បានលែងលះអូនគ្មានសិទ្ធមានប្តីមានគ្រួសារបង្កើតកូនទេ!!"គាត់ស្រាប់តែច្រឡោតឡើងមកដោយគ្រាន់តែឮថាជាកូន។
"លោកអាចមានបានហេតុអីខ្ញុំមានមិនបាន?!លោកកុំមកអាងអេតាស៊ីវិលដែលលោកខ្លួនឯងមិនគោរពនោះ!
ឈប់យកវាមកគម្រាមខ្ញុំទៅហើយកុំមកពាក់ព័ន្ធនឹងជីវិតខ្ញុំទៀត!លោករស់ដោយលោកខ្ញុំរស់ដោយខ្ញុំ!"
"ស៊ូ អ៊ូលហ៊ី!!"
"មីន យូស៊ីន!!!"មិនអោយចាញ់ស្រែកអីតែឯងគាត់ក៏ស្រែកបានកន្លងមកគាត់ទ្រាំព្រោះកូនប្រុសតែពេលនេះគាត់មិនមែនដូចពីមុនទេ។
"តោះកូន"គាត់សម្លក់លោកយូស៊ីនរួចក៏ដឹកដៃនាយតូចនិងម៉ែដោះចាកចេញនាំអោយលោកយូស៊ីនក្តៅជាងភ្នំភ្លើងពុះទៅទៀតជួបភរិយាស្របច្បាប់មិនបានប៉ុន្មានឈ្លោះគ្នាបែកផ្សែង សំណាងគាត់មិនបាននាំប្រពន្ធកូនក្រោយមកជាមួយកុំអីឈ្លោះបែកផ្សារមិនខាន។
"អ្នកម៉ាក់"ពេលត្រឡប់មកវិញនាយតូចឃើញថាគាត់ស្ងប់ស្ងាត់ទើបហៅគាតិចៗ។
"ម៉ាក់មិនអីទេកូនកុំបារម្ភអី"គាត់ញញឹមចាប់ដៃនាយតូចដើម្បីគេបារម្ភព្រោះតែទឹកមុខគេបង្ហាញយ៉ាងច្បាស់ថាបារម្ភពីគាត់។
មកដល់ផ្ទះវិញលោកស្រីអ៊ូលហ៊ីនាំកូនប្រសារធ្វើម្ហូបអាហារច្រើនមុខគួរសមហើយក៏រៀបចំរួចជាស្រេចដើម្បីអោយនាយតូចយកទៅអោយកូនប្រុសនៅក្រុមហ៊ុន។
"យកអោយបងហើយកូនញាំជាមួយគ្នាទៅម៉ាក់រៀបចំពីរប្រអប់"គាត់ហុចទាំងញញឹមដាក់នាយតូចឯគេក៏ញញឹមលាគាត់ចេញទៅដោយមានសាងហូមកទទួលព្រោះតែអ្នកខាងនោះដឹងថានាយតូចនឹងមកទើបបញ្ចូនអោយកូនចៅមកចាំមុន។
*YG Gp
នាយតូចមកដល់ញញឹមដាក់គ្រប់គ្នាព្រោះពួកគេញញឹមយ៉ាងស្រស់ស្វាគមន៍ហាក់ដូចបានដឹងថាគេជានរណាខុសពីអ្នកដែលចូលមកមួយសន្ទុះមុន។នាយតូចចូលជណ្តើរយន្តដើម្បីទៅបន្ទប់ធ្វើការអ្នកខាងលើ។
"នេះមករកគាត់ដល់ក្រុមហ៊ុនទៀតឬ?"មកដល់ខាងលើស្រាប់តែបានជួបជាមួយអ្នកដែលដៀលគេកាលពីទៅផ្សារទំនើបដំបូងហើយម្នាក់នោះគ្មាននរណាក្រៅពីរ៉ូហាទេ ហេតុអីនាងមកទីនេះ?ក្រែងកាលមុននាយដេញនាងមិនអោយនាយឃើញមុខហើយតើ?តែថាអ្នកដែលមកមិនបានដឹងថាពួកគេសន្ទនាអ្វីទេកាលពីមុនហើយសូម្បីពេលនេះនាយតូចឃើញនាងចេញពីបន្ទប់នាយគេចាប់ផ្តើមមានអារម្មណ៍មិនល្អឡើងមក។
"យកអ្វីមកនឹង?ឯងគិតថាគាត់នឹងញាំអាហារថោកៗរបស់ឯងឬ?"នាងមិនបានដឹងថានាយតូចរស់នៅក្នុងភូមិគ្រឹះរបស់យ៉ុនហ្គីទេរឹតតែមិនដឹងថាវាជារបស់ដែលម៉ាក់យ៉ុនហ្គីរៀបផ្ទាល់ដៃ។
"គាត់ញាំឬមិនញាំមិនស្ថិតលើមាត់របស់នាងទេ"បើជ្រុលជាមិនទុកមុខគេហើយគេចាំបាច់អីទុកមុខអោយនាងដែរ?
"សម្តីថ្លោះណាស់ប្រយ័ត្នទៅ អស់តម្លៃពេលណាក៏ត្រូវគេចោលដូចជាយើងយ៉ាងចឹង!ដំបូងក៏ផ្អែមយូរទៅក៏ចត់!!"រ៉ូហាញញឹមពេលដែលនិយាយហើយនាយតូចប្រែទឹកមុខ គេអាចប្រើវិធីនេះបានផលតាមមើល។
"ហ្ហឹស!យ៉ាងណាពេលនេះខ្ញុំនៅផ្អែមសម្តីរបស់អ្នកអស់តម្លៃគេចោលវាមិនអាចធ្វើអោយរបស់ផ្អែមទៅជាចត់ទេ"នាយតូចញញឹមតបមិនក្រែងគេគួរតែតបតខ្លះមនុស្សបែបនេះទុកអោយធ្វើបាបតែម្ខាងមិនបាន។
"បើឯងមិនជឿចាំតែមើលថាឯងនឹងផ្អែមបានយូរប៉ុណ្ណា"
"ខ្ញុំចង់អោយអ្នកនាងជាអ្នកចាំមើលវិញព្រោះខ្ញុំនឹងអោយគេផ្អែមបែបនេះរហូតមិនអោយប្រែរសជាតិទេ"
"យើងនឹងចាំមើលឯងកុំបារម្ភអីហើយយើងក៏មិនទៅណាដែរយើងនៅចាំមើលពេលដែលឯងទទួលរសជាតិចត់ដល់ល្វីងខ្លាំងជាងយើងទៅទៀត"
"តាមចិត្តនាងចុះខ្ញុំនិងបង្ហាញហើយក៏ចង់ប្រាប់ដែរថាម៉ាក់របស់គាត់ពេញចិត្តខ្ញុំណាស់Bye!"នាយតូចមិនត្រឹមតែនិយាយនៅដើរទៅជិតអោនទៅខ្សឹបយ៉ាងឌឺហើយក៏លើកដៃគ្រវីលានាងថែមទៀត។
"ម៉ាក់លោកមីនហ្ហេស?!!"នាងមិនដែលដឹងពីគ្រួសារ
របស់នាយទេហើយអាក្មេងនេះជាស្អីបានជាស្គាល់គ្រួសារនាយ?មិនពិត!!វាកុហក!!
នាយតូចញញឹមបែបអ្នកឈ្នះតែក៏មុខស្មើរភ្លាមដើរយ៉ាងលឿនសំដៅទៅបន្ទប់ធ្វើការអ្នកខាងនោះ ចាំមើលតែគេរកឃើញស្នាមក្រែមនាយស្លាប់នៅនឹងកន្លែងមិនខាន!។
*Yoongi office
នាយតូចរុញទ្វាចូលដោយមិនបានសុំឬក៏ប្រាប់អីមួយម៉ាត់បើនិយាយពីទឹកមុខវិញអោយម៉ូវតែម្តង។
"នាងនៅមានរឿងអ្វីទៀត?"គេស្មានតែរ៉ូហាត្រឡប់មកវិញព្រោះគ្មានឮសម្លេងស្អែកប្រាប់ឮតែសម្លេងរុញទ្វារ។
"ជីមីន?អូនមកដល់ហេតុអីមិនខលប្រាប់បង?"មកនឮឆ្លើយទើបនាយងើបមុខពីឯកសារមើលឃើញថាជានាយតូចវិញទើបប្រញាប់បិទឯកសារក្រោកចេញទៅរកអ្នកធ្វើមុខស្មើរនោះទាំងឆ្ងល់ហេតុអីក៏គេមានកាយវិការចម្លែកបែបនេះ?
"អូនកើតអី?"មិនឃើញតបគិតតែពីមើលមុខនាយហើយមិនមាត់នាយបារម្ភខ្លាចគេទៅជួបអ្វីមក។
"មុននេះបងនិយាយពីនរណា?"នាយតូចសួរចង់ដឹងថានាយនឹងឆ្លើយថាយ៉ាងមិចហើយក៏មិនភ្លេចរកមើលស្នាមក្រែមខ្លាចមាន។
"គឺរ៉ូហានាងមករកបង"នាយមិនចង់កុហកបើតាមទឹកមុខប្រាកដជាបានជួបឬក៏ឃើញនាងហើយ។
"នាងមានការអីជាមួយបង?"
"នាងគ្រាន់តែមកសុំទោសប្រាប់ថាចង់សុំទោសយូរហើយតែនាងរវល់ការងារ"
"មកគ្រាន់តែសុំទោស?"នាយតូចជ្រឹមភ្នែកចាប់កំហុសតែអ្នកខាងនោះក៏ងក់ក្បាលព្រោះនាងមកគ្រាន់តែនិយាយលើហេតុផលពីការសុំទោសប៉ុន្នឹងឯងគ្មានអ្វីផង។
"មែនហើយ អូនមានអ្វីឬអត់?អូនបានជួបនាងឬ?នាងនិយាយអ្វីមែនទេ?"
"គ្មានទេ"នាយតូចនិយាយរួចក៏ដើរទៅអង្គុយសាឡុងដោយមាននាយតាមពីក្រោយដូចមនុស្សតាមលួង។
"ប្រាកដទេថាគ្មាន?"
"អូនថាគ្មានគឺគ្មានហើយ!"គឺកំពុងម៉ូវចិត្តនឹងស្រីម្នាក់នោះផងចង់អោយគេថានាងនិយាយថាម្ហូបគេថោកមែនទេ?គួរអោយខឹងមែន!នាយក៏អ៊ីចឹងដែរ។
"គ្មានក៏គ្មាន អូនចាំបាច់ស្រែកដែរឬ?"មិននិយាយចេញក៏នាយដឹងដែរថាកំពុងតែប្រចណ្ឌបើលេងសុទ្ធតែស្រែកបែបនេះហើយ។
"មកពីបងសួរដដែលៗ"
"បងគ្រាន់តែសួរចង់អោយប្រាកដថាអូនOkឬអត់"នាយនិយាយដោយមិនភ្លេចលើកគេមកដាក់លើភ្លៅបំណងគឺលួង បើមកទាំងមុខដូចទើបនឹងឈ្លោះគ្នារួចបែបនេះនរណាទ្រាំមិនសួរនោះ?
"មានអោបនាងឬអត់?"នាយអោបគេជាប់នាយតូចក៏សួរភ្លាមហើយក៏មិនភ្លេចហិតក្លិនដែរខ្លាចថានឹងជាប់ក្លិនស្រីម្នាក់នោះ។
"បងមិនអោបនរណាក្រៅពីប្រពន្ធបងទេសឺតៗ"
"ឆឹស!ពីមុនអោបស្រីគ្រប់គ្នាសោះមកសម្តីផ្អែមជ្រេញណាស់"គេឮពីប៊ីឡើងចង់សឹកត្រចៀកហើយមកនិយាយថាមិនអោបនរណាក្រៅពីគេគួរជឿឬអត់?
"នោះជាពីមុនតែពេលនេះបងមានអូនហើយអោបស្រីផ្សេងបានយ៉ាងមិច?បងធ្វើមិនកើតទេ"នាយនិយាយទាំងអោបគេណែនដៃនិយាយទាំងសម្លឹងភ្នែកនាយតូចចំនាំអោយអ្នកខាងនោះថ្ពាល់ក្រហមគេចមិនអ៊ីចឹងអៀនស្លាប់មិនខានបើនាយសម្តីផ្អែមគ្រប់ពេលបែបនេះបេះដូងគេលោតញាប់រហូត។
"បានហើយឆាប់ញាំបាយ អ្នកម៉ាក់ដាក់ម្ហូបមកច្រើនណាស់"នាយតូចចង់ចុះពីភ្លៅនាយតែនាយក៏ទាញគេអោយបែរមកវិញមកនអោយចុះបាន។
"អៀនមែនទេ?"
"មើល!លែងអូន អូនរៀបចំអាហារអោយបង"
"សឺតៗបាទ"នាយថើបគេរួចទើបព្រមលែង លើកគេដាក់អោយអង្គុយក្បែររួចនាយតូចក៏រៀបចំអាហារដាក់លើតុមុននឹងនាំគ្នាញាំជាមួយគ្នាយ៉ាងសប្បាយរីករាយ។
សប្បាយចិត្តអោយហើយទៅទាន់មិនទាន់ដល់វគ្គរន្ធត់😃
To be continued.....
សរសេរ ៖ រ៉ាជេក៍♥️