抖阴社区

Step 34 : Chasing you !

1.2K 60 2
                                    

ពេលនេះនាងតូចក៏កំពុងតែអូសវ៉ាលីយ៉ាងធ្ងន់ត្រដុកបណ្តើរហើយកាន់ក្រដាសប្លង់នោះសម្លឹងមើលគ្រប់ទិសទីដោយសារតែនាងក៏ស្វែងរកភូមិគ្រឹះត្រកូល Min តាមរយៈផែនទីដែលបានមកពី Jimin ដែលបានឲ្យនាងពេលដែលនៅ Seoul នោះ។

"ហើុយ!! ហេតុអីក៏ឆ្ងាយយ៉ាងនេះ? ពេលណាទើបដើ់ទៅដល់ណ៎?"។ នាងតូចពេលនេះក៏ហត់កាយមុនសម្រេចចិត្តឈប់បន្តិចហើយក៏ខំសម្លឹងមើលជុំវិញខ្លួនដែលពេលនេះទីនេះសុទ្ធតែវីឡាធំៗទាំងអស់ទើបនាងមិនដឹងថាមួយណាឲ្យប្រាកដជាផ្ទះរបស់ Yoongi ទេ។

"អត់ទោសអ្នកមីង! ខ្ញុំរំខានសុំសួរអ្នកមីងអីខ្លះបានទេ?"។ នាងក្រមុំក៏និយាយជាភាសាបារាំងទៅកាន់នារីជនជាតិបារាំងវ័យចំណាស់ម្នាក់ដោយសារតែនាងជានិស្សិតផ្នែកវិជ្ជាសាស្រ្ដចឹងហើយភាសាបារាំងត្រូវតែជាគោលសំខាន់មិនមានរឿងអីដែលថានាងមិនចេះនោះទេ។

"មានអីរឺនាងតូច?"។ អ្នកមីងជនជាតិបារាំងក៏តបពេលឃើញនាងក្រមុំសួរនាំហើយ Jiyou ក៏មិនបង្អង់យូរទើបញញឹមដាក់។

"តើអ្នកមីងស្គាល់ភូមិគ្រឹះ Min ទេ?"។ នាងក្រមុំក៏សួរនាំហើយនារីចំណាស់ក៏ចង់ចិញ្ចើមមុននឹងសម្លឹងមុខនាងដោយងឿងឆ្ងល់។

"តើនាងតូចរកភូមិគ្រឹះរបស់អ្នកប្រុសខ្ញុំមានការអីដែរ?"។ លឺស្រ្តីចំណាស់ម្នាក់និយាយបែបនេះហើយ Jiyou ក៏បើកភ្នែកធំៗសម្លឹងគេដូចជារីករាយណាស់។

"នេះអ្នកមីងធ្វើការនៅទីនោះមែនទេ? គឺខ្ញុំជាក្មួយរបស់គាត់!! កំពុងតែដើរស្វែងរកគាត់នឹង ណា៎!!"។ នាងតូចក៏តបវិញដោយញញឹមស្រស់ហើយនារីបារាំងចំណាស់ក៏គិតថានាងតូចមើលទៅក៏ជាក្មេងស្លូតបូតបែបមិនមែនមនុស្សអាក្រក់ឡើយក៏សម្រេចចិត្តជួយនាងតែម្តង។

ភូមិគ្រឹះ Min ....

ពេលនេះកាយក្រាស់កំពុងតែអង្គុយលើសាឡុងហើយមើលកាសែតនឹងក្រេបកាហ្វេដោយស្ងប់ស្ងាត់តែឯងក្នុងភូមិគ្រឹះធំទូលាយមិនបានចាប់អារម្មណ៍របស់នាងតូចដែលអូសវ៉ាលីមកដើ់ផ្ទះគេហើយសម្លឹងគេពីក្រោយខ្នងដោយហួសចិត្តនោះទេ។

"នេះពូក៏គេចមុខខ្ញុំហើយក៏មកអង្គុយផឹកកាហ្វេអានកាសែតធ្វើប្រងើយនៅទីនេះចឹងហេ៎ពូ Yoon ?"។ នាងក្រមុំក៏ស្រែកដាក់គេមុននឹងអ្នកនៅទីនេះត្រូវភ្ញាក់ផ្អើលសូម្បីតែអ្នកបម្រើស្រីដែលនាំនាងមកក៏សម្លឹងនាងដោយភាំងៗដូចគ្នាព្រោះគ្មាននរណាទេដែលហ៊ានស្រែកច្រឡោតដាក់នាយសង្ហានោះ។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now