Yoongi ពេលនេះក៏ក្លាយមកជាកម្លោះចាស់ដែលកំពុងតែពង្វក់ស្មារតីស្រីតូចមិនដឹងអីនេះឲ្យលង់តាមស្នាមថើបរបស់នាយហើយនាងក្រមុំក៏មិនព្រមមកបណ្តោយឲ្យពេលវេលាអស់នេះរំលាយទៅបាត់ទទេៗនោះទេទើបនាងក៏រហ័សបោះដៃមកឪបករបស់នាយសង្ហាយ៉ាងស្អិតហើយក៏តបតការថើបនោះវិញដោយពេញចិត្តដូចគ្នា។
ការថើបបានបន្តជាលក្ខណៈសីុជម្រៅដែលបណ្តាលឲ្យនាយកម្លោះត្រូវជ្រែកអណ្តាតមានសំនើមចូលទៅក្នុងប្រអប់មាត់តូចនោះស្របនឹងតំណក់ទឹកភ្នែករបស់នាយក៏នៅតែហូរស្រក់មិនទាន់អស់មើលទៅដូចជាសោកសៅណាស់ហើយក៏បន្តក្រលាស់លើអណ្តាតនាងក្រមុំដែលមិនដែលដឹងពីបទពិសោធន៍ស្នេហានេះឲ្យកាច់តាមចង្វាក់គេដែលបានធ្វើឲ្យនាងចង់ស្ទះខ្យល់ព្រោះតែរកតែកន្លែងដកដង្ហើមមិនចង់បានទើបនាយកម្លោះចាស់នេះដឹងហើយក៏ដកបបូរមាត់របស់គេចេញបន្តិចមុននឹងដកដង្ហើមដង្ហក់ៗដូចនឹងនាងក្រមុំនេះដូចគ្នាហើយយកដៃក្រាស់មកទាញកញ្ចឹងកររបស់នាងមិននឹងជល់ថ្ងាសរបស់នាយនឹងនាងក្រមុំហើយសម្លឹងមើលនាងចំៗកែវភ្នែកតែម្តង។
"ល្ងង់ណាស់ក្មេងឆ្កួត! បារាំងឆ្ងាយបែបនេះកោតតែឯងតាមមករកខ្ញុំម្នាក់ឯងចឹងទៅរួច! មិនស្តាយក្រោយអីទេសរឺ?"។ កែវភ្នែកស្រទន់ដោយក្តីបារម្ភក៏បានបង្ហាញឲ្យ Jiyou ឃើញទើបធ្វើឲ្យនាងក្រមុំរំភើបចិត្តស្នាមញញឹមដាក់នាងបន្តិច។
"បើការលះបង់របស់ខ្ញុំអាចបង្ហាញឲ្យពូដឹងពីសេចក្តីស្នេហាដែលខ្ញុំមាននោះខ្ញុំក៏មិនស្តាយនឹងលះបង់ដែរ!"។ នាងក្រមុំក៏តបហើយនាកម្លោះពេលនេះមានមុខពណ៍ក្រហមដូចនឹងនាងតូចដែរហើយក៏ចាប់ផ្តើមកើនកម្តៅក្នុងខ្លួនតាមធម្មជាតិនៃមនុស្សដែលនៅក្បែរភេទផ្ទុយគ្នា។
"មិនស្តាយពិតមែន?"។ ដៃក្រាស់ម្ខាងរបស់គេក៏លើកមកវៀសសរសៃសក់ខ្លីត្រឹមស្មារបស់នាងក្រមុំមកខ្ទាស់នឹងត្រចៀកហើយក៏សួរនាងដោយសម្លេងស្រាល។
"ចុះបើខ្ញុំនិយាយថាសោកស្តាយនោះពេលនេះ?"។ នាងក្រមុំក៏តបវិញរបៀបឌឺដងទើប Yoongi ញោចស្នាមញញឹមចុងមាត់បន្តិច។
"ក៏និយាយថាលើកថ្ងៃសោកស្តាយនោះទៅថ្ងៃផ្សេងចុះព្រោះខ្ញុំមិនក៏អនុញ្ញាតស្រាប់ហើយ!"។ និយាយរួចខ្លួនតូចច្រមិចរបស់ Jiyou ត្រូវនាយកម្លោះលើកបីមកដាក់លើគ្រែទូលាយដែលមានសាយភាយក្លិនខ្លួនក្រអូបរបស់នាយសង្ហាដែលជាម្ចាស់ទីនេះហើយនាងក៏កំពុងតែស្ថិតក្រោមដើមទ្រូងបុរសម្នាក់នេះផងដែរ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...